**បណ្តាញចលនាស្រ្តីស្រុកលើកដែក៖ សម្តេច ឃួន សុដារី គឺជាអ្នកម្តាយប្រកបដោយព្រហ្មវិហារធម៌ ពោរពេញដោយភាពកក់ក្តៅ ផ្តល់ក្តីសង្ឃឹម និងស្នាមញញឹមជាប់ជានិច្ចដល់បណ្តាញក្រុមការងារស្រ្តីគណបក្សស្រុក**អភិបាលខេត្តកំពង់ចាម៖ កត្តានាំឱ្យមានការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងវិស័យអាណាចក្រ គឺដោយសារប្រទេសជាតិមានសុខសន្តិភាព**ប្រជាជនអ៉ីស្រាអែលរាប់ម៉ឺននាក់ ធ្វើបាតុកម្មតវ៉ា ប្រឆាំងជំទាស់ទៅនឹងការសម្រេចចិត្តរបស់លោក Netanyahu ដោយបណ្ដេញប្រមុខចារកម្ម Shin Bet ចេញពីតំណែង**នាយករដ្ឋមន្ត្រីបែលហ្ស៊ិក ព្រមានថា ការរឹបអូសទ្រព្យសម្បត្តិរបស់រុស្ស៊ី ដែលជាប់គាំងនៅក្នុងសហភាពអឺរ៉ុប ត្រូវបានចាត់ទុកថាជា ទង្វើនៃសង្រ្គាម**លោក Trump បញ្ជាក់ជាថ្មីថា នឹងយកចិត្តទុកដាក់ចំពោះកាណាដា ដែលនឹងអាចត្រូវបានដាក់បញ្ចូលជាមួយអាមេរិក**អ្នកជំនាញ៖ ការធ្វើបត្យាប័នលោក Duterte ដើម្បីកាត់ទោសពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិនៅតុលាការ ICC គឺអាចជាលទ្ធផលនៃជម្លោះនយោបាយក្នុងស្រុករបស់ហ្វីលីពីន**រដ្ឋមន្ត្រីការបរទេសអាមេរិក៖ លោក Trump ត្រៀមខ្លួនរួចជាស្រេច ដើម្បីចាត់វិធានការយោធាប្រឆាំងនឹងប្រទេសអ៊ីរ៉ង់នាពេលខាងមុខ**អភិបាលខេត្តពោធិ៍សាត់ គាំទ្រដល់ការអប់រំតាមបែបឌីជីថល ក្នុងការពង្រឹងសមត្ថភាពផ្នែកអក្ខរកម្មឌីជីថល ដល់សិស្ស និស្សិត និងយុវជន**ឃាត់ខ្លួនជនសង្ស័យ ០៤នាក់ ស្ថិតនៅភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ ពាក់ព័ន្ធករណីគ្រឿងញៀន ក្រោយពលរដ្ឋរាយការណ៍តាម App Nodrug**ឯកឧត្តមហេង សួរ ដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍**ឯកឧត្តម ប៉េង ពោធិ៍សា៖ ទីវត្តអារាម មិនគ្រាន់តែជាទីគោរពសក្ការៈបូជាប៉ុណ្ណោះទេ តែក៏ជាថ្នាលសម្រាប់សាបយកគ្រាប់ពូជ នៃបញ្ញវន្តសម្រាប់ការកសាងជាតិលើគ្រប់វិស័យ**រដ្ឋមន្រ្តីសុខាភិបាល ឆ្លៀតចុះពិនិត្យការបម្រើសេវាសុខាភិបាល នៅមណ្ឌលសុខភាពអូរអំបិល ខេត្តបន្ទាយមានជ័យ**សម្ដេច ស ខេង អញ្ជើញបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់អគារសិក្សាក្នុងវិទ្យាល័យ នេត យ៉ង់ ស្ថិតក្នុងបរិវេណវិទ្យាល័យ នេត យ៉ង់**ស្លាប់៦នាក់ និងរបួស២៨នាក់ ក្នុងការវាយប្រហារតាមអាកាសថ្មីរបស់អ៊ីស្រាអែល លើភាគខាងត្បូង ភាគខាងកើតលីបង់**បណ្តាប្រទេសនៅអឺរ៉ុបរឹតបន្តឹងការប្រឹក្សាការធ្វើដំណើររបស់សហរដ្ឋអាមេរិក ចំពេលមានការឃុំខ្លួន**ប្រភពអេហ្ស៊ីប៖ អ៊ីស្រាអែលស្នើផែនការដោះលែងចំណាប់ខ្មាំងពីរដំណាក់កាលដល់ក្រុមហាម៉ាស**យោធាអាមេរិកបើកការវាយប្រហារថ្មីៗលើអាកាសយានដ្ឋាន Hodeidah នៃខេត្តកណ្តាល ប្រទេសយេម៉ែន**ការវាយប្រហាររបស់រុស្ស៉ី បានសម្លាប់មនុស្ស៧នាក់ នៅអ៊ុយក្រែន**កំណាត់ផ្លូវជាតិលេខ៧ (ស្គន់-គីហ្សូណា) សម្រេចការសាងសង់ជាង៤០% ហើយ**ប្រជាជនរងគ្រោះដោយអគ្គិភ័យឆេះផ្ទះ ចំនួន៤គ្រួសារ នៅក្រុងសំពៅពូន ទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល

ស្រុកភ្នំស្រុក ទទួលបានជ័យលាភីជាស្រុកបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល

បន្ទាយមានជ័យ៖ ឯកឧត្តម អេង ប៊ុនឆាយ សមាជិកក្រុមប្រឹក្សាខេត្ត លោក ឃ្លោក នួយ អភិបាលរងខេត្ត អញ្ជើញចូលរួមជាអធិបតីភាព ក្នុងពិធីប្រកាសស្រុកភ្នំស្រុក ទទួលបានជ័យលាភីជាស្រុកបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល ពិធីនេះក៏មានការចូលរួមពី សមាជិកក្រុមប្រឹក្សាស្រុក អភិបាល អភិបាលរងស្រុក មន្ទីរអង្គភាពពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធ ក្រុមប្រឹក្សាឃុំ មេឃុំនាយប៉ុស្តិ៍នគរបាល មេភូមិ សិស្សានុសិស្ស និង អង្គការទស្សនៈពិភពលោក សរុបចំនួន ៤៥០នាក់ នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ ធ្វើឡើងនៅបរិវេណសាលាស្រុកភ្នំស្រុក។

លោក ជូ បុត្រ អភិបាល នៃអភិបាលស្រុកភ្នំស្រុក បានមានប្រសាសន៍ថា៖ ជាការពិតណាស់ ភាពជោគជ័យយ៉ាងត្រចះត្រចង់នេះ គឺបានមកអាស្រ័យដោយមានការគាំទ្រពីរដ្ឋបាលខេត្ត មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត អង្គការដៃគូ ដែលសម្រេចបានលទ្ធផលដ៏ ត្រចេះត្រចង់នេះ ហើយជាសមិទ្ធផល បានចូលរួមចំណែកយ៉ាងធំធេងក្នុងការអភិវឌ្ឍជាតិ ជា ពិសេសប្រជាពលរដ្ឋស្រុកភ្នំស្រុក បង្កើនលទ្ធភាពក្នុងការទទួលបាននូវប្រាក់ចំណូល មានសុខុមាលភាពល្អ ជីវភាពសមរម្យ អនាម័យស្អាត ដែលជាភាពសុខសាន្តរបស់បងប្អូនប្រជាពលរដ្ឋ ព្រោះថាបើការរស់នៅមិនមានអនាម័យ ទឹកស្អាតប្រើប្រាស់ ជាប្រភពនាំឱ្យកើត ជំងឺឆ្លង ដែលជាហេតុនាំឱ្យប៉ះពាល់ដល់សុខភាព ទាំងសតិបញ្ញាស្មារតី ជាពិសេស ធ្វើឱ្យខាតបង់សេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិ។

លោក ជា យុទ្ធារុណ ប្រធាន មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ក៏បានមានប្រសាសន៍បញ្ជាក់ថា៖ ការបន្ទោបង់ពាសវាលពាសកាល គឺជាបច្ច័យដ៏អាក្រក់មួយ ដែលធ្វើឱ្យប៉ះពាល់ដល់ការរស់នៅ និងសុខភាពរបស់ប្រជាពលរដ្ឋ ការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល ជម្រើសល្អសម្រាប់ប្រជាពលរដ្ឋ ក្នុងនោះរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងអភិវឌ្ឍជនបទ មានការគិតគូរយកចិត្តទុកដាក់យ៉ាងខ្លាំង ទៅលើការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ហេីយដើម្បីឈានសម្រេចទៅដល់គោលដៅឆ្នាំ២០៣០ ប្រទេសកម្ពុជា ត្រូវបញ្ឈប់ការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលនៅមានកម្រិតខ្ពស់នៅ ឱ្យបានមុនឆ្នាំ២០៣០។

ជាមួយនោះលោកប្រធានមន្ទីរ ក៏បានថ្លែងអំណរគុណអង្គការទស្សនៈពិភពលោក អង្គការដៃគូនានា និងវិស័យ ឯកជន នឹងបន្តចូលរួម គាំទ្រ និងសហការជាមួយគ្នា ដើម្បីអភិវឌ្ឍន៍លើវិស័យផ្គត់ផ្គង់ទឹកស្អាត និងលើកកម្ពស់អនាម័យជនបទឱ្យកាន់តែរីកចម្រើនប្រសើឡើងបន្ថែមទៀត។

នាឱកាសនោះលោក ឃ្លោក នួយ អភិបាលរងខេត្ត បានថ្លែងនូវការអបអរសាទររដ្ឋបាលស្រុកភ្នំស្រុក ដែលជាស្រុកទី២ ក្នុងចំណោមក្រុង-ស្រុក ទាំង៩ ដែលបានប្រកាសទទួលស្គាល់ជាផ្លូវការនូវ ការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល និងបានជំរុញការងារផ្គត់ផ្គង់ទឹកស្អាត និងលើកកម្ពស់អនាម័យជនបទនៅក្នុងក្របខណ្ឌ នៃស្រុកទាំងមូលឱ្យកាន់តែមានការអភិវឌ្ឍន៍រីកចម្រើនខ្លាំងក្លាថែមទៀត។ជាពិសេសគឺការរិះរកយន្តការរក្សានិរន្តរភាពជាស្រុកODF ដើម្បីឈានទៅសម្រេចបាន ការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលក្នុងកម្រិតខ្ពស់ (ODF Plus) នាពេលខាងមុខ។

ជាមួយគ្នានោះក្នុងនាមរដ្ឋបាលខេត្ត លោកក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះអង្គការទស្សនៈពិភពលោក ដែលតែងតែយកចិត្តទុកដាក់ និងជួយគាំទ្រដល់វិស័យការងារផ្គត់ផ្គង់ទឹកស្អាត និងលើកកម្ពស់អនាម័យជនបទ និងបានជួយជ្រោមជ្រែងស្រុកភ្នំស្រុក រហូតទទួលបានលទ្ធផលល្អ ជាស្រុកដែល បានបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល និងបានធ្វើពិធីប្រកាសទទួលស្គាល់ជាផ្លូវការនាថ្ងៃនេះផងដែរ៕

អត្ថបទដែលជាប់ទាក់ទង