**ធនាគារ ARDB និងធនាគារ ADBC នឹងបង្កើតផែនការសកម្មភាព រួមគ្នាក្នុងការចូលរួមចំណែកផ្តល់សេវាកម្មធនាគារក្នុងការអភិវឌ្ឍវិស័យកសិកម្ម និងវិស័យជនបទ**រដ្ឋមន្រ្តី ឈាង រ៉ា៖ មានគំនិត មានប្រាជ្ញា ឧស្សាហ៍ព្យាយាម និងត្រូវប្រើពេលវេលាគ្រប់វិនាទីនៃដង្ហើមចេញចូលរបស់យើងម្នាក់ៗ ដើម្បីជាប្រយោជន៍សំដៅអភិវឌ្ឍន៍សុខាភិបាល**ក្រសួងបរិស្ថាន គាំទ្រសមាគមយុវជនខ្មែរមហានគរក្នុងការរួមចំណែកលើកកម្ពស់ភាពស្អាត បៃតង និងចីរភាព**លោក Rodrigo Duterte នឹងត្រូវដោះលែងឲ្យមានសេរីភាព នៅថ្ងៃទី២៦ ខែមីនា ខាងមុខនេះ**នាយឧត្តមសេនីយ៍ ស ថេត កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ដែលរក្សាសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍បានយ៉ាងល្អ**ប្រជាពលរដ្ឋប្រើប័ណ្ណ ប.ស.ស. ថែទាំសុខភាពនៅមន្ទីរពេទ្យព្រះអង្គឌួង លើកឡើងថា មានប័ណ្ណ ប.ស.ស. គឺដូចជាមានប័ណ្ណធានារ៉ាប់រងសុខភាព ពីរាជរដ្ឋាភិបាល**ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ណែនាំឱ្យបំផុសស្មារតីជាតិនិយមដល់យុវជន តាមគ្រឹះស្ថានឧត្តមសិក្សា**ខេត្តឧត្តរមានជ័យ នឹងរៀបចំព្រឹត្តិការណ៍ «សង្ក្រានឧត្តរ» រយៈពេល៣ថ្ងៃ**រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញចុះពិនិត្យស្ថានភាពភូមិ ដែលគ្រោងអភិវឌ្ឍជាភូមិគំរូគន្លឹះចំនួន ២ភូមិ នៅខេត្តព្រះវិហារ**ស្រុកភ្នំស្រុក ទទួលបានជ័យលាភីជាស្រុកបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល**ក្រសួងមហាផ្ទៃ សម្រេចចុះឈ្មោះគណបក្សសន្តិភាពជាតិ ក្នុងបញ្ជីគណបក្សនយោបាយ**ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រធានធនាគារអភិវឌ្ឍន៍អាស៊ី**សមរាត្រី ឬព្រះអាទិត្យរះចំកំពូលប្រាសាទអង្គរវត្ដ បានទាក់ទាញអ្នកទេសចរយ៉ាងច្រើនកុះករ**គ្រូជោគជ័យ ប៊ុន រស្មី ហៅ ប៊ុន ផាក ទទួលស្គាល់កំហុស ធ្វើកិច្ចសន្យានិងបញ្ឈប់ការផ្សព្វផ្សាយបំភ្លៃអត្ថន័យនៃពាក្យសន្តិភាព**នាយឧត្តមសេនីយ៍ ស ថេត ក្រើនរំលឹកដល់មន្ដ្រីនគរបាលទាំងអស់ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ត្រូវខិតខំបម្រើប្រជាពលរដ្ឋគ្រប់កាលៈទេសៈ**នាយករដ្ឋមន្រ្តីស៊ុយអែតថា ការទិញសព្វាវុធពីសហរដ្ឋអាមេរិក មិនត្រូវបានចាត់ទុកជាហានិភ័យផ្នែកសន្តិសុខឡើយ**កងទ័ពស៊ូដង់អះអាងថា ខ្លួនដណ្តើមកាន់កាប់បានមកវិញទាំងស្រុង នូវវិមានប្រធានាធិបតី ក្នុងរដ្ឋធានី Khartoum**អាកាសយានដ្ឋានអន្តរជាតិ Heathrow របស់ចក្រភពអង់គ្លេស ប្រកាសបិទទាំងស្រុងបន្ទាប់ពីមានអគ្គិភ័យដ៏សាហាវមួយឆាបឆេះនៅស្ថានីយអគ្គិសនីក្បែរនោះ**អាល្លឺម៉ង់ បើកស្ថានទូតរបស់ខ្លួនប្រចាំនៅស៉ីរីឡើងវិញ**UN៖ ថ្ងៃណាដែលមានអំពើហិង្សាថ្មីក្នុងតំបន់ហ្កាហ្សា នឹងធ្វើឱ្យការវិលត្រឡប់មកវិញនៃចំណាប់ខ្មាំងសេសសល់ កាន់តែមិនអាចទៅរួច

លោក ត្រាំ បានប្រាប់លោក ហ្សេលេនស្គី ថា អាមេរិកអាចគ្រប់គ្រងរោងចក្រថាមពលនុយក្លេអ៊ែររបស់អ៊ុយក្រែន

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រាប់ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទ កាលពីថ្ងៃពុធ ទី១៩ ខែមីនាថា សហរដ្ឋអាមេរិកអាចគ្រប់គ្រងរោងចក្រថាមពលនុយក្លេអ៊ែររបស់អ៊ុយក្រែន ជាផ្នែកមួយនៃការប៉ុនប៉ងចុងក្រោយបំផុតរបស់លោកដើម្បីសម្រេចឱ្យបាននូវបទឈប់បាញ់សម្រាប់សង្រ្គាមនៅអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

លោក ហ្សេលេនស្គី បាននិយាយនៅក្រោយបញ្ចប់កិច្ចសន្ទនាជាមួយលោក ត្រាំថាទីក្រុងកៀវបានត្រៀមខ្លួនជាស្រេចដើម្បីបញ្ឈប់ការវាយប្រហារលើបណ្ដាញ និងហេដ្ឋារចនាសម្ព័ន្ធថាមពល របស់រុស្ស៉ី មួយថ្ងៃបន្ទាប់ពីលោក ពូទីន យល់ព្រមបញ្ឈប់ការវាយប្រហារដូចគ្នានេះដែរលើអ៊ុយក្រែន។

លោក ហ្សេលេនស្គី ក៏បានឱ្យដឹងដែរថារូបលោកបានពិភាក្សាពីផែនការចង់គ្រប់គ្រងលើ រោងចក្រថាមពលនុយក្លេអ៊ែរអ៊ុយក្រែនរបស់លោក ត្រាំផងដែរ។ «យើងបានពិភាក្សាគ្នាលើរោងចក្រថាមពលតែមួយប៉ុណ្ណោះ ដែលកំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រុស្ស៉ី»។ នេះជាការបញ្ជាក់ របស់លោក ហ្សេលេនស្គីដោយចង់សំដៅលើរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia ជាមួយការបន្ថែមថាលោកមិនមានអារម្មណ៍ថារងសម្ពាធពីលោក ត្រាំ ឱ្យធ្វើសម្បទានដល់រុស្ស៉ី នោះទេ។

គួរបញ្ជាក់ថា ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Mike Waltz និងរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បាននិយាយក្នុងសេចក្ដីថ្លែងការណ៍រួមមួយរវាងលោក ត្រាំ បានសន្យាថា នឹងជួយឱ្យអ៊ុយក្រែនទទួលបានប្រព័ន្ធការពារដែនអាកាសបន្ថែមពីអឺរ៉ុប និងជួយស្វែងរកកុមារអ៊ុយក្រែនដែលទីក្រុងកៀវចោទថាត្រូវបានចាប់ពង្រត់ដោយរុស្ស៉ី។ តាមសេចក្ដីថ្លែងការណ៍នេះ ដដែល ការធ្វើជាម្ចាស់កម្មសិទ្ធិរបស់សហរដ្ឋអាមេរិកលើរោងចក្រថាមពលនុយក្លេអ៊ែរអ៊ុយក្រេន នឹងក្លាយជាការការពារដ៏ល្អប្រសើរបំផុតសម្រាប់ហេដ្ឋារចនាសម្ព័ន្ធថាមពលនេះ។

អត្ថបទដែលជាប់ទាក់ទង