**អ៉ីស្រាអែល អះអាងថា កងកម្លាំងរបស់ខ្លួនបានបើកប្រតិបត្តិការវាយលុកថ្មើរជើងសាជាថ្មីនៅភាគកណ្ដាល និងខាងត្បូង នៃតំបន់ហ្កាហ្សា**លោក ត្រាំ នឹងចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ដើម្បីបិទក្រសួងអប់រំអាមេរិកចោល ជាការបំពេញតាមពាក្យសន្យា**អភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ អញ្ជើញចូលរួមពិធីបុណ្យឆ្លងព្រះបរមចេតិយ ឧទ្ទិសថ្វាយព្រះរាជកុសលព្រះវិញ្ញាណក្ខន្ធសម្តេច ទេព វង្ស**ឃាត់ខ្លួនជនសង្ស័យម្នាក់ ចាប់បោកក្បាលជនរងគ្រោះត្រូវជាប្រពន្ធ ទៅលើបេតុង បណ្ដាលឱ្យស្លាប់ ស្ថិតក្នុងភូមិសំរោង សង្កាត់សំរោង ក្រុងសំរោង**សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យ នាយកប្រតិបត្តិ ក្រុមហ៊ុន AirAsia Group ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**រដ្ឋមន្រ្តី ឈាង រ៉ា៖ អគារផ្នែកជំងឺកុមារ នឹងជួយលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ ជាពិសេសសុខភាពមាតា ទារក កុមារនៅកម្ពុជា**លោក Xi Jinping ចុះត្រួតពិនិត្យការងារនៅក្រុង Lijiang ខេត្តYunnan**ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប៖ ប្រើប្រាស់ប្រាក់រៀលកាន់តែច្រើន កាន់តែជំរុញប្រសិទ្ធភាពគោលនយោបាយរូបិយវត្ថុ និងជាការអភិវឌ្ឍសង្គម សេដ្ឋកិច្ចប្រកបដោយចីរភាព**ភាគីចិនបន្តជួយព្យាបាលកុមារកម្ពុជាដែលមានបញ្ហាបេះដូងពីកំណើត ក្រោមការសម្របសម្រួលពីសង្គមស៊ីវិល នៃប្រទេសទាំងពីរ**១ឆ្នាំចុងក្រោយនេះ ច្រកចេញចូលតែមួយក្រុងអរិយក្សត្រ ប្រឹងប្រែងបម្រើពលរដ្ឋបានជាង១ម៉ឺនសេវា! **អភិបាលខេត្ដឧត្ដរមានជ័យ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាព និងពិភាក្សាការរៀបចំព្រឹត្តិការណ៍សង្ក្រានឆ្នាំ២០២៥ “សង្ក្រានឧត្តរ”**លោក ដូណាល់ ត្រាំ និងលោក ហ្សេឡេនស្គី ព្រមព្រៀងគ្នាពួតដៃដើម្បីពន្លត់ភ្លើងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន**ដាក់ឱ្យប្រើប្រាស់ ហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត អនាម័យ និងប្រគល់ជំនួយខ្នាតតូចរបស់គម្រោង ប្រព័ន្ធសិក្សាពីចម្ងាយ គម្រោងសាលាបៃតង ដំណាក់កាលទី៤**សម្ដេចធិបតី៖ ក្រសួងមុខងារសាធារណៈ មានភារកិច្ចដឹកនាំសម្របសម្រួលជំរុញ និងតាមដានការអនុវត្តការងារអាទិភាពចំនួន ៣ ក្នុងវិធានការគន្លឹះកំណែទម្រង់រដ្ឋបាលសាធារណៈ**សម្ដេចធិបតី បញ្ជាក់ជាថ្មីណែនាំឱ្យទីស្ដីការគណៈរដ្ឋមន្រ្ដីស្រង់ឈ្មោះមន្រ្ដីដែលធ្វើការ១០ ឆ្នាំឡើងមិនដែលបានមេដាយដើម្បីរៀបចំផ្ដល់មេដាយជូន**សម្តេចធិបតី កោតសរសើរចំពោះការប្រឡងជ្រើសរើសមន្រ្ដីរាជការស៊ីវិលនាពេលកន្លងទៅ បានអនុវត្តប្រកបដោយតម្លាភាព និងយុត្តិធម៌**សម្ដេចធិបតី៖ កិច្ចការងារកំណែទម្រង់មុខងារសាធារណៈ គឺជាការងាររសើប ស្មុគស្មាញ**សម្ដេចធិបតី៖ ការប្រឡងបានផ្តល់ក្តីសង្ឃឹមសម្រាប់យុវជនដែលពឹងលើសមត្ថភាពខ្លួនឯង**សម្ដេចធិបតី៖ ប្រព័ន្ធរដ្ឋបាលសាធារណៈ បានរួមចំណែកយ៉ាងសំខាន់ក្នុងការងើបឡើងវិញ នៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ចរបស់កម្ពុជា**សម្ដេចនាយករដ្ឋមន្ត្រី មិនបម្រួមក្រសួងកសិកម្ម ក្រសួងធនធានទឹក និងក្រសួងអភិវឌ្ឍន៍ជនបទ ទៅជាក្រសួងតែមួយឡើយ

កម្រិតសីតុណ្ហភាពខ្ពស់ ដោយការបំភាយឧស្ម័នផ្ទះកញ្ចក់ ក្នុងឆ្នាំ២០២៤ បានជួយពន្លឿនការរលាយផ្ទាំងទឹក និងការកើនឡើងនៃកម្ពស់នីវ៉ូទឹកសមុទ្រ

សិង្ហបុរី៖ បើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters ទីភ្នាក់ងារអាកាសធាតុរបស់អង្គការសហប្រជាជាតិ បានឱ្យដឹងនៅថ្ងៃពុធ ទី១៩ ខែមីនាថា កម្រិតសីតុណ្ហភាពខ្ពស់ ដោយការបំភាយឧស្ម័នផ្ទះកញ្ចក់ ក្នុងឆ្នាំ ២០២៤ បានជួយពន្លឿនការរលាយផ្ទាំងទឹក និងការកើនឡើង នៃកម្ពស់នីវ៉ូទឹកសមុទ្រ។

ក្នុងរបាយការណ៍ប្រចាំឆ្នាំ អង្គការឧតុនិយមពិភពលោក (WMO) បានលើកឡើងថា កាលពីឆ្នាំ២០២៤ កម្រិតកើនឡើងសីតុណ្ហភាពសកល ជាមធ្យមប្រចាំឆ្នាំ គឺស្ថិតនៅ១.៥៥អង្សាសេ លើសកម្រិតមុនសម័យឧស្សាហកម្ម។ បើធៀបជាមួយឆ្នាំ២០២៣ កម្រិតនោះបានកើន០.១អង្សាសេ។ ប្រទេសនានាបានយល់ស្រប ក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ ២០១៥ ដើម្បីកំណត់ការកើនឡើងសីតុណ្ហភាពក្នុងរង្វង់ ១.៥អង្សាសេ។

តាមការប៉ាន់ប្រមាណបឋម កម្រិតកើនឡើងជាមធ្យម រយៈពេលវែងបច្ចុប្បន្ន គឺនៅចន្លោះពី ១.៣៤អង្សាសេទៅ ១.៤១អង្សាសេ ដែលខិតកាន់តែកៀវ ប៉ុន្តែមិនទាន់លើសកម្រិតកំណត់ ក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីសនៅឡើយទេ។

អ្នកវិទ្យាសាស្រ្តផ្នែកសម្របសម្រួល និងដឹកនាំធ្វើរបាយការណ៍ លោក John Kennedy បាននិយាយថា «ក្នុងមួយឆ្នាំកើនឡើង ១.៥អង្សាសេ មិនមែនមានន័យថា កំដៅមិនអាចឡើងលើសពីកម្រិតផ្លូវការទេ ហើយភាព មិន ប្រាកដប្រជា ក្នុង ទិន្នន័យ មាន ន័យ ថា លទ្ធភាពឡើងកំដៅបន្តទៀត មិន អាច ត្រូវ បាន ច្រានចោល ឡើយ »។

ជាមួយគ្នានេះ កំដៅទឹកក្នុងមហាសមុទ្រ ក៏បានឡើងដល់កម្រិតខ្ពស់បំផុតក្នុងកំណត់ត្រា ហើយអត្រានៃការឡើងកំដៅផែនដី កំពុងហក់ឡើងផងដែរ។ ផ្ទាំងទឹកកក និងទឹកកកសមុទ្របានបន្តរលាយក្នុងល្បឿនលឿន ជំរុញឱ្យទឹកសមុទ្រឡើង ដល់កម្រិតខ្ពស់ថ្មីមួយទៀត។ ចាប់ពីឆ្នាំ ២០១៥ដល់ឆ្នាំ ២០២៤ ទឹកសមុទ្របានកើនឡើងជាមធ្យម ៤.៧មីលីម៉ែត្រក្នុងមួយឆ្នាំ ធៀបនឹង ២.១មីលីម៉ែត្រពីឆ្នាំ ១៩៩៣ ដល់ឆ្នាំ ២០២២។

គួរបញ្ជាក់ថា តាម WMO មានកត្តាផ្សេងទៀត ដែលអាចជំរុញឱ្យពិភពលោក ជួបប្រទះនឹងអាកាសធាតុក្តៅខ្លាំង កាលពីឆ្នាំមុន រួមទាំងការផ្លាស់ប្តូរនៅក្នុងវដ្តនៃព្រះអាទិត្យ បន្ទុះភ្នំភ្លើងធំៗ និងការថយចុះនៃបាតុភូតត្រជាក់៕

អត្ថបទដែលជាប់ទាក់ទង