គណៈប្រតិភូក្រសួងរ៉ែ បន្តផ្សព្វផ្សាយ និងជំរុញពាណិជ្ជកម្មថ្មអារទៅកាន់ទីផ្សារអន្តរជាតិឱ្យកាន់តែទូលំទូលាយថែមទៀត
ភ្នំពេញ៖ បន្ទាប់ពីការងើបឡើងវិញនៃវិស័យថ្មអារនៅកម្ពុជាក្រោមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា, គណៈប្រតិភូក្រសួងរ៉ែ និងថាមពល ដឹកនាំដោយឯកឧត្តម អ៊ឹង ឌីប៉ូឡា បានបន្តផ្សព្វផ្សាយ និងជំរុញពាណិជ្ជកម្មថ្មអារទៅកាន់ទីផ្សារអន្តរជាតិឱ្យកាន់តែទូលំទូលាយថែមទៀត។
សូមជម្រាបថា៖ បច្ចុប្បន្ន ថ្មអារកម្ពុជាបានក្លាយជាថ្មពេញនិយមមួយនៅទីផ្សារប្រទេសចិន និងបន្តការនាំចេញទៅសហរដ្ឋអាមេរិក និងជប៉ុន សម្រាប់ប្រេីប្រាស់ក្នុងវិស័យសំណង់មានដូចជាក្រាលចិញ្ជេីមផ្លូវ ក្នុងផ្ទះ ចង្រ្កានបាយ បន្ទប់ទឹក។ល។