**ធនាគារ ARDB និងធនាគារ ADBC នឹងបង្កើតផែនការសកម្មភាព រួមគ្នាក្នុងការចូលរួមចំណែកផ្តល់សេវាកម្មធនាគារក្នុងការអភិវឌ្ឍវិស័យកសិកម្ម និងវិស័យជនបទ**រដ្ឋមន្រ្តី ឈាង រ៉ា៖ មានគំនិត មានប្រាជ្ញា ឧស្សាហ៍ព្យាយាម និងត្រូវប្រើពេលវេលាគ្រប់វិនាទីនៃដង្ហើមចេញចូលរបស់យើងម្នាក់ៗ ដើម្បីជាប្រយោជន៍សំដៅអភិវឌ្ឍន៍សុខាភិបាល**ក្រសួងបរិស្ថាន គាំទ្រសមាគមយុវជនខ្មែរមហានគរក្នុងការរួមចំណែកលើកកម្ពស់ភាពស្អាត បៃតង និងចីរភាព**លោក Rodrigo Duterte នឹងត្រូវដោះលែងឲ្យមានសេរីភាព នៅថ្ងៃទី២៦ ខែមីនា ខាងមុខនេះ**នាយឧត្តមសេនីយ៍ ស ថេត កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ដែលរក្សាសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍បានយ៉ាងល្អ**ប្រជាពលរដ្ឋប្រើប័ណ្ណ ប.ស.ស. ថែទាំសុខភាពនៅមន្ទីរពេទ្យព្រះអង្គឌួង លើកឡើងថា មានប័ណ្ណ ប.ស.ស. គឺដូចជាមានប័ណ្ណធានារ៉ាប់រងសុខភាព ពីរាជរដ្ឋាភិបាល**ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ណែនាំឱ្យបំផុសស្មារតីជាតិនិយមដល់យុវជន តាមគ្រឹះស្ថានឧត្តមសិក្សា**ខេត្តឧត្តរមានជ័យ នឹងរៀបចំព្រឹត្តិការណ៍ «សង្ក្រានឧត្តរ» រយៈពេល៣ថ្ងៃ**រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញចុះពិនិត្យស្ថានភាពភូមិ ដែលគ្រោងអភិវឌ្ឍជាភូមិគំរូគន្លឹះចំនួន ២ភូមិ នៅខេត្តព្រះវិហារ**ស្រុកភ្នំស្រុក ទទួលបានជ័យលាភីជាស្រុកបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល**ក្រសួងមហាផ្ទៃ សម្រេចចុះឈ្មោះគណបក្សសន្តិភាពជាតិ ក្នុងបញ្ជីគណបក្សនយោបាយ**ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រធានធនាគារអភិវឌ្ឍន៍អាស៊ី**សមរាត្រី ឬព្រះអាទិត្យរះចំកំពូលប្រាសាទអង្គរវត្ដ បានទាក់ទាញអ្នកទេសចរយ៉ាងច្រើនកុះករ**គ្រូជោគជ័យ ប៊ុន រស្មី ហៅ ប៊ុន ផាក ទទួលស្គាល់កំហុស ធ្វើកិច្ចសន្យានិងបញ្ឈប់ការផ្សព្វផ្សាយបំភ្លៃអត្ថន័យនៃពាក្យសន្តិភាព**នាយឧត្តមសេនីយ៍ ស ថេត ក្រើនរំលឹកដល់មន្ដ្រីនគរបាលទាំងអស់ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ត្រូវខិតខំបម្រើប្រជាពលរដ្ឋគ្រប់កាលៈទេសៈ**នាយករដ្ឋមន្រ្តីស៊ុយអែតថា ការទិញសព្វាវុធពីសហរដ្ឋអាមេរិក មិនត្រូវបានចាត់ទុកជាហានិភ័យផ្នែកសន្តិសុខឡើយ**កងទ័ពស៊ូដង់អះអាងថា ខ្លួនដណ្តើមកាន់កាប់បានមកវិញទាំងស្រុង នូវវិមានប្រធានាធិបតី ក្នុងរដ្ឋធានី Khartoum**អាកាសយានដ្ឋានអន្តរជាតិ Heathrow របស់ចក្រភពអង់គ្លេស ប្រកាសបិទទាំងស្រុងបន្ទាប់ពីមានអគ្គិភ័យដ៏សាហាវមួយឆាបឆេះនៅស្ថានីយអគ្គិសនីក្បែរនោះ**អាល្លឺម៉ង់ បើកស្ថានទូតរបស់ខ្លួនប្រចាំនៅស៉ីរីឡើងវិញ**UN៖ ថ្ងៃណាដែលមានអំពើហិង្សាថ្មីក្នុងតំបន់ហ្កាហ្សា នឹងធ្វើឱ្យការវិលត្រឡប់មកវិញនៃចំណាប់ខ្មាំងសេសសល់ កាន់តែមិនអាចទៅរួច

អង់គ្លេស កោតសរសើរចំពោះវឌ្ឍនភាពថ្មីៗពាក់ព័ន្ធនឹងកិច្ចការពារកុមាររបស់កម្ពុជា

ភ្នំពេញ៖ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានដឹកនាំគណៈប្រតិភូ ជួបពិភាក្សាការងារជាមួយលោកស្រី Isabelle Trowler CBE ប្រធាន បុគ្គលិកសង្គមសម្រាប់កុមារនិងគ្រួសារ នៃក្រសួងអប់រំ ចក្រភពអង់គ្លេស នាទីក្រុងឡុងដ៍។

ក្នុងឱកាសជំនួបពិភាក្សាការងារនេះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះលោកស្រីប្រធាន និងសហការី ដែលបានទទួលស្វាគមន៍យ៉ាងកក់ក្តៅដល់គណៈប្រតិភូ និងការចែករំលែកបទពិសោធន៍ការងារ អំពីការអនុវត្តកម្មវិធី គោលនយោបាយរបស់រដ្ឋាភិបាលអង់គ្លេស សម្រាប់កិច្ចការពារកុមារ និងការថែទាំជំនួសចំពោះកុមារ។

ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា ប្រសិទ្ធភាពនៃការដោះស្រាយបញ្ហាកិច្ចការពារកុមារតម្រូវឱ្យមាន ការកសាងប្រព័ន្ធ និងយន្តការមួយរឹងមាំដែលមានការចូលរួមពីគ្រប់តួអង្គពាក់ព័ន្ធ។ រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកកិច្ចគាំពារកុមារ ជាអាទិភាពមួយដែលបានកំណត់នៅក្នុងគោលនយោបាយជាតិនានា ដូចជា ក្របខណ្ឌ គោលនយោបាយជាតិគាំពារសង្គម ២០២៤-២០៣៥ គោលនយោបាយជាតិស្តីពីប្រព័ន្ធកិច្ចការពារកុមារ ២០១៩-២០២៩ និងគោលនយោបាយស្តីពីការថែទាំជំនួសចំពោះកុមារឆ្នាំ២០២៤ ជាដើម។

ក្នុងឱកាស នេះដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់បន្ថែមអំពីស្ថានភាពការថែទាំជំនួសចំពោះកុមារ ជាពិសេសការ លើកកម្ពស់ការថែទាំកុមារនៅតាមគ្រួសារ ខណៈពេលដែលច្បាប់ស្តីពីកិច្ចការពារកុមារ បាននិងកំពុងតាក់តែង។

ក្នុងជំនួបពិភាក្សាការងារនេះ លោកស្រី Isabelle Trowler CBE ប្រធានបុគ្គលិកសង្គម និងសហការី បានចែករំលែកអំពីស្ថានភាពទូទៅរបស់កុមារដែលត្រូវការកិច្ចការពារ និងផ្តល់ការថែទាំជំនួស ដូចជា កុមារទំនាស់នឹងច្បាប់ កុមារដែលមិនត្រូវបានអើពើ កុមាររងអំពើហិង្សា និងការរំលោភបំពានផ្សេងៗទៀត។

លោកស្រី និងសហការី បានចែករំលែកអំពីកម្មវិធី និងគោលនយោបាយរបស់រដ្ឋាភិបាលអង់គ្លេស ពាក់ព័ន្ធនឹងការបង្ការទប់ស្កាត់ និងឆ្លើយតបទៅនឹងបញ្ហាកិច្ចការពារកុមារ ព្រមទាំងការអនុវត្តកម្មវិធីថែទាំជំនួសចំពោះកុមារ ជាពិសេសការថែទាំនៅក្នុងគ្រួសារធម៌ និងកាត់បន្ថយកន្លែងថែទាំជំនួស។

លោកស្រី បានអបអរសាទរ និងកោតសរសើរចំពោះវឌ្ឍនភាពថ្មីៗពាក់ព័ន្ធនឹងកិច្ចការពារកុមាររបស់កម្ពុជា ជាពិសេសកម្មវិធី ឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះនិងកុមារអាយុក្រោម២ឆ្នាំ ព្រមទាំង កម្មវិធីអាហារូបករណ៍សម្រាប់ សិស្សក្រីក្រថ្នាក់បឋមសិក្សា និងមធ្យមសិក្សា ដែលកម្មវិធីនេះមិនត្រឹមតែចូលរួមពង្រឹងសេដ្ឋកិច្ចគ្រួសារ លើកកម្ពស់សុខភាពមាតានិងទារក ប៉ុណ្ណោះនោះទេ តែកម្មវិធីនេះក៏ចូលរួមរក្សាកុមារនៅក្នុងគ្រួសារ និងទប់ស្កាត់ការបោះបង់កុមារផងដែរ។

ជាថ្មីម្តងទៀត នៅមុនពេលបញ្ចប់នៃជំនួបពិភាក្សា ឯកឧត្តមរដ្ឋមន្ត្រី ជា សុមេធី បានថ្លែងអំណរគុណ ដល់លោកស្រី Isabelle Trowler CBE និងសហការី ដែលបានចែករំលែកមេរៀនបទពិសោធន៍ពាក់ព័ន្ធនឹងកិច្ចការពារ និងការថែទាំជំនួសចំពោះកុមារ។ មេរៀនបទពិសោធន៍ទាំងនេះ នឹងក្លាយជាមូលដ្ឋានសម្រាប់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា យកជាគំរូក្នុងថ្ងៃអនាគត ដើម្បីបង្កើនប្រសិទ្ធភាពបន្ថែម ទៀតក្នុងការអនុវត្តកម្មវិធីកិច្ចការពារកុមារ ៕

អត្ថបទដែលជាប់ទាក់ទង