**ប្រជាជនអ៉ីស្រាអែលរាប់ម៉ឺននាក់ ធ្វើបាតុកម្មតវ៉ា ប្រឆាំងជំទាស់ទៅនឹងការសម្រេចចិត្តរបស់លោក Netanyahu ដោយបណ្ដេញប្រមុខចារកម្ម Shin Bet ចេញពីតំណែង**នាយករដ្ឋមន្ត្រីបែលហ្ស៊ិក ព្រមានថា ការរឹបអូសទ្រព្យសម្បត្តិរបស់រុស្ស៊ី ដែលជាប់គាំងនៅក្នុងសហភាពអឺរ៉ុប ត្រូវបានចាត់ទុកថាជា ទង្វើនៃសង្រ្គាម**លោក Trump បញ្ជាក់ជាថ្មីថា នឹងយកចិត្តទុកដាក់ចំពោះកាណាដា ដែលនឹងអាចត្រូវបានដាក់បញ្ចូលជាមួយអាមេរិក**អ្នកជំនាញ៖ ការធ្វើបត្យាប័នលោក Duterte ដើម្បីកាត់ទោសពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិនៅតុលាការ ICC គឺអាចជាលទ្ធផលនៃជម្លោះនយោបាយក្នុងស្រុករបស់ហ្វីលីពីន**រដ្ឋមន្ត្រីការបរទេសអាមេរិក៖ លោក Trump ត្រៀមខ្លួនរួចជាស្រេច ដើម្បីចាត់វិធានការយោធាប្រឆាំងនឹងប្រទេសអ៊ីរ៉ង់នាពេលខាងមុខ**អភិបាលខេត្តពោធិ៍សាត់ គាំទ្រដល់ការអប់រំតាមបែបឌីជីថល ក្នុងការពង្រឹងសមត្ថភាពផ្នែកអក្ខរកម្មឌីជីថល ដល់សិស្ស និស្សិត និងយុវជន**ឃាត់ខ្លួនជនសង្ស័យ ០៤នាក់ ស្ថិតនៅភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ ពាក់ព័ន្ធករណីគ្រឿងញៀន ក្រោយពលរដ្ឋរាយការណ៍តាម App Nodrug**ឯកឧត្តមហេង សួរ ដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍**ឯកឧត្តម ប៉េង ពោធិ៍សា៖ ទីវត្តអារាម មិនគ្រាន់តែជាទីគោរពសក្ការៈបូជាប៉ុណ្ណោះទេ តែក៏ជាថ្នាលសម្រាប់សាបយកគ្រាប់ពូជ នៃបញ្ញវន្តសម្រាប់ការកសាងជាតិលើគ្រប់វិស័យ**រដ្ឋមន្រ្តីសុខាភិបាល ឆ្លៀតចុះពិនិត្យការបម្រើសេវាសុខាភិបាល នៅមណ្ឌលសុខភាពអូរអំបិល ខេត្តបន្ទាយមានជ័យ**សម្ដេច ស ខេង អញ្ជើញបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់អគារសិក្សាក្នុងវិទ្យាល័យ នេត យ៉ង់ ស្ថិតក្នុងបរិវេណវិទ្យាល័យ នេត យ៉ង់**ស្លាប់៦នាក់ និងរបួស២៨នាក់ ក្នុងការវាយប្រហារតាមអាកាសថ្មីរបស់អ៊ីស្រាអែល លើភាគខាងត្បូង ភាគខាងកើតលីបង់**បណ្តាប្រទេសនៅអឺរ៉ុបរឹតបន្តឹងការប្រឹក្សាការធ្វើដំណើររបស់សហរដ្ឋអាមេរិក ចំពេលមានការឃុំខ្លួន**ប្រភពអេហ្ស៊ីប៖ អ៊ីស្រាអែលស្នើផែនការដោះលែងចំណាប់ខ្មាំងពីរដំណាក់កាលដល់ក្រុមហាម៉ាស**យោធាអាមេរិកបើកការវាយប្រហារថ្មីៗលើអាកាសយានដ្ឋាន Hodeidah នៃខេត្តកណ្តាល ប្រទេសយេម៉ែន**ការវាយប្រហាររបស់រុស្ស៉ី បានសម្លាប់មនុស្ស៧នាក់ នៅអ៊ុយក្រែន**កំណាត់ផ្លូវជាតិលេខ៧ (ស្គន់-គីហ្សូណា) សម្រេចការសាងសង់ជាង៤០% ហើយ**ប្រជាជនរងគ្រោះដោយអគ្គិភ័យឆេះផ្ទះ ចំនួន៤គ្រួសារ នៅក្រុងសំពៅពូន ទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល**កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមល្បាត ការពារសន្តិសុខសុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ និងសង្គ្រោះបន្ទាន់ជូន ប្រជាពលរដ្ឋ ដែលធ្វើដំណើរកំសាន្តនៅតាមដងផ្លូវថ្មើរជើង**ក្រសួងបរិស្ថាន ជូនដំណឹងអំពីករណីភ្លើងឆេះព្រៃនៅកម្ពុជា ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥

ប្រជាពលរដ្ឋប្រើប័ណ្ណ ប.ស.ស. ថែទាំសុខភាពនៅមន្ទីរពេទ្យព្រះអង្គឌួង លើកឡើងថា មានប័ណ្ណ ប.ស.ស. គឺដូចជាមានប័ណ្ណធានារ៉ាប់រងសុខភាព ពីរាជរដ្ឋាភិបាល

ភ្នំពេញ៖ ប្រជាពលរដ្ឋបានបង្ហាញពីទំនុកចិត្តនិងភាពកក់ក្តៅ ក្នុងការទទួលសេវាថែទាំសុខភាពនៅមន្ទីរពេទ្យព្រះអង្គឌួង ដោយប្រើប័ណ្ណ បេឡាជាតិសន្តិសុខសង្គម ឬហៅថា ប.ស.ស. ដោយសារក្រុមគ្រូពេទ្យមិនមានការរើសអើង ហើយយកចិត្តទុកដាក់ក្នុងការពិនិត្យ ព្យាបាលចំពោះអ្នកជំងឺប្រកបដោយវិជ្ជាជីវៈ និងក្រមសីលធម៌។

លោកស្រី សយ សុភាស់ សមាជិក ប.ស.ស. បានលើកឡើងថា នៅពេលដែលលោកស្រី និងក្រុមគ្រួសារ បានមកទទួលសេវាថែទាំនិងពិនិត្យសុខភាពនៅមន្ទីរពេទ្យព្រះអង្គឌួង ពិតជាសប្បាយចិត្តនិងពេញចិត្តជាខ្លាំង ដោយសារក្រុមគ្រូពេទ្យបានយកចិត្តទុកដាក់ក្នុងការព្យាបាល ដោយមិនមានការរើសអើង ឬបែងចែកចំពោះអ្នកជំងឺប្រភេទអ្វីនោះទេ។

លោកស្រីបន្តថា ពេលដែលបានប្រើប្រាស់ប័ណ្ណ ប.ស.ស. គឺបានជួយសម្រាលលើបន្ទុកចំណាយបានច្រើនណាស់នៅពេលគាត់ឈឺត្រូវទៅពេទ្យ ដែលនេះពិតជាបានលើកកម្ពស់ជីវភាពពលរដ្ឋ កាត់បន្ថយភាពក្រីក្របានយ៉ាងច្រើន ។

ជាមួយគ្នានេះ លោកស្រី ជា ណៃអេន ជាសមាជិក ប.ស.ស. ក៏បានលើកឡើងផងដែរថា លោកស្រីមកពិនិត្យនិងព្យាបាលសុខភាព នៅមន្ទីរពេទ្យព្រះអង្គឌួងនេះ ប្រសិនបើមិនមានប្រើប្រាស់ប័ណ្ណ ប.ស.ស. នោះទេ ម្លោះលោកស្រីប្រហែលជា ត្រូវចំណាយច្រើនលើថ្លៃសេវាព្យាបាល។

លោកស្រី បានបង្ហាញការពេញចិត្តចំពោះការទៅទទួលសេវា និងបានលើកឡើងពីការពិតថា ប័ណ្ណ ប.ស.ស. ពិតជាសំខាន់ខ្លាំងណាស់សម្រាប់សម្រាប់ពលរដ្ឋគ្រប់រូប ជាក់ស្ដែងគឺសម្រាប់ក្រុមគ្រួសាររបស់លោកស្រីផ្ទាល់តែម្ដង។

ជាមួយគ្នានេះ ពួកគាត់ក៏បានថ្លែងអំណរគុណដល់ប្រមុខរាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងស្ថាប័នពាក់ព័ន្ធ ដូចជាក្រសួងការងារ និង ក្រសួងសុខាភិបាល ដែលបានដាក់ចេញនូវគោលនយោបាយថ្នាក់ជាតិដ៏ល្អមួយនេះ ជួយធ្វើឱ្យប្រជាពលរដ្ឋកាត់បន្ថយចំណាយ ដែលជាគន្លឹះក្នុងការពង្រឹងសេដ្ឋកិច្ចគ្រួសាររបស់ពួកគាត់ផងដែរ។ បន្ថែមពីនេះបានផ្ដល់ការយកចិត្តទុកដាក់ ពិសេសគឺការផ្តល់ការធានារ៉ាប់រងសុខភាពជូនប្រជាពលរដ្ឋ តាមរយៈការផ្តល់ប័ណ្ណ ប.ស.ស. ។ ពួកគាត់ក៏បញ្ជាក់បន្ថែមថា មានប័ណ្ណ ប.ស.ស. គឺដូចជាមានប័ណ្ណធានារ៉ាប់រងសុខភាព ពីរាជរដ្ឋាភិបាលផងដែរ ។

លោក ម៉េង សុភក្ដី ប្រធានក្រុមភ្នាក់ងារមន្ទីរពេទ្យថ្នាក់ជាតិ នៃបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៅមន្ទីរពេទ្យព្រះអង្គឌួង បានលើកឡើងថា សម្រាប់ការមកទទួលសេវាពិនិត្យព្យាបាល ក៏ដូចជាការថែទាំសុខុមាលភាពផ្សេងៗរបស់បងប្អូនប្រជាពលរដ្ឋដែលជាសមាជិក ប.ស.ស. ពីមួយថ្ងៃទៅមួយថ្ងៃមានកំណើន ដោយចំនួនសមាជិកគឺកើនឡើងគួរឱ្យកត់សម្គាល់ផងដែរ ហើយស្របជាមួយគ្នានេះដែរ ក្រុមការងារ ប.ស.ស. តែងតែយកចិត្តទុកដាក់ និងជួយសម្របសម្រួលដល់សមាជិក ប.ស.ស. ។

លោកបានបន្តថា គ្រប់ពលរដ្ឋដែលមកទទួលសេវាពិនិត្យ និងព្យាបាលជំងឺនៅទីនេះ គឺនឹងទទួលបានការផ្តល់សេវាដូចៗគ្នា ដោយមិនមានការបែងចែក ឬរើសអើង មិនថាអ្នកបង់ប្រាក់ ឬអ្នកដែលប្រើប្រាស់ប័ណ្ណ ប.ស.ស. គឺត្រូវបានក្រុមគ្រូពេទ្យ មើលថែយ៉ាងយកចិត្តទុកដាក់ខ្លាំងបំផុត។

សូមបញ្ជាក់ឱ្យដឹងថា បើយោងតាមរបាយការណ៍របស់ ប.ស.ស. គ្រាន់តែដើមឆ្នាំ២០២៥ គិតចាប់ថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ មានសមាជិក ប.ស.ស. ចូលទៅប្រើប្រាស់សេវានៅតាមមូលដ្ឋានសុខាភិបាលដៃគូ ប.ស.ស. សរុបប្រមាណជា ៩០៨ ៦០៨ ដង-នាក់ ក្នុងនោះសមាជិក ប.ស.ស. តាមរបបភាគទានជាកាតព្វកិច្ចមានសរុបប្រមាណ ៧០៦ ៨០៦ ដង-នាក់៕

អត្ថបទដែលជាប់ទាក់ទង