សម្ដេចធិបតី លើកទឹកចិត្តឱ្យអ្នកសិក្សា និងអ្នកបំពេញការងារនានា គួរមានពេលធ្វើសមាធិ
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា លើកទឹកចិត្តឱ្យអ្នកសិក្សា និងអ្នកបំពេញការងារនានា គួរមានពេលធ្វើសមាធិ ដែលជាវិទ្យាសាស្ត្រមួយនៅក្នុងការពង្រឹងស្មារតី រំងាប់អារម្មណ៍មិនល្អ និងមានការផ្ដោតអារម្មណ៍បានល្អ ដែលធ្វើឱ្យការសិក្សា ការបំពេញការងារទទួលបានផលល្អ នៅបន្ទាប់ពីការធ្វើសមាធិ។
សម្ដេចបានលើកឡើងបែបនេះក្នុងឳកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សា ខ្លោងទ្វារ និងសមិទ្ធផលដទៃទៀតនៅវិទ្យាល័យ ហ៊ុន សែន សេរីភាពក្រុងតាខ្មៅ ខេត្តកណ្តាល នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥នេះ។
នៅក្នុងពិធីខាងលើនេះដែរសម្ដេចធិបតី នាយករដ្ឋមន្ត្រី បានប្រកាសថា សម្ដេចគ្រោងនឹងចុះទៅពិនិត្យតាមមណ្ឌលសុខភាពនានាដោយមិនប្រាប់ឱ្យដឹងជាមុននោះឡើយ ដើម្បីតាមដានលើសេវាទទួលព្យាបាលជំងឺជូនពលរដ្ឋ ២៤ម៉ោងលើ ២៤ម៉ោងនៅតាមមូលដ្ឋាន៕