លោក Wang Huning ចូលគាល់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានិងព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ
ថ្ងៃទី២០ ខែមីនា លោក Wang Huning ប្រធានសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិនបានចូលគាល់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានិងព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហន ព្រះវររាជមាតាជាតិខ្មែរ។
លោក Wang Huning បានថ្លែងថា ប្រទេសចិននិងកម្ពុជាគឺជាមិត្តដែកថែបរួមសុខរួមទុក្ខ និងជួយយកអាសាគ្នាទៅវិញទៅមក។ ក្រោមការដឹកនាំជាយុទ្ធសាស្ត្ររបស់មេដឹកនាំនៃប្រទេសទាំងពីរ ការកសាងសហគមន៍ជោគវាសនារួមរវាងចិន-កម្ពុជាបានឈានចូលយុគសម័យថ្មីប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់។ ប្រទេសចិនរីករាយរួមជាមួយកម្ពុជា ដើម្បីរក្សាការផ្លាស់ប្តូរជាន់ខ្ពស់ ពង្រឹងការជឿទុកចិត្តគ្នាជាយុទ្ធសាស្ត្រ ធញវើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការផ្តល់ផលប្រយោជន៍គ្នាទៅវិញទៅមក បង្កើនការផ្លាស់ប្តូរបទពិសោធន៍ក្នុងអភិបាលកិច្ចជាតិ ដើម្បីជំរុញការកសាងសហគមន៍ជោគវាសនារួមរវាងចិន-កម្ពុជាទទួលបានវឌ្ឍនភាពថ្មី និងកាន់តែខ្លាំង។
ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនីនិងព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុបានមានព្រះបន្ទលថា មិត្តភាពរវាងកម្ពុជានិងចិនត្រូវបានបង្កើតឡើងរួមគ្នាដោយមេដឹកនាំជំនាន់មុនៗនៃប្រទេសទាំងពីរ សូមថ្លែងអំណរគុណចំពោះប្រទេសចិនដែលផ្តល់ជំនួយដល់កម្ពុជាដោយស្មោះស្ម័គ្រ។ កម្ពុជាវាយតម្លៃខ្ពស់ចំពោះគំនិតទស្សនៈនិងគំនិតផ្តួចផ្តើមសំខាន់ៗដែលលើកឡើងដោយលោកXi Jinping ប្រធានរដ្ឋចិន ហើយនឹងប្រកាន់ខ្ជាប់នូវគោលការណ៍ចិនតែមួយ ពង្រឹងការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងភាគីទាំងពីរ និងពួតដៃជាមួយគ្នា ដើម្បីកសាងសហគមន៍ជោគវាសនារួមរវាងកម្ពុជា និងចិន៕