ឯកឧត្តម សក់ សេដ្ឋា អញ្ជើញដឹកនាំកិច្ចប្រជុំត្រៀមសម្រាប់ទស្សនកិច្ចសិក្សាស្វែងយល់អំពីការរៀបចំ និងការប្រព្រឹត្តទៅនៃរដ្ឋបាលមូលដ្ឋាន នៃព្រះរាជាណាចក្រថៃ
ភ្នំពេញ៖ នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃសុក្រ ទី២១ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម សក់ សេដ្ឋា ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានអចិន្រ្តៃយ៍នៃ គ.ជ.អ.ប ដឹកនាំកិច្ចប្រជុំត្រៀមសម្រាប់ទស្សនកិច្ចសិក្សាស្វែងយល់អំពីការរៀបចំ និងការប្រព្រឹត្តទៅនៃរដ្ឋបាលមូលដ្ឋាន នៃព្រះរាជាណាចក្រថៃ ។
កិច្ចប្រជុំនេះដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម រដ្ឋលេខាធិការ ឯកឧត្តម លោកជំទាវតំណាងក្រសួងពាក់ព័ន្ធ និងមន្រ្តីបច្ចេកទេសនៃលេខាធិការដ្ឋាន គ.ជ.អ.ប ៕