អាជ្ញាធរជាតិអប្សរា ជួបពិភាក្សាជាមួយគណៈ ប្រតិភូជប៉ុន ដើម្បីផ្លាស់ប្តូរបទពិសោធន៍លើការគ្រប់គ្រងក្នុងតំបន់រមណីយដ្ឋានអង្គរ
ភ្នំពេញ៖ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា ជួបពិភាក្សាជាមួយនឹងលោក TSUCHIYA Motoyoshi ជាសមាជិក Shizuoka Prefectural Assembly នៃខេត្ត Shizuoka ប្រទេសជប៉ុន។
កិច្ចជំនួបនេះ ធ្វើឡើងក្នុងគោលបំណងផ្លាស់ប្តូរយោបល់ និងដកស្រង់បទពិសោធន៍ការងារមួយចំនួនពីអាជ្ញាធរជាតិអប្សរា ដែលពាក់ព័ន្ធនឹងការគ្រប់គ្រង់រមណីយដ្ឋានអង្គរ ជាពិសេស យន្តការកិច្ចការការងាររបស់អាជ្ញាធរជាតិអប្សរា និងការរៀបចំកិច្ចការផ្សេងដែលអាជ្ញាធរជាតិអប្សរាធ្វើៗកន្លងមក៕