លោក Xi Jinping ៖ ត្រូវរំដោះគំនិត ធ្វើកំណែទម្រង់និងនវានុវត្តន៍ ខិតខំប្រឹងប្រែងដើម្បីទទួលបានការរីកចម្រើន
លោក Xi Jinpingអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ៖ ត្រូវរំដោះគំនិត ធ្វើកំណែទម្រង់និងនវានុវត្តន៍ ខិតខំប្រឹងប្រែងដើម្បីទទួលបានការរីកចម្រើន និងត្រូវអនុវត្តជាក់ស្តែង ក្នុងន័យបង្កើតជានិម្មបនកម្មថ្មីនៃការអភិវឌ្ឍរបស់ខេត្តYunnan ក្នុងដំណើរការធ្វើទំនើបកម្មតាមបែបផែនចិន
ខណៈពេលដែលចុះត្រួតពិនិត្យការងារនៅខេត្ត Yunnanនាពេលថ្មីៗនេះ លោក Xi Jinpingអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិននិងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានសង្កត់ធ្ងន់ថា ខេត្តYunnanត្រូវតែអនុវត្តយ៉ាងម៉ត់ចត់នូវការរៀបចំចាត់ចែងជាយុទ្ធសាស្រ្តរបស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនស្តីពីការអភិវឌ្ឍតំបន់ភាគខាងលិចនិងតំបន់ខ្សែក្រវ៉ាត់សេដ្ឋកិច្ចទន្លេយ៉ងសេ អនុវត្តយ៉ាងពេញលេញ ត្រឹមត្រូវនិងគ្រប់ជ្រុងជ្រោយនូវគំនិតអភិវឌ្ឍន៍ថ្មី ប្រកាន់ខ្ជាប់នូវគោលដៅការងារទូទៅទូទៅដែលស្វែងរកការវិវឌ្ឍប្រកបដោយភាពនឹងនរ ផ្តោតសំខាន់លើការជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ រំដោះគំនិត ធ្វើកំណែទម្រង់និងនវានុវត្តន៍ ខិតខំប្រឹងប្រែងដើម្បីទទួលបានការរីកចម្រើន និងត្រូវអនុវត្តជាក់ស្តែង ក្នុងន័យបង្កើតជានិម្មបនកម្មថ្មីនៃការអភិវឌ្ឍរបស់ខេត្តYunnan ក្នុងដំណើរការធ្វើទំនើបកម្មតាមបែបផែនចិន៕