**ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៖ ក្រសួងបរិស្ថាន បើកយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ខណៈមានពលរដ្ឋប្រមាណ៦លាននាក់ បានចូលរួមយុទ្ធនាការនេះ**ក្រសួងបរិស្ថានដាក់ចេញនូវផែនសកម្មភាពជំរុញឱ្យផ្លូវជាតិស្អាត គ្មានសំរាម និងសំណល់ប្លាស្ទិក**រដ្ឋមន្ត្រី ហួត ហាក់ អញ្ជើញសំណេះសំណាលជាមួយបេក្ខជន និងបេក្ខនារីជ័យលាភីអាហារូបករណ៍ចំនួន ១៧រូប ទៅសិក្សានៅប្រទេសអូស្ត្រាលី**ឧបនាយករដ្ឋមន្ត្រី ស សុខា និងឯកអគ្គរាជទូតអូស្ត្រាលី កត់សម្គាល់វិជ្ជមានអំពីកិច្ចសហការអនុវត្តច្បាប់**លោក Donald Trump អាចនឹងកាត់បន្ថយពន្ធលើប្រទេសចិន ដើម្បីជួយសម្រួលដល់កិច្ចព្រមព្រៀងដែលពាក់ព័ន្ធនឹងការលក់ប្រតិបត្តិការ TikTok របស់សហរដ្ឋអាមេរិក**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកអគ្គរាជទូតអូស្ត្រាលីប្រចាំកម្ពុជា**ក្រសួងការងារ ក្រសួងបរិស្ថាន និងក្រសួងឧស្សាហកម្ម បើកកិច្ចប្រជុំពិភាក្សាផែនការអធិការកិច្ចអន្ដរក្រសួង**ក្រុមហ៊ុនអាកាសចរណ៍ឡាវ គ្រោងនឹងចាប់ផ្តើមប្រតិបត្តិការយន្តហោះ C909 របស់ក្រុមហ៊ុន COMAC ដោយចូលរួមជាមួយបណ្តាប្រទេសអាស៊ីអាគ្នេយ៍មួយចំនួនទៀតដែលកំពុងត្រៀមខ្លួនពង្រីកចំនួនយន្តហោះពាណិជ្ជកម្មផលិតដោយប្រទេសចិន**ជើងហោះហើរមួយ របស់ AirAsia ដែលមានគោលដៅឆ្ពោះទៅកាន់ប្រទេសចិន បានវិលត្រឡប់មកកាន់ទីក្រុងគូឡាឡាំពួវិញ ដោយសារតែម៉ាស៉ីន បានជួបបញ្ហា បន្ទាប់ពីហោះឡើងបានបន្តិច**សហរដ្ឋអាមេរិក យល់ព្រមលក់យន្តហោះដ្រូនធុនធំ MQ-9B ចំនួន ៨គ្រឿង ព្រមទាំងបរិក្ខារពាក់ព័ន្ធ ក្នុងទំហំទឹកប្រាក់ ១.៩៦ពាន់លានដុល្លារ ឱ្យទៅប្រទេសកាតា**អ្នកនាំពាក្យព្រឹទ្ធសភា៖ សមាជរដ្ឋសភានិងព្រឹទ្ធសភាគ្រោងនឹងធ្វើឡើងនៅដើមខែមិថុនាខាងមុខនេះ**ប៉ូលិសថៃកំពុងស្វែងរក បុរសជនជាតិសិង្ហបុរីម្នាក់ បន្ទាប់ពីស្រ្តីជាសង្សារត្រូវបានប្រទះឃើញស្លាប់ក្នុងបន្ទប់ នៅឯទីក្រុងបាងកក**ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី កោតសរសើរចំពោះការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជាចំពោះសមភាពយេនឌ័រ និងសិទ្ធិ ក៏ដូចជាពង្រឹងសមត្ថភាពរបស់ស្ត្រី**គណៈរដ្ឋមន្ត្រីថៃ បានអនុម័តលើសេចក្តីព្រាងច្បាប់សម្រាប់ការបើកដំណើរការកាស៊ីណូ និងកន្លែងកម្សាន្ត**សាលាដំបូងរាជធានីភ្នំពេញ ចេញដីកាបង្គាប់ឲ្យឃុំខ្លួន បុរសម្នាក់ដែលបង្កើត Facebook Page ក្លែងក្លាយ បោកប្រាស់អ្នកដទៃក្រោមរូបភាពផ្គត់ផ្គង់សាច់តាមហាង**កូរ៉េខាងជើង បញ្ជូនកងទ័ពរបស់ខ្លួនបន្ថែមជាង ៣០០០នាក់ទៀតទៅកាន់រុស្ស៉ី នៅក្នុងឆ្នាំ២០២៥នេះ**លោក Marco Rubio៖ សហរដ្ឋអាមេរិកនឹងធ្វើការវាយតម្លៃលើលក្ខខណ្ឌរបស់រុស្ស៉ី បន្ទាប់ពីទីក្រុងមូស្គូបានយល់ព្រមទទួលយកជាគោលការណ៍នូវបទឈប់បាញ់មួយ**បារាំងនឹងផ្ដល់ជំនួយយោធាបន្ថែម ២ពាន់លានអឺរ៉ូ ឬស្មើនឹង ២.១៥ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន**នាយករដ្ឋមន្រ្តីជប៉ុន បាននិយាយថា ទីក្រុងតូក្យូនឹងចេញនូវជម្រើសគ្រប់យ៉ាង ដើម្បីដោះស្រាយបញ្ហាដាក់ពន្ធគយ ២៥ភាគរយលើការនាំចូលរថយន្ត ពីសំណាក់សហរដ្ឋអាមេរិក**អគ្គលេខាធិការអង្គការណាតូ ព្រមានទៅកាន់សហរដ្ឋអាមេរិក និងអឺរ៉ុប ជុំវិញការណ៍ដែលចង់ប្រឈមមុខតែម្នាក់ឯង នៅក្នុងបញ្ហាសន្តិសុខពិភពលោក

សម្តេចតេជោ៖ មានសម្តេច ទៀ បាញ់ ម្នាក់ប្រៀបដូចមានកងទ័ពមួយកងពល


ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា សម្តេចហាក់ដូចជាមាននិស្ស័យពីធម្មជាតិ ដែលទេវតាចារថាត្រូវតែមានសម្តេចពិជ័យសេនា ទៀ បាញ់ រាល់ពេលដែលសម្តេចជួបសភាពការណ៍លំបាកៗ ហើយមានសម្តេចពិជ័យសេនា ទៀ បាញ់ ម្នាក់ប្រៀបដូចមានកងទ័បមួយកងពលនៅក្បែរខ្លួនសម្តេចគ្រប់កាលៈទេសៈ។

ក្នុងឱកាសអញ្ជើញបំពាក់ឋានន្តរសក្តិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ជូនសម្ដេច ទៀ បាញ់ និងសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥នេះ នាវិមានសន្តិភាព សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា នៅពេលណាមានសភាពការណ៍ពិបាកៗ គឺតែងតែមានវត្តមានរបស់សម្តេចពិជ័យសេនា ទៀ បាញ់ ជានិច្ច នេះជារឿងនៃអតីតកាល។ ដោយឡែកសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន គឺគាត់បានផ្សាភ្ជាប់នៃចលនានេះជាហូរហែរមក តាមរយៈការកសាងកម្លាំងទ័ពជាមួយគ្នា និងការកសាងកម្លាំងនៅក្នុងជួរគណបក្ស និយាយជារួមគឺការចូលរួមកសាងដំណើរការកសាងជាតិជាមួយសម្តេច ព្រមទាំងឥស្សរជនមួយចំនួនផងដែរ។

សម្តេចតេជោ ប្រមុខរដ្ឋស្ដីទី បានគូសបញ្ជាក់ថា សម្រាប់ការអនុវត្តនយោបាយឈ្នះឈ្នះ ប្រសិនបើគ្មានសម្តេចពិជ័យសេនា ទៀ បាញ់ ទេ សម្តេចមិនប្រាកដថា អនុវត្តនយោបាយឈ្នះឈ្នះនេះទទួលបានជោគជ័យ ឬអត់។ ចំពោះរឿងនេះវាសំខាន់ខ្លាំងណាស់ ព្រោះពេលនោះគ្រាន់តែប្រភពចារកម្មផ្តល់ព័ត៌មានមក ធ្វើឱ្យគ្រោះថ្នាក់បាត់ទៅហើយ ប៉ុន្តែ ភាពនឹងនរសម្តេចពិជ័យសេនា ទៀ បាញ់ ទៅលើការវិភាគសភាពការណ៍។ ឧទាហរណ៍ចារកម្មផ្តល់ព័ត៌មានមក នៅផ្ទៃក្នុងយើងតែម្តង ថា អ៉ី ឈាន កំពុងជួបតា ម៉ុក នៅសណ្ឋាគារនេះ បន្ទប់លេខ ពេលនោះ អ៉ី ឈាន នឹងស្លាប់ទៅហើយ។

សម្តេចតេជោ បានរម្លឹកថា សម្តេចពិជ័យសេនា ទៀ បាញ់ ជាអ្នកការពារប្តូរផ្តាច់ចំពោះសុវត្ថិភាព អ៉ី ឈាន នៅពេលមានព័ត៌មានចារកម្មថា អ៉ី ឈាន ឃុបឃិតជាមួយតាម៉ុក។ ពីព្រោះគ្រានោះសម្តេចជឿជាក់លើសម្តេចពិជ័យសេនា ទៀ បាញ់ ខណៈមានព័ត៌មានជាច្រើនរួមគ្នា ចាក់សម្លាប់ អ៉ី ឈាន ដើម្បីបង្កឱ្យស្ថានភាពនៅកម្ពុជាមានការប្រែប្រួល។

ត្រង់ចំណុចនេះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ៗថា ប្រសិនបើគ្រានោះ យើងជឿលើព័ត៌មានចារកម្ម ទាក់ទងនឹងការឃុបឃិត របស់ អ៉ី ឈាន និងតា ម៉ុក តំបន់ប៉ៃលិន មិនចាំចាច់កម្លាំងខ្មែរក្រហមវ៉ៃ យកទៅវិញនោះទេ ប៉ុន្តែ គ្រាន់តែប្រជាពលរដ្ឋនៅតំបន់ប៉ៃលិន មិនព្រមធ្វើសមាហរណកម្មជាមួយរដ្ឋាភិបាល ឬងាកទៅរកខ្មែរក្រហមវិញ ក៏គ្រប់គ្រាន់ដើម្បីបំផ្លាញចោលនូវការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល ដើម្បីបម្រួបបម្រួមជាតិជាធ្លុងមួយ និងស្ថិតក្រោមរដ្ឋាភិបាលតែមួយផងដែរ។

សម្តេចតេជោ បានថ្លែងថា នៅក្នុងដំណាក់កាលនោះ ពាក់ព័ន្ធការវិភាគលើការពិត អ៉ី ឈាន និង សុក ភាព ជាពិសេស អ៉ី ឈាន ជាអ្នកដេញវាយតាម៉ុក រឿងអ្វីដែល អ៉ី ឈាន ទៅចូលរួម និងចរចាជាមួយតា ម៉ុក ចំណុចនេះ គឺមិនអាចទៅរួចនោះទេ។

សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា ការផ្តល់ឋានន្តរស័ក្តជូនសម្តេចពិជ័យសេនា និងសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន នាពេលនេះ ជាការឆ្លើយតបចំពោះគុណបំណាច់ ដែលបានធ្វើកិច្ចការងារបម្រើជាតិ ហើយសម្តេចទាំងពីរក៏ជាអ្នកចូលរួមបង្កើតរបបរាជានិយមផងដែរ។ សម្តេចតេជោ បានថ្លែងអំណរគុណ សម្តេចពិជ័យសេនា ទៀ បាញ់ និងសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដែលចូលរួមជាមួយសម្តេច ក្នុងកិច្ចការងារជាច្រើនកន្លងមក ៕

អត្ថបទដែលជាប់ទាក់ទង