លោក Xi Jinping ចុះត្រួតពិនិត្យការងារនៅក្រុង Lijiang ខេត្តYunnan
រសៀលថ្ងៃទី ១៩ ខែមីនា ក្នុងដំណើរអញ្ជើញចុះត្រួតពិនិត្យការងារនៅក្រុង Lijiang ខេត្តYunnan ប្រទេសចិន លោក Xi Jinping ប្រធានរដ្ឋចិនបានធ្វើដំណើរទៅកាន់សួនឧស្សាហកម្មផ្កាទំនើប Lijiang និងក្រុងបុរាណ Lijiang ដើម្បីសិក្សាស្វែងយល់ពីសភាពការណ៍នៃការអភិវឌ្ឍវិស័យកសិកម្មតាមលក្ខខណ្ឌក្នុងតំបន់ ការបង្កើនការអភិរក្សនិងប្រើប្រាស់បេតិកភណ្ឌវប្បធម៌អរូបី និងការពង្រឹងមនសិការៈស្តីពីសហគមន៍រួមវាសនារបស់ប្រជាជាតិចិនជាដើម៕