នាយកដ្ឋានបុគ្គលិកមន្រ្តីរាជការស៊ីវិល និងមន្រ្តីពន្ធនាគារ នៃអគ្គនាយកដ្ឋានធនធានមនុស្ស បើកកិច្ចប្រជុំលើរបៀបវារៈមួយចំនួន
ភ្នំពេញ៖ នារសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ នាយកដ្ឋានបុគ្គលិកមន្រ្តីរាជការស៊ីវិល និងមន្រ្តីពន្ធនាគារ នៃអគ្គនាយកដ្ឋានធនធានមនុស្ស មានកិច្ចប្រជុំ ដែលមានរបៀបវារៈ ដូចជា៖
-ពិនិត្យពិភាក្សាសេចក្តីព្រាងរបាយការណ៍ ការងារប្រចាំខែមីនា និងលើកទិសដៅការងារបន្តសម្រាប់ខែមេសា ឆ្នាំ២០២៥។
-ការងារដែលត្រូវអនុវត្តចាំបាច់បន្ទាន់
-រួមទាំងបញ្ហាផ្សេងៗ របស់នាយកដ្ឋាន
ដែលកិច្ចប្រជុំនេះធ្វើនៅសាលប្រជុំនាយកដ្ឋាន នៃទីស្តីការក្រសួងមហាផ្ទៃ៕