ប្រធានសភាពាណិជ្ជកម្មកម្ពុជាប្រចាំទីក្រុងស៊ីដនី នឹងជួយជ្រោមជ្រែងទាក់ទាញនូវវិនិយោគិនអូស្រ្តាលី ឱ្យមកវិនិយោគក្នុងឧស្សាហកម្មទេសចរណ៍កម្ពុជា
ភ្នំពេញ៖ នាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងទេសចរណ៍ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោក ឃុន សែន ប្រធានសភាពាណិជ្ជកម្មកម្ពុជាប្រចាំទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ និងកិច្ចសហការលើការជំរុញការផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជាទៅកាន់ប្រជាជន និងជនបរទេសដែលរស់នៅ និងធ្វើពាណិជ្ជកម្មក្នុង ប្រទេសអូស្រ្តាលី ព្រមទាំងការជួយជ្រោមជ្រែងទាក់ទាញនូវវិនិយោគិនអូស្រ្តាលី ឱ្យមកវិនិយោគក្នុងឧស្សាហកម្មទេសចរណ៍កម្ពុជា ជាពិសេសពិនិត្យលទ្ធភាពក្នុងការរៀបចំឱ្យមាន Trade shows និងការផ្គូរផ្គង់ពាណិជ្ជកម្ម (Business Matching) រវាងប្រតិបត្តិករទេសចរណ៍កម្ពុជា-អូស្រ្តាលី ៕