**ឯកឧត្តម ឆាយ ឫទ្ធិសែន ផ្តាំផ្ញើដល់សមាជិក សមាជិកាបក្សថ្មី ត្រូវចូលរួមរាំងស្កាត់ការជ្រៀតជ្រែករបស់អានុភាពខាងក្រៅ ចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា**បណ្តាញចលនាស្រ្តីស្រុកលើកដែក៖ សម្តេច ឃួន សុដារី គឺជាអ្នកម្តាយប្រកបដោយព្រហ្មវិហារធម៌ ពោរពេញដោយភាពកក់ក្តៅ ផ្តល់ក្តីសង្ឃឹម និងស្នាមញញឹមជាប់ជានិច្ចដល់បណ្តាញក្រុមការងារស្រ្តីគណបក្សស្រុក**អភិបាលខេត្តកំពង់ចាម៖ កត្តានាំឱ្យមានការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងវិស័យអាណាចក្រ គឺដោយសារប្រទេសជាតិមានសុខសន្តិភាព**ប្រជាជនអ៉ីស្រាអែលរាប់ម៉ឺននាក់ ធ្វើបាតុកម្មតវ៉ា ប្រឆាំងជំទាស់ទៅនឹងការសម្រេចចិត្តរបស់លោក Netanyahu ដោយបណ្ដេញប្រមុខចារកម្ម Shin Bet ចេញពីតំណែង**នាយករដ្ឋមន្ត្រីបែលហ្ស៊ិក ព្រមានថា ការរឹបអូសទ្រព្យសម្បត្តិរបស់រុស្ស៊ី ដែលជាប់គាំងនៅក្នុងសហភាពអឺរ៉ុប ត្រូវបានចាត់ទុកថាជា ទង្វើនៃសង្រ្គាម**លោក Trump បញ្ជាក់ជាថ្មីថា នឹងយកចិត្តទុកដាក់ចំពោះកាណាដា ដែលនឹងអាចត្រូវបានដាក់បញ្ចូលជាមួយអាមេរិក**អ្នកជំនាញ៖ ការធ្វើបត្យាប័នលោក Duterte ដើម្បីកាត់ទោសពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិនៅតុលាការ ICC គឺអាចជាលទ្ធផលនៃជម្លោះនយោបាយក្នុងស្រុករបស់ហ្វីលីពីន**រដ្ឋមន្ត្រីការបរទេសអាមេរិក៖ លោក Trump ត្រៀមខ្លួនរួចជាស្រេច ដើម្បីចាត់វិធានការយោធាប្រឆាំងនឹងប្រទេសអ៊ីរ៉ង់នាពេលខាងមុខ**អភិបាលខេត្តពោធិ៍សាត់ គាំទ្រដល់ការអប់រំតាមបែបឌីជីថល ក្នុងការពង្រឹងសមត្ថភាពផ្នែកអក្ខរកម្មឌីជីថល ដល់សិស្ស និស្សិត និងយុវជន**ឃាត់ខ្លួនជនសង្ស័យ ០៤នាក់ ស្ថិតនៅភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ ពាក់ព័ន្ធករណីគ្រឿងញៀន ក្រោយពលរដ្ឋរាយការណ៍តាម App Nodrug**ឯកឧត្តមហេង សួរ ដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍**ឯកឧត្តម ប៉េង ពោធិ៍សា៖ ទីវត្តអារាម មិនគ្រាន់តែជាទីគោរពសក្ការៈបូជាប៉ុណ្ណោះទេ តែក៏ជាថ្នាលសម្រាប់សាបយកគ្រាប់ពូជ នៃបញ្ញវន្តសម្រាប់ការកសាងជាតិលើគ្រប់វិស័យ**រដ្ឋមន្រ្តីសុខាភិបាល ឆ្លៀតចុះពិនិត្យការបម្រើសេវាសុខាភិបាល នៅមណ្ឌលសុខភាពអូរអំបិល ខេត្តបន្ទាយមានជ័យ**សម្ដេច ស ខេង អញ្ជើញបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់អគារសិក្សាក្នុងវិទ្យាល័យ នេត យ៉ង់ ស្ថិតក្នុងបរិវេណវិទ្យាល័យ នេត យ៉ង់**ស្លាប់៦នាក់ និងរបួស២៨នាក់ ក្នុងការវាយប្រហារតាមអាកាសថ្មីរបស់អ៊ីស្រាអែល លើភាគខាងត្បូង ភាគខាងកើតលីបង់**បណ្តាប្រទេសនៅអឺរ៉ុបរឹតបន្តឹងការប្រឹក្សាការធ្វើដំណើររបស់សហរដ្ឋអាមេរិក ចំពេលមានការឃុំខ្លួន**ប្រភពអេហ្ស៊ីប៖ អ៊ីស្រាអែលស្នើផែនការដោះលែងចំណាប់ខ្មាំងពីរដំណាក់កាលដល់ក្រុមហាម៉ាស**យោធាអាមេរិកបើកការវាយប្រហារថ្មីៗលើអាកាសយានដ្ឋាន Hodeidah នៃខេត្តកណ្តាល ប្រទេសយេម៉ែន**ការវាយប្រហាររបស់រុស្ស៉ី បានសម្លាប់មនុស្ស៧នាក់ នៅអ៊ុយក្រែន**កំណាត់ផ្លូវជាតិលេខ៧ (ស្គន់-គីហ្សូណា) សម្រេចការសាងសង់ជាង៤០% ហើយ

លេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិនៃប្រទេសរុស្ស៉ី លោក Sergei Shoigu បានធ្វើដំណើរទៅដល់កូរ៉េខាងជើងហើយនឹងជួបជាមួយ លោក គីម ជុងអ៊ុន

មូស្គូ៖ បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Yonhap នាថ្ងៃសុក្រ ទី២១ ខែមីនា ឆ្នាំ២០២៥ ទីភ្នាក់ងារព័ត៌មានរុស្ស៉ី TASS បានរាយការណ៍ថា លេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិនៃប្រទេសរុស្ស៉ី លោក Sergei Shoigu បានធ្វើដំណើរទៅដល់ប្រទេសកូរ៉េខាងជើង នាថ្ងៃសុក្រនេះ ហើយនឹងជួបជាមួយ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន។

TASS បានរាយការណ៍ថា បន្ទាប់ពីទៅដល់ទីក្រុងព្យុងយ៉ាង លោក Shoigu ដែលធ្លាប់កាន់តំណែងជារដ្ឋមន្រ្តីការពារជាតិរុស្ស៉ី រហូតដល់ខែឧសភា ឆ្នាំ២០២៤ នឹងត្រូវជួបលោក គីម ព្រមទាំងមន្រ្តីកូរ៉េខាងជើងដទៃទៀត។ រុស្ស៉ីនិងកូរ៉េខាងជើង បានបញ្ជូនមន្រ្តីបំពេញទស្សនកិច្ចទៅវិញទៅមក ខណៈប្រទេសទាំងពីរបង្កើនទំនាក់ទំនងកាន់តែជិតស្និទ្ធ ហើយទីក្រុងព្យុងយ៉ាង បានដាក់ពង្រាយ កងទ័ពប្រមាណ១០ ០០០នាក់ ដើម្បីជួយទីក្រុងមូស្គូ ក្នុងសង្រ្គាមប្រឆាំងអ៊ុយក្រែន ថែមទៀត។

គួរបញ្ជាក់ថា កន្លងទៅក្នុងខែនេះ បើតាមសេចក្តីរាយការណ៍របស់ TASS អនុរដ្ឋមន្រ្តីការបរទេសរុស្ស៉ី លោក Andrey Rudenko ទើបតែធ្វើដំណើរទៅកាន់ទីក្រុងព្យុងយ៉ាង ជាទីដែលរូបលោកបានជួប រដ្ឋមន្រ្តីការបរទេសកូរ៉េខាងជើង លោកស្រី Choi Son Hui ហើយជជែកគ្នាអំពីការរៀបចំការទាក់ទងនយោបាយ ក្នុងកម្រិតខ្ពស់និងកម្រិតកំពូល។ ទស្សនកិច្ចខាងលើរបស់លោក Shoigu គឺកើតឡើង ស្របពេលដែល មានការប្រែប្រួលផ្នែកនយោបាយ ក្នុងសង្រ្គាមរុស្ស៉ី-អ៊ុយក្រែន ដោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បានព្រមព្រៀងគ្នាតាមទូរស័ព្ទក្នុងសប្តាហ៍នេះ ជុំវិញការផ្អាកជាបណ្តោះអាសន្នរបស់រុស្ស៉ី ក្នុងការវាយប្រហារលើ ហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែន៕

អត្ថបទដែលជាប់ទាក់ទង