**អភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ អញ្ជើញចូលរួមពិធីបុណ្យឆ្លងព្រះបរមចេតិយ ឧទ្ទិសថ្វាយព្រះរាជកុសលព្រះវិញ្ញាណក្ខន្ធសម្តេច ទេព វង្ស**ឃាត់ខ្លួនជនសង្ស័យម្នាក់ ចាប់បោកក្បាលជនរងគ្រោះត្រូវជាប្រពន្ធ ទៅលើបេតុង បណ្ដាលឱ្យស្លាប់ ស្ថិតក្នុងភូមិសំរោង សង្កាត់សំរោង ក្រុងសំរោង**សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យ នាយកប្រតិបត្តិ ក្រុមហ៊ុន AirAsia Group ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**រដ្ឋមន្រ្តី ឈាង រ៉ា៖ អគារផ្នែកជំងឺកុមារ នឹងជួយលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ ជាពិសេសសុខភាពមាតា ទារក កុមារនៅកម្ពុជា**លោក Xi Jinping ចុះត្រួតពិនិត្យការងារនៅក្រុង Lijiang ខេត្តYunnan**ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប៖ ប្រើប្រាស់ប្រាក់រៀលកាន់តែច្រើន កាន់តែជំរុញប្រសិទ្ធភាពគោលនយោបាយរូបិយវត្ថុ និងជាការអភិវឌ្ឍសង្គម សេដ្ឋកិច្ចប្រកបដោយចីរភាព**ភាគីចិនបន្តជួយព្យាបាលកុមារកម្ពុជាដែលមានបញ្ហាបេះដូងពីកំណើត ក្រោមការសម្របសម្រួលពីសង្គមស៊ីវិល នៃប្រទេសទាំងពីរ**១ឆ្នាំចុងក្រោយនេះ ច្រកចេញចូលតែមួយក្រុងអរិយក្សត្រ ប្រឹងប្រែងបម្រើពលរដ្ឋបានជាង១ម៉ឺនសេវា! **អភិបាលខេត្ដឧត្ដរមានជ័យ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាព និងពិភាក្សាការរៀបចំព្រឹត្តិការណ៍សង្ក្រានឆ្នាំ២០២៥ “សង្ក្រានឧត្តរ”**លោក ដូណាល់ ត្រាំ និងលោក ហ្សេឡេនស្គី ព្រមព្រៀងគ្នាពួតដៃដើម្បីពន្លត់ភ្លើងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន**ដាក់ឱ្យប្រើប្រាស់ ហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត អនាម័យ និងប្រគល់ជំនួយខ្នាតតូចរបស់គម្រោង ប្រព័ន្ធសិក្សាពីចម្ងាយ គម្រោងសាលាបៃតង ដំណាក់កាលទី៤**សម្ដេចធិបតី៖ ក្រសួងមុខងារសាធារណៈ មានភារកិច្ចដឹកនាំសម្របសម្រួលជំរុញ និងតាមដានការអនុវត្តការងារអាទិភាពចំនួន ៣ ក្នុងវិធានការគន្លឹះកំណែទម្រង់រដ្ឋបាលសាធារណៈ**សម្ដេចធិបតី បញ្ជាក់ជាថ្មីណែនាំឱ្យទីស្ដីការគណៈរដ្ឋមន្រ្ដីស្រង់ឈ្មោះមន្រ្ដីដែលធ្វើការ១០ ឆ្នាំឡើងមិនដែលបានមេដាយដើម្បីរៀបចំផ្ដល់មេដាយជូន**សម្តេចធិបតី កោតសរសើរចំពោះការប្រឡងជ្រើសរើសមន្រ្ដីរាជការស៊ីវិលនាពេលកន្លងទៅ បានអនុវត្តប្រកបដោយតម្លាភាព និងយុត្តិធម៌**សម្ដេចធិបតី៖ កិច្ចការងារកំណែទម្រង់មុខងារសាធារណៈ គឺជាការងាររសើប ស្មុគស្មាញ**សម្ដេចធិបតី៖ ការប្រឡងបានផ្តល់ក្តីសង្ឃឹមសម្រាប់យុវជនដែលពឹងលើសមត្ថភាពខ្លួនឯង**សម្ដេចធិបតី៖ ប្រព័ន្ធរដ្ឋបាលសាធារណៈ បានរួមចំណែកយ៉ាងសំខាន់ក្នុងការងើបឡើងវិញ នៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ចរបស់កម្ពុជា**សម្ដេចនាយករដ្ឋមន្ត្រី មិនបម្រួមក្រសួងកសិកម្ម ក្រសួងធនធានទឹក និងក្រសួងអភិវឌ្ឍន៍ជនបទ ទៅជាក្រសួងតែមួយឡើយ**សម្ដេចធិបតី មិនឯកភាពឱ្យពង្រីក ឬបង្កើតគ្រឹះស្ថានសិក្សាថ្មី នៅក្នុងក្រសួង-ស្ថាប័នឡើយ**សម្ដេចធិបតី៖ ការផ្ដល់មេដាយជូនមន្រ្ដី ត្រូវពិនិត្យមើលឱ្យច្បាស់លាស់

អភិបាលខេត្តពោធិ៍សាត់ និងអភិបាលខេត្តត្រាត ពិភាក្សាជម្រុញបើកច្រកទ្វាព្រំដែនស្ពានជ័យជម្នះ (ច១)-ឆាំរ៉ាក

ភ្នំពេញ៖ នាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ នៅសាលប្រជុំក្រុមប្រឹក្សាខេត្តពោធិ៍សាត់ ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងឯកឧត្តម ណាក់តាផុង សាងួនជិទ អភិបាលខេត្តត្រាត បានប្រជុំពិភាក្សាទ្វេភាគី ស្តីពីការជម្រុញដំណើរការបើកច្រកទ្វាព្រំដែនស្ពានជ័យជម្នះ (ច១) ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ទល់មុខច្រកឆាំរ៉ាក ស្រុកមឿង ខេត្តត្រាត ដោយមានការចូលរួមពីប្រតិភូខេត្តត្រាត និងខេត្តពោធិ៍សាត់យ៉ាងច្រើនកុះករ។

ឯកឧត្តម ខូយ រីដា បានបញ្ជាក់អំពីលទ្ធផលផ្លែផ្កា នៃកិច្ចសហប្រតិបត្តិការ ខេត្តយើងទាំង២ ក្នុងនាមប្រទេសជិតខាង មានទំនាក់ទំនងល្អ ទាំងផ្នែកកងកម្លាំងការពារព្រំដែន រក្សាបាននូវសន្តិសុខ សុវត្ថិភាព បង្កាទប់ស្កាត់បទល្មើស ឧក្រិដ្ឋកម្មឆ្លងដែន គ្រឿងញៀន ការរត់ពន្ធ និងការឆ្លងដែនខុសច្បាប់ ពុំមានកើតនៅក្នុងក្របខណ្ឌនៃខេត្តយើងទាំង២នោះឡើយ។ ចំពោះប្រធានបទដែលអង្គប្រជុំខេត្តទាំង២ ធ្វើការពិភាក្សាគ្នាថ្ងៃនេះ គឺការដំណើរការបើកច្រកទ្វាព្រំដែនស្ពានជ័យជម្នះ (ច១)-ឆាំរ៉ាក។

ឯកឧត្តមអភិបាលខេត្ត បានលើកឡើងថា បើយោងតាមស្មារតី នៃកិច្ចប្រជុំអភិបាលខេត្តជាប់ព្រំដែន កម្ពុជា-ថៃ លើកទី៨ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤ និងកិច្ចប្រជុំរវាងកងទ័ពបញ្ជាការការពារព្រំដែន ច័ន្ទបុរីនិងត្រាត នៃព្រះរាជាណាចក្រថៃ និងយោធភូមិភាគទី៥ កងទ័ពជើងគោក នៃព្រះរាជាណាចក្រកម្ពុជា នៅខេត្តច័ន្ទបុរី នៃព្រះរាជាណាចក្រថៃ កាលពីថ្ងៃទី២៩ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤កន្លងទៅ គឺបានគាំទ្រ និងជម្រុញឱ្យខេត្តទាំង២ (ពោធិ៍សាត់-ត្រាត) បន្តធ្វើការពិភាក្សា ដើម្បីដំណើរការបើកច្រកទ្វាព្រំដែនស្ពានជ័យជម្នះ (ច១)-ទល់នឹងច្រកឆាំរ៉ាក ខេត្តត្រាត ក្នុងគោលដៅលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ នៃខេត្តទាំង២ (ពោធិ៍សាត់-ត្រាត) ក៏ដូចសម្រាប់ក្របខណ្ឌប្រទេសទាំង២ (កម្ពុជា-ថៃ)។

ជាមួយគ្នានោះ ដើម្បីធានាឱ្យកិច្ចការងារដំណើរការបើកច្រកទ្វានេះ ទៅបានដោយរលូន រដ្ឋបាលខេត្តពោធិ៍សាត់ បានពិនិត្យ និងត្រៀមរៀបចំអនុវត្តជាជំហានៗដូចជា៖ ធ្វើការកែលម្អ និងជួសជុលដំឡើងកម្រិតផ្លូវ ពីច្រកទ្វាមកតភ្ជាប់ផ្លូវជាតិលេខ៥៥ ការរៀបចំទីតាំងសម្រាប់បម្រើឱ្យសមត្ថកិច្ចពាក់ព័ន្ធធ្វើ និងកិច្ចការចាំបាច់ផ្សេងៗមួយចំនួនទៀត។

ការឆ្លើយតបឯកឧត្តម ណាក់តាផុន សាងួនជិទ អភិបាលខេត្តត្រាត បានជម្រាបជូនថា ថ្ងៃនេះលោកបានដឹកនាំប្រតិភូមកប្រជុំ ដើម្បីពិភាក្សាលើបញ្ហាបើកច្រកទ្វារព្រំដែន (ច១) ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ នៃព្រះរាជាណាចក្រកម្ពុជា ទល់មុខនឹងច្រកឆាំរ៉ាក របស់ខេត្តត្រាត នៃព្រះរាជាណាចក្រថៃ ក្នុងគោលបំណងពិនិត្យមើលឱ្យឃើញថា ខេត្តពោធិ៍សាត់មានសក្តានុពលលើវិស័យអ្វីខ្លះ ដើម្បីបម្រើផលប្រយោជន៍ ជូនដល់ខេត្តទាំង២ ទទួលបានចំណូល។

ជាទូទៅប្រជាជនថៃ ក៏ទទួលបានចំណូលផងដែរ លើវិស័យទេសចរណ៍ ដែលមានប្រជាជនកម្ពុជា ចូលទៅទស្សនាកំសាន្តនៅខេត្តត្រាត ក៏ដូចជាការផ្លាស់ប្តូរទំនិញគ្នា ទៅវិញទៅមក។ ហើយចំពោះបញ្ហាបើកច្រកទ្វាព្រំដែននេះប្រមុខរាជរដ្ឋាភិបាល បានជជែករួចហើយ និងប្រគល់ជូនថ្នាក់ក្រោមជាតិ ពិភាក្សាគ្នាបន្តដោះស្រាយ។

សូមជម្រាបជូនថា បន្ទាប់ពីជួបពិភាក្សាគ្នា រយៈពេលជិត២ម៉ោងរួចមក ភាគីទាំង២ (កម្ពុជា-ថៃ) បានបង្ហាញឆន្ទ:ស្របគ្នា គឺតាំងចិត្តរួមគ្នា ដើម្បីបើកច្រកទ្វាព្រំដែនស្ពានជ័យជំនះ (ច១)-ឆាំរ៉ាក ឱ្យទទួលបានជោគជ័យ តាមការគ្រោងទុក។ ក៏ប៉ុន្តែមុននឹងឈានដល់ដំណើរការ ជាផ្លូវការនោះ ភាគីទាំង២ បានឯកភាពបង្កើតក្រុមការងារ ចំនួន២ក្រុម គឺភាគីកម្ពុជា ១ក្រុម និងភាគីថៃ ១ក្រុម ដើម្បីរៀបចំរចនាសម្ព័ន្ធ និងពិនិត្យមើលបញ្ហាប្រឈមមួយចំនួន រួមគ្នាដោះស្រាយជាមុន ទើបសម្រេចជាចុងក្រោយ ៕

អត្ថបទដែលជាប់ទាក់ទង