**ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ចុះប្រជុំពង្រឹងបច្ចេកទេស និង ត្រួតពិនិត្យវឌ្ឍនភាពការងារ តាមបណ្តាទីបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង៤**ឯកឧត្តម ឆាយ ឫទ្ធិសែន ផ្តាំផ្ញើដល់សមាជិក សមាជិកាបក្សថ្មី ត្រូវចូលរួមរាំងស្កាត់ការជ្រៀតជ្រែករបស់អានុភាពខាងក្រៅ ចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា**បណ្តាញចលនាស្រ្តីស្រុកលើកដែក៖ សម្តេច ឃួន សុដារី គឺជាអ្នកម្តាយប្រកបដោយព្រហ្មវិហារធម៌ ពោរពេញដោយភាពកក់ក្តៅ ផ្តល់ក្តីសង្ឃឹម និងស្នាមញញឹមជាប់ជានិច្ចដល់បណ្តាញក្រុមការងារស្រ្តីគណបក្សស្រុក**អភិបាលខេត្តកំពង់ចាម៖ កត្តានាំឱ្យមានការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងវិស័យអាណាចក្រ គឺដោយសារប្រទេសជាតិមានសុខសន្តិភាព**ប្រជាជនអ៉ីស្រាអែលរាប់ម៉ឺននាក់ ធ្វើបាតុកម្មតវ៉ា ប្រឆាំងជំទាស់ទៅនឹងការសម្រេចចិត្តរបស់លោក Netanyahu ដោយបណ្ដេញប្រមុខចារកម្ម Shin Bet ចេញពីតំណែង**នាយករដ្ឋមន្ត្រីបែលហ្ស៊ិក ព្រមានថា ការរឹបអូសទ្រព្យសម្បត្តិរបស់រុស្ស៊ី ដែលជាប់គាំងនៅក្នុងសហភាពអឺរ៉ុប ត្រូវបានចាត់ទុកថាជា ទង្វើនៃសង្រ្គាម**លោក Trump បញ្ជាក់ជាថ្មីថា នឹងយកចិត្តទុកដាក់ចំពោះកាណាដា ដែលនឹងអាចត្រូវបានដាក់បញ្ចូលជាមួយអាមេរិក**អ្នកជំនាញ៖ ការធ្វើបត្យាប័នលោក Duterte ដើម្បីកាត់ទោសពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិនៅតុលាការ ICC គឺអាចជាលទ្ធផលនៃជម្លោះនយោបាយក្នុងស្រុករបស់ហ្វីលីពីន**រដ្ឋមន្ត្រីការបរទេសអាមេរិក៖ លោក Trump ត្រៀមខ្លួនរួចជាស្រេច ដើម្បីចាត់វិធានការយោធាប្រឆាំងនឹងប្រទេសអ៊ីរ៉ង់នាពេលខាងមុខ**អភិបាលខេត្តពោធិ៍សាត់ គាំទ្រដល់ការអប់រំតាមបែបឌីជីថល ក្នុងការពង្រឹងសមត្ថភាពផ្នែកអក្ខរកម្មឌីជីថល ដល់សិស្ស និស្សិត និងយុវជន**ឃាត់ខ្លួនជនសង្ស័យ ០៤នាក់ ស្ថិតនៅភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ ពាក់ព័ន្ធករណីគ្រឿងញៀន ក្រោយពលរដ្ឋរាយការណ៍តាម App Nodrug**ឯកឧត្តមហេង សួរ ដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍**ឯកឧត្តម ប៉េង ពោធិ៍សា៖ ទីវត្តអារាម មិនគ្រាន់តែជាទីគោរពសក្ការៈបូជាប៉ុណ្ណោះទេ តែក៏ជាថ្នាលសម្រាប់សាបយកគ្រាប់ពូជ នៃបញ្ញវន្តសម្រាប់ការកសាងជាតិលើគ្រប់វិស័យ**រដ្ឋមន្រ្តីសុខាភិបាល ឆ្លៀតចុះពិនិត្យការបម្រើសេវាសុខាភិបាល នៅមណ្ឌលសុខភាពអូរអំបិល ខេត្តបន្ទាយមានជ័យ**សម្ដេច ស ខេង អញ្ជើញបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់អគារសិក្សាក្នុងវិទ្យាល័យ នេត យ៉ង់ ស្ថិតក្នុងបរិវេណវិទ្យាល័យ នេត យ៉ង់**ស្លាប់៦នាក់ និងរបួស២៨នាក់ ក្នុងការវាយប្រហារតាមអាកាសថ្មីរបស់អ៊ីស្រាអែល លើភាគខាងត្បូង ភាគខាងកើតលីបង់**បណ្តាប្រទេសនៅអឺរ៉ុបរឹតបន្តឹងការប្រឹក្សាការធ្វើដំណើររបស់សហរដ្ឋអាមេរិក ចំពេលមានការឃុំខ្លួន**ប្រភពអេហ្ស៊ីប៖ អ៊ីស្រាអែលស្នើផែនការដោះលែងចំណាប់ខ្មាំងពីរដំណាក់កាលដល់ក្រុមហាម៉ាស**យោធាអាមេរិកបើកការវាយប្រហារថ្មីៗលើអាកាសយានដ្ឋាន Hodeidah នៃខេត្តកណ្តាល ប្រទេសយេម៉ែន**ការវាយប្រហាររបស់រុស្ស៉ី បានសម្លាប់មនុស្ស៧នាក់ នៅអ៊ុយក្រែន

ជើងហោះហើរអន្តរជាតិចំនួន៧ពីរមណីយដ្ឋានកោះបាលីរបស់ឥណ្ឌូណេស៊ីត្រូវបានលុបចោល បន្ទាប់ពីភ្នំភ្លើងមួយនៅភាគខាងកើតនៃប្រទេសប្រជុំកោះមួយនេះបានផ្ទុះ

ហ្សាការតា៖ យ៉ាងហោចណាស់ជើងហោះហើរអន្តរជាតិចំនួន៧ពីរមណីយដ្ឋានកោះបាលីរបស់ប្រទេសឥណ្ឌូណេស៊ីត្រូវបានលុបចោល បន្ទាប់ពីភ្នំភ្លើងមួយនៅភាគខាងកើតនៃប្រទេសប្រជុំកោះមួយនេះបានផ្ទុះ និងបាញ់ផេះភ្នំភ្លើងកម្ពស់ ៨គីឡូម៉ែត្រ ធ្វើឱ្យខ្មៅងងឹតពេញផ្ទៃមេឃ។

អាជ្ញាធរអះអាងថា ភ្នំភ្លើងឡេវ៉ូតូប៊ី ឡាគីឡាគី (Lewotobi Laki-Laki) ជាភ្នំភ្លើងភ្លោះកម្ពស់១៧០០៣ម៉ែត្រស្ថិតនៅលើកោះទេសចរណ៍ Flores បានផ្ទុះឡើង កាលពីល្ងាចថ្ងៃព្រហស្បតិ៍ទី២០មីនា ដោយបង្កើនស្ថានភាពប្រកាសអាសន្ននៃបន្ទុះភ្នំភ្លើងដល់កម្រិតខ្ពស់បំផុត។

អ្នកនាំពាក្យអាកាសយានដ្ឋានអន្តរជាតិងូរ៉ាហ៍រ៉ៃ Ngurah Rai នៃកោះបាលី លោក អាន់ដាឌីណា ឌីយ៉ាហ៍ (Andadina Dyah) បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«គិតត្រឹមព្រឹកថ្ងៃសុក្រនេះ ជើងហោះហើរអន្តរជាតិចំនួន៧ ត្រូវបានលុបចោល ក្នុងនោះចំនួន៦ គឺជាជើងហោះហើរ Jetstar ទៅកាន់ប្រទេសអូស្ត្រាលី និងជើងហោះហើរ Air Asia មួយទៅកាន់ម៉ាឡេស៊ី»។ ក្រៅពីនេះ ជើងហោះហើរជាច្រើនផ្សេងទៀត ទាំងក្នុងស្រុក និងអន្តរជាតិ រួមទាំងទៅប្រទេសថៃ សិង្ហបុរី និងអូស្ត្រាលី ក៏ត្រូវបានពន្យារពេលផងដែរ។

យោងតាមក្រសួងដឹកជញ្ជូន អាកាសយានដ្ឋានក្នុងស្រុក Maumere នៅលើកោះ Flores ដែលនៅជិតបំផុតទៅនឹងភ្នំភ្លើង មិនត្រូវបានរងផងប៉ះពាល់ដោយសារផេះ និងកម្អែរភ្នំភ្លើងនោះទេ។ ទីភ្នាក់ងារភ្នំភ្លើងឥណ្ឌូណេស៊ី បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍អំពីបន្ទុះភ្នំភ្លើងនេះថា៖«[..]គេសង្កេតឃើញផ្សែងផេះពណ៌ខ្មៅខ្មួលខ្មាញ់ងងឹតពេញមេឃ»។ បន្ទុះភ្នំភ្លើងនេះបានជំរុញឱ្យទីភ្នាក់ងារភូគព្ភសាស្ត្ររបស់ប្រទេសប្រជុំំកោះមួយនេះបង្កើនកម្រិតប្រកាសអាសន្នដល់កម្រិតខ្ពស់បំផុត។

សូមរំឭកថា កាលពីខែវិច្ឆិកា ឆ្នាំមុន ភ្នំភ្លើងឡាគីឡាគីបានផ្ទុះឡើងជាច្រើនដង ដោយបានសម្លាប់មនុស្ស៩នាក់ និងលុបចោលជើងហោះហើរអន្តរជាតិជាច្រើនទៅកាន់កោះទេសចរណ៍បាលី និងបង្ខំមនុស្សរាប់ពាន់នាក់ជម្លៀសខ្លួនចេញ។ គួរបញ្ជាក់ថា ឥណ្ឌូណេស៊ី គឺជាប្រទេសប្រជុំកោះដ៏ធំមួយដែលតែងជួបប្រទះនឹងគ្រោះរញ្ជួយដី និងសកម្មភាពបន្ទុះភ្នំភ្លើងជាញឹកញាប់ ដោយសារតែប្រទេសនេះស្ថិតលើខ្សែក្រវាត់ភ្នំភ្លើងនៃមហាសមុទ្ទប៉ាស៊ីហ្វិក៕

អត្ថបទដែលជាប់ទាក់ទង