**ឯកឧត្តម ឆាយ ឫទ្ធិសែន ផ្តាំផ្ញើដល់សមាជិក សមាជិកាបក្សថ្មី ត្រូវចូលរួមរាំងស្កាត់ការជ្រៀតជ្រែករបស់អានុភាពខាងក្រៅ ចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា**បណ្តាញចលនាស្រ្តីស្រុកលើកដែក៖ សម្តេច ឃួន សុដារី គឺជាអ្នកម្តាយប្រកបដោយព្រហ្មវិហារធម៌ ពោរពេញដោយភាពកក់ក្តៅ ផ្តល់ក្តីសង្ឃឹម និងស្នាមញញឹមជាប់ជានិច្ចដល់បណ្តាញក្រុមការងារស្រ្តីគណបក្សស្រុក**អភិបាលខេត្តកំពង់ចាម៖ កត្តានាំឱ្យមានការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងវិស័យអាណាចក្រ គឺដោយសារប្រទេសជាតិមានសុខសន្តិភាព**ប្រជាជនអ៉ីស្រាអែលរាប់ម៉ឺននាក់ ធ្វើបាតុកម្មតវ៉ា ប្រឆាំងជំទាស់ទៅនឹងការសម្រេចចិត្តរបស់លោក Netanyahu ដោយបណ្ដេញប្រមុខចារកម្ម Shin Bet ចេញពីតំណែង**នាយករដ្ឋមន្ត្រីបែលហ្ស៊ិក ព្រមានថា ការរឹបអូសទ្រព្យសម្បត្តិរបស់រុស្ស៊ី ដែលជាប់គាំងនៅក្នុងសហភាពអឺរ៉ុប ត្រូវបានចាត់ទុកថាជា ទង្វើនៃសង្រ្គាម**លោក Trump បញ្ជាក់ជាថ្មីថា នឹងយកចិត្តទុកដាក់ចំពោះកាណាដា ដែលនឹងអាចត្រូវបានដាក់បញ្ចូលជាមួយអាមេរិក**អ្នកជំនាញ៖ ការធ្វើបត្យាប័នលោក Duterte ដើម្បីកាត់ទោសពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិនៅតុលាការ ICC គឺអាចជាលទ្ធផលនៃជម្លោះនយោបាយក្នុងស្រុករបស់ហ្វីលីពីន**រដ្ឋមន្ត្រីការបរទេសអាមេរិក៖ លោក Trump ត្រៀមខ្លួនរួចជាស្រេច ដើម្បីចាត់វិធានការយោធាប្រឆាំងនឹងប្រទេសអ៊ីរ៉ង់នាពេលខាងមុខ**អភិបាលខេត្តពោធិ៍សាត់ គាំទ្រដល់ការអប់រំតាមបែបឌីជីថល ក្នុងការពង្រឹងសមត្ថភាពផ្នែកអក្ខរកម្មឌីជីថល ដល់សិស្ស និស្សិត និងយុវជន**ឃាត់ខ្លួនជនសង្ស័យ ០៤នាក់ ស្ថិតនៅភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ ពាក់ព័ន្ធករណីគ្រឿងញៀន ក្រោយពលរដ្ឋរាយការណ៍តាម App Nodrug**ឯកឧត្តមហេង សួរ ដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍**ឯកឧត្តម ប៉េង ពោធិ៍សា៖ ទីវត្តអារាម មិនគ្រាន់តែជាទីគោរពសក្ការៈបូជាប៉ុណ្ណោះទេ តែក៏ជាថ្នាលសម្រាប់សាបយកគ្រាប់ពូជ នៃបញ្ញវន្តសម្រាប់ការកសាងជាតិលើគ្រប់វិស័យ**រដ្ឋមន្រ្តីសុខាភិបាល ឆ្លៀតចុះពិនិត្យការបម្រើសេវាសុខាភិបាល នៅមណ្ឌលសុខភាពអូរអំបិល ខេត្តបន្ទាយមានជ័យ**សម្ដេច ស ខេង អញ្ជើញបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់អគារសិក្សាក្នុងវិទ្យាល័យ នេត យ៉ង់ ស្ថិតក្នុងបរិវេណវិទ្យាល័យ នេត យ៉ង់**ស្លាប់៦នាក់ និងរបួស២៨នាក់ ក្នុងការវាយប្រហារតាមអាកាសថ្មីរបស់អ៊ីស្រាអែល លើភាគខាងត្បូង ភាគខាងកើតលីបង់**បណ្តាប្រទេសនៅអឺរ៉ុបរឹតបន្តឹងការប្រឹក្សាការធ្វើដំណើររបស់សហរដ្ឋអាមេរិក ចំពេលមានការឃុំខ្លួន**ប្រភពអេហ្ស៊ីប៖ អ៊ីស្រាអែលស្នើផែនការដោះលែងចំណាប់ខ្មាំងពីរដំណាក់កាលដល់ក្រុមហាម៉ាស**យោធាអាមេរិកបើកការវាយប្រហារថ្មីៗលើអាកាសយានដ្ឋាន Hodeidah នៃខេត្តកណ្តាល ប្រទេសយេម៉ែន**ការវាយប្រហាររបស់រុស្ស៉ី បានសម្លាប់មនុស្ស៧នាក់ នៅអ៊ុយក្រែន**កំណាត់ផ្លូវជាតិលេខ៧ (ស្គន់-គីហ្សូណា) សម្រេចការសាងសង់ជាង៤០% ហើយ

ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមក្នុងកិច្ចប្រជុំត្រួតពិនិត្យ និងពិភាក្សាលើ «សេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រង ការផ្សព្វផ្សាយពាណិជ្ជកម្មតាមមធ្យោបាយគ្រប់ប្រភេទនៅរដ្ឋបាលថ្នាក់ក្រោមជាតិ»

ភ្នំពេញ៖ នៅទីស្តីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃសុក្រ ទី២១ ខែមីនា ឆ្នាំ២០២៥នេះ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំត្រួតពិនិត្យ និងពិភាក្សាលើ «សេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រងការផ្សព្វផ្សាយពាណិជ្ជកម្មតាមមធ្យោបាយគ្រប់ប្រភេទនៅរដ្ឋបាលថ្នាក់ក្រោមជាតិ» ក្រោមអធិបតីភាពឯកឧត្តម សន្តិបណ្ឌិត រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ។ កិច្ចប្រជុំនេះ មានការអញ្ញើញចូលរួមពី ឯកឧត្តម អ៊ុំ ម៉ារ៉ា រដ្ឋលេខាធិការ ឯកឧត្តម ហ៊ន យុវនាប្រធានក្រុមប្រឹក្សានីតិកម្ម ឯកឧត្តម សួស ប្រាថ្នា អគ្គនាយក និងលោក-លោកស្រី ជាអគ្គនាយករង ប្រធាននាយកដ្ឋាន មន្រ្តីពាក់ព័ន្ធនៃអគ្គនាយកដ្ឋានរដ្ឋបាលផងដែរ។

ជាកិច្ចចាប់ផ្តើមនៃកិច្ចប្រជុំ ឯកឧត្តម សន្តិបណ្ឌិត រដ្ឋលេខាធិការប្រចាំការ បានថ្លែងអំណរគុណដល់ក្រុមការងារដែលបានខិតខំប្រឹងប្រែងក្នុងការរៀបចំចងក្រងខ្លឹមសារសេចក្តីព្រាងអនុក្រឹត្យនេះ ដើម្បីផ្តល់មកអង្គប្រជុំពិនិត្យនាឱកាសនេះ។

ជាកិច្ចបន្ត ឯកឧត្តមសន្តិបណ្ឌិត បានអនុញ្ញាតដល់លោក ឆាង វ័យ ប្រធាននាយកដ្ឋានកិច្ចការរដ្ឋបាលរាជធានី ខណ្ឌ និងខេត្ត នៃអគ្គនាយកដ្ឋានរដ្ឋបាល ឡើងធ្វើបទបង្ហាញនិងសេចក្តីរាយការណ៍ពីគោលបំណងរចនាសម្ព័ន្ធ និងបទប្បញ្ញត្តិសំខាន់ៗតាមជំពូកនីមួយៗនៃសេចក្តីព្រាងអនុក្រឹត្យនេះ ដើម្បីជូនអង្គប្រជុំពិនិត្យពិភាក្សានិងផ្តល់យោបល់។ ក្នុងនោះ អង្គប្រជុំបានពិនិត្យ និងកែសម្រួលខ្លឹមសារនៃសេចក្តីព្រាងអនុក្រឹត្យនេះប្រកបដោយសង្គតិភាព សំដៅធានាបានការគ្រប់គ្រង និងត្រួតពិនិត្យការផ្សព្វផ្សាយពាណិជកម្មគ្រប់ប្រភេទរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ។

សូមបញ្ជាក់ថា៖ សេចក្តីព្រាងអនុក្រឹត្យនេះមាន ១០ជំពូក និង ៤៣មាត្រា ដែលបានរៀបចំឡើងដោយម៉ត់ចត់ ឆ្លងកាត់ការប្រជុំត្រួតពិនិត្យជាច្រើនលើក ដោយអនុលោមតាមលិខិតបទដ្ឋានគតិយុត្តរបស់រាជរដ្ឋាភិបាល និងក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីកំណត់ការគ្រប់គ្រងការផ្សព្វផ្សាយពាណិជ្ជកម្មតាមមធ្យោបាយគ្រប់ប្រភេទទាំងចល័ត និងអចល័តនៅរដ្ឋបាលថ្នាក់ក្រោមជាតិក្នុងដែនសមត្ថកិច្ចក្រសួងមហាផ្ទៃ ៕

អត្ថបទដែលជាប់ទាក់ទង