**ធនាគារ ARDB និងធនាគារ ADBC នឹងបង្កើតផែនការសកម្មភាព រួមគ្នាក្នុងការចូលរួមចំណែកផ្តល់សេវាកម្មធនាគារក្នុងការអភិវឌ្ឍវិស័យកសិកម្ម និងវិស័យជនបទ**រដ្ឋមន្រ្តី ឈាង រ៉ា៖ មានគំនិត មានប្រាជ្ញា ឧស្សាហ៍ព្យាយាម និងត្រូវប្រើពេលវេលាគ្រប់វិនាទីនៃដង្ហើមចេញចូលរបស់យើងម្នាក់ៗ ដើម្បីជាប្រយោជន៍សំដៅអភិវឌ្ឍន៍សុខាភិបាល**ក្រសួងបរិស្ថាន គាំទ្រសមាគមយុវជនខ្មែរមហានគរក្នុងការរួមចំណែកលើកកម្ពស់ភាពស្អាត បៃតង និងចីរភាព**លោក Rodrigo Duterte នឹងត្រូវដោះលែងឲ្យមានសេរីភាព នៅថ្ងៃទី២៦ ខែមីនា ខាងមុខនេះ**នាយឧត្តមសេនីយ៍ ស ថេត កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ដែលរក្សាសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍បានយ៉ាងល្អ**ប្រជាពលរដ្ឋប្រើប័ណ្ណ ប.ស.ស. ថែទាំសុខភាពនៅមន្ទីរពេទ្យព្រះអង្គឌួង លើកឡើងថា មានប័ណ្ណ ប.ស.ស. គឺដូចជាមានប័ណ្ណធានារ៉ាប់រងសុខភាព ពីរាជរដ្ឋាភិបាល**ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ណែនាំឱ្យបំផុសស្មារតីជាតិនិយមដល់យុវជន តាមគ្រឹះស្ថានឧត្តមសិក្សា**ខេត្តឧត្តរមានជ័យ នឹងរៀបចំព្រឹត្តិការណ៍ «សង្ក្រានឧត្តរ» រយៈពេល៣ថ្ងៃ**រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញចុះពិនិត្យស្ថានភាពភូមិ ដែលគ្រោងអភិវឌ្ឍជាភូមិគំរូគន្លឹះចំនួន ២ភូមិ នៅខេត្តព្រះវិហារ**ស្រុកភ្នំស្រុក ទទួលបានជ័យលាភីជាស្រុកបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល**ក្រសួងមហាផ្ទៃ សម្រេចចុះឈ្មោះគណបក្សសន្តិភាពជាតិ ក្នុងបញ្ជីគណបក្សនយោបាយ**ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រធានធនាគារអភិវឌ្ឍន៍អាស៊ី**សមរាត្រី ឬព្រះអាទិត្យរះចំកំពូលប្រាសាទអង្គរវត្ដ បានទាក់ទាញអ្នកទេសចរយ៉ាងច្រើនកុះករ**គ្រូជោគជ័យ ប៊ុន រស្មី ហៅ ប៊ុន ផាក ទទួលស្គាល់កំហុស ធ្វើកិច្ចសន្យានិងបញ្ឈប់ការផ្សព្វផ្សាយបំភ្លៃអត្ថន័យនៃពាក្យសន្តិភាព**នាយឧត្តមសេនីយ៍ ស ថេត ក្រើនរំលឹកដល់មន្ដ្រីនគរបាលទាំងអស់ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ត្រូវខិតខំបម្រើប្រជាពលរដ្ឋគ្រប់កាលៈទេសៈ**នាយករដ្ឋមន្រ្តីស៊ុយអែតថា ការទិញសព្វាវុធពីសហរដ្ឋអាមេរិក មិនត្រូវបានចាត់ទុកជាហានិភ័យផ្នែកសន្តិសុខឡើយ**កងទ័ពស៊ូដង់អះអាងថា ខ្លួនដណ្តើមកាន់កាប់បានមកវិញទាំងស្រុង នូវវិមានប្រធានាធិបតី ក្នុងរដ្ឋធានី Khartoum**អាកាសយានដ្ឋានអន្តរជាតិ Heathrow របស់ចក្រភពអង់គ្លេស ប្រកាសបិទទាំងស្រុងបន្ទាប់ពីមានអគ្គិភ័យដ៏សាហាវមួយឆាបឆេះនៅស្ថានីយអគ្គិសនីក្បែរនោះ**អាល្លឺម៉ង់ បើកស្ថានទូតរបស់ខ្លួនប្រចាំនៅស៉ីរីឡើងវិញ**UN៖ ថ្ងៃណាដែលមានអំពើហិង្សាថ្មីក្នុងតំបន់ហ្កាហ្សា នឹងធ្វើឱ្យការវិលត្រឡប់មកវិញនៃចំណាប់ខ្មាំងសេសសល់ កាន់តែមិនអាចទៅរួច

លោក ដូណាល់ ត្រាំ និងលោក ហ្សេឡេនស្គី ព្រមព្រៀងគ្នាពួតដៃដើម្បីពន្លត់ភ្លើងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន

វ៉ាស៊ីនតោន៖ លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាម៉េរិក និងប្រធានាធិបតីអ៊ុយក្រែន  វ៉ូឡូឌីមៀ ហ្សេឡេនស្គី បានសន្ទនាតាមរយៈការហៅទូរសព្ទរយៈពេល១ម៉ោង ហើយបានព្រមព្រៀងគ្នាកាលពីថ្ងៃពុធទី១៩មីនា ពួតដៃគ្នាដើម្បីពន្លត់ភ្លើងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន។

លោក ហ្សេឡេនស្គី បានចាត់ទុកកិច្ចសន្ទនាជាមួយលោក ត្រាំ ថាជា«រឿងវិជ្ជមាន មានសារសំខាន់ និងស្មោះត្រង់»។ ជាមួយគ្នា លោក ហ្សេឡេនស្គី អះអាងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា៖«ជំហានដំបូងមួយឆ្ពោះទៅរកការបញ្ចប់សង្រ្គាមពេញលេញ អាចជាការចាប់ផ្តើមពីការបញ្ចប់ការវាយប្រហារលើរោងចក្រថាមពល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលដទៃទៀត។ ខ្ញុំបានគាំទ្រជំហាននេះ ហើយ យើងត្រៀមខ្លួនជាស្រេចដើម្បីអនុវត្តវា»។ អតីតតារាកំប្លែងដ៏លេចធ្លោរូបនេះបន្ថែមថា រុស្ស៊ីមិនទាន់ត្រៀមខ្លួនសម្រាប់សន្តិភាពទេ ដូច្នេះសហរដ្ឋអាម៉េរិកគួរតែទទួលបន្ទុកត្រួតពិនិត្យបទឈប់បាញ់ណាមួយយ៉ាងឆាប់រហ័ស។

ជាមួយគ្នានេះ សេតវិមានអះអាងថា លោក ហ្សេឡេនស្គី បានស្នើសុំឱ្យលោក ត្រាំ ផ្តល់នូវការគាំទ្រប្រព័ន្ធការពារដែនអាកាសបន្ថែមទៀត ដើម្បីការពារប្រទេសរបស់លោកប្រឆាំងនឹងការវាយសង្គ្រប់ពីសំណាក់រុស្ស៊ី ទន្ទឹមនឹងលោក ត្រាំ សន្យាជួយកំណត់ទីតាំងឧបករណ៍យោធាចាំបាច់នៅក្នុងទ្វីបអឺរ៉ុប។

កិច្ចសន្ទនារយៈពេលមួយម៉ោងរវាងលោក ត្រាំ និងលោក ហ្សេឡេនស្គី កើតឡើងបន្ទាប់បុរសឥន្ទ្រីចំពុះដែក ដូណាល់ ត្រាំ ហៅទូរសព្ទជាមួយបុរសខ្លាឃ្មុំទឹកកក វ្ល៉ាឌីមៀ ពូទីន ដោយក្នុងកិច្ចសន្ទនានោះ លោក ពូទីន បានទាត់ចោលបទឈប់បាញ់រយៈពេល ៣០ថ្ងៃពេញដែលស្នើឡើងដោយ លោក ត្រាំ ប៉ុន្តែបុរសខ្លាឃ្មុំទឹកកកយល់ព្រមផ្អាកការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពល។ បើទោះបីជាមានកិច្ចព្រមព្រៀងមិនវាយប្រហារទីតាំងថាមពលគ្នាក៏ដោយ ប៉ុន្តែរដ្ឋធានីមូស្គូអះអាងថា អ៊ុយក្រែនបានវាយលុកឃ្លាំងប្រេងនៅភាគខាងត្បូងរបស់រុស្ស៊ី ខណៈរដ្ឋធានីកៀវ ប្រតិមកម្មតបវិញថា រុស្ស៊ីបានវាយប្រហារមន្ទីរពេទ្យ ផ្ទះសម្បែង និងបានផ្តាច់ចរន្តអគ្គិសនីផ្លូវដែកមួយចំនួន។

ចុងបញ្ចប់នៃកិច្ចសន្ទនា បុរសខួរក្បាលសេដ្ឋកិច្ច ដូណាល់ ត្រាំ បានស្នើទៅកាន់លោក ហ្សេឡេនស្គី ថា សហរដ្ឋអាម៉េរិកអាចជួយដំណើរការរោងចក្រថាមពលនុយក្លេអ៊ែររបស់អ៊ុយក្រែន ប៉ុន្តែត្រូវតែជាកម្មសិទ្ធិរបស់រដ្ឋបាលសហរដ្ឋអាម៉េរិក ខណៈរោងចក្រថាមពលនុយក្លេអ៊ែរដ៏ធំបំផុតរបស់អឺរ៉ុប នៅក្នុងតំបន់ហ្សាប៉ូរីហ្ស៊ារបស់អ៊ុយក្រែននេះ ត្រូវបានបិទចាប់តាំងពីកងទ័ពរុស្ស៊ីដណ្តើមកាន់កាប់កាលពីឆ្នាំ២០២២៕

អត្ថបទដែលជាប់ទាក់ទង