**ធនាគារ ARDB និងធនាគារ ADBC នឹងបង្កើតផែនការសកម្មភាព រួមគ្នាក្នុងការចូលរួមចំណែកផ្តល់សេវាកម្មធនាគារក្នុងការអភិវឌ្ឍវិស័យកសិកម្ម និងវិស័យជនបទ**រដ្ឋមន្រ្តី ឈាង រ៉ា៖ មានគំនិត មានប្រាជ្ញា ឧស្សាហ៍ព្យាយាម និងត្រូវប្រើពេលវេលាគ្រប់វិនាទីនៃដង្ហើមចេញចូលរបស់យើងម្នាក់ៗ ដើម្បីជាប្រយោជន៍សំដៅអភិវឌ្ឍន៍សុខាភិបាល**ក្រសួងបរិស្ថាន គាំទ្រសមាគមយុវជនខ្មែរមហានគរក្នុងការរួមចំណែកលើកកម្ពស់ភាពស្អាត បៃតង និងចីរភាព**លោក Rodrigo Duterte នឹងត្រូវដោះលែងឲ្យមានសេរីភាព នៅថ្ងៃទី២៦ ខែមីនា ខាងមុខនេះ**នាយឧត្តមសេនីយ៍ ស ថេត កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ដែលរក្សាសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍បានយ៉ាងល្អ**ប្រជាពលរដ្ឋប្រើប័ណ្ណ ប.ស.ស. ថែទាំសុខភាពនៅមន្ទីរពេទ្យព្រះអង្គឌួង លើកឡើងថា មានប័ណ្ណ ប.ស.ស. គឺដូចជាមានប័ណ្ណធានារ៉ាប់រងសុខភាព ពីរាជរដ្ឋាភិបាល**ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ណែនាំឱ្យបំផុសស្មារតីជាតិនិយមដល់យុវជន តាមគ្រឹះស្ថានឧត្តមសិក្សា**ខេត្តឧត្តរមានជ័យ នឹងរៀបចំព្រឹត្តិការណ៍ «សង្ក្រានឧត្តរ» រយៈពេល៣ថ្ងៃ**រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញចុះពិនិត្យស្ថានភាពភូមិ ដែលគ្រោងអភិវឌ្ឍជាភូមិគំរូគន្លឹះចំនួន ២ភូមិ នៅខេត្តព្រះវិហារ**ស្រុកភ្នំស្រុក ទទួលបានជ័យលាភីជាស្រុកបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល**ក្រសួងមហាផ្ទៃ សម្រេចចុះឈ្មោះគណបក្សសន្តិភាពជាតិ ក្នុងបញ្ជីគណបក្សនយោបាយ**ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រធានធនាគារអភិវឌ្ឍន៍អាស៊ី**សមរាត្រី ឬព្រះអាទិត្យរះចំកំពូលប្រាសាទអង្គរវត្ដ បានទាក់ទាញអ្នកទេសចរយ៉ាងច្រើនកុះករ**គ្រូជោគជ័យ ប៊ុន រស្មី ហៅ ប៊ុន ផាក ទទួលស្គាល់កំហុស ធ្វើកិច្ចសន្យានិងបញ្ឈប់ការផ្សព្វផ្សាយបំភ្លៃអត្ថន័យនៃពាក្យសន្តិភាព**នាយឧត្តមសេនីយ៍ ស ថេត ក្រើនរំលឹកដល់មន្ដ្រីនគរបាលទាំងអស់ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ត្រូវខិតខំបម្រើប្រជាពលរដ្ឋគ្រប់កាលៈទេសៈ**នាយករដ្ឋមន្រ្តីស៊ុយអែតថា ការទិញសព្វាវុធពីសហរដ្ឋអាមេរិក មិនត្រូវបានចាត់ទុកជាហានិភ័យផ្នែកសន្តិសុខឡើយ**កងទ័ពស៊ូដង់អះអាងថា ខ្លួនដណ្តើមកាន់កាប់បានមកវិញទាំងស្រុង នូវវិមានប្រធានាធិបតី ក្នុងរដ្ឋធានី Khartoum**អាកាសយានដ្ឋានអន្តរជាតិ Heathrow របស់ចក្រភពអង់គ្លេស ប្រកាសបិទទាំងស្រុងបន្ទាប់ពីមានអគ្គិភ័យដ៏សាហាវមួយឆាបឆេះនៅស្ថានីយអគ្គិសនីក្បែរនោះ**អាល្លឺម៉ង់ បើកស្ថានទូតរបស់ខ្លួនប្រចាំនៅស៉ីរីឡើងវិញ**UN៖ ថ្ងៃណាដែលមានអំពើហិង្សាថ្មីក្នុងតំបន់ហ្កាហ្សា នឹងធ្វើឱ្យការវិលត្រឡប់មកវិញនៃចំណាប់ខ្មាំងសេសសល់ កាន់តែមិនអាចទៅរួច

អាមេរិក ព្រមានទីក្រុងតេហេរ៉ង់ ប្រឆាំងនឹងការបន្តផ្តល់ជំនួយដល់ក្រុមឧទ្ទាមហ៊ូទីយេម៉ែន

វ៉ាស៉ីនតោន៖ កាលពីថ្ងៃពុធ ទី១៩ ខែមីនា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា ក្រុមឧទ្ទាមហ៊ូទីយេម៉ែន ដែលមានអ៉ីរ៉ង់ជាខ្នងបង្អែក នឹងត្រូវកម្ទេចចោលទាំងស្រុង ហើយបានព្រមានទីក្រុងតេហេរ៉ង់ ប្រឆាំងនឹងការបន្តផ្តល់ជំនួយដល់ហ៊ូទី ចំពោះមុខការបើកប្រតិបត្តិការយោធារបស់សហរដ្ឋអាមេរិក ប្រឆាំងក្រុមនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

លោក ត្រាំ បានបង្ហោះសារយ៉ាងដូច្នេះថា អ៉ីរ៉ង់ចាំបាច់ត្រូវបញ្ឈប់ការផ្តល់ជំនួយជាបន្ទាន់។ ទុកឱ្យពួកហ៊ូទីប្រយុទ្ធតស៊ូដោយខ្លួនឯង។ ទោះជាបែបណាក៏ដោយ ពួកគេមុខជានឹងបរាជ័យ ប៉ុន្តែរបៀបនេះ ពួកគេនឹងបរាជ័យកាន់តែឆាប់។ ពួកហ៊ូទីបានរងការខូចខាតយ៉ាងធ្ងន់ ហើយរង់ចាំមើលបន្តថា វានឹងកាន់តែអាក្រក់ជាងនេះទៅទៀត។ វាមិនមែនជាការប្រយុទ្ធស្មើភាពទេ ហើយនឹងគ្មានឱកាសស្មើភាពឡើយ ដោយពួកគេនឹងត្រូវកម្ទេចចោលទាំងស្រុង។

ក្រុមហ៊ូទីបានវាយប្រហារលើកប៉ាល់ នៅតំបន់សមុទ្រក្រហម បន្ទាប់ពីការចាប់ផ្តើមនៃសង្រ្គាមហ្កាហ្សា កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ និងបានបន្តរហូតដល់ពេលមានបទឈប់បាញ់ កាលពីខែមករា ដើមឆ្នាំនេះ។ ពួកគេបានអះអាងថា ការវាយប្រហាររបស់ខ្លួន មានគោលដៅបង្ហាញសាមគ្គីភាពជាមួយជនជាតិប៉ាឡេស្ទីន។ យ៉ាងណាមិញ កាលពីសប្តាហ៍មុន ក្រុមហ៊ូទីបានគំរាមបន្តការវាយប្រហារឡើងវិញ លើកប៉ាល់អ៉ីស្រាអែល ជាហេតុជំរុញឱ្យអាមេរិក បើកការវាយប្រហារតាមផ្លូវអាកាស នៅយេម៉ែន ដែលជាលើកទីមួយ ចាប់តាំងពីលោក ដូណាល់ ត្រាំ ចូលកាន់តំណែងជាប្រធានាធិបតីអាមេរិក កាលពីខែមករា។

គួរបញ្ជាក់ថា ទីក្រុងវ៉ាស៉ីនតោន បានចាប់ផ្តើមប្រតិបត្តិការយោធាថ្មីរបស់ខ្លួន ប្រឆាំងក្រុមហ៊ូទីនៅប្រទេសយេម៉ែន កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍មុន ហើយបានប្តេជ្ញាថា នឹងបន្តរហូតទាល់តែ ក្រុមឧទ្ទាមនេះបញ្ឈប់ការវាយប្រហារលើផ្លូវដឹកជញ្ជូនសំខាន់ៗ ក្នុងតំបន់សមុទ្រក្រហម និងឈូងសមុទ្រ Aden។

អត្ថបទដែលជាប់ទាក់ទង