**កំណាត់ផ្លូវជាតិលេខ៧ (ស្គន់-គីហ្សូណា) សម្រេចការសាងសង់ជាង៤០% ហើយ**ប្រជាជនរងគ្រោះដោយអគ្គិភ័យឆេះផ្ទះ ចំនួន៤គ្រួសារ នៅក្រុងសំពៅពូន ទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល**កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមល្បាត ការពារសន្តិសុខសុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ និងសង្គ្រោះបន្ទាន់ជូន ប្រជាពលរដ្ឋ ដែលធ្វើដំណើរកំសាន្តនៅតាមដងផ្លូវថ្មើរជើង**ក្រសួងបរិស្ថាន ជូនដំណឹងអំពីករណីភ្លើងឆេះព្រៃនៅកម្ពុជា ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥**រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ចុះពិនិត្យការដ្ឋានសាងសង់ផ្លូវចំនួន ២ខ្សែ និងស្ថានភាពផ្លូវរងការខូចខាត ១កំណាត់ នៅក្នុងខេត្តព្រះវិហារ**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥**សម្តេចធិបតី ណែនាំឱ្យរួមគ្នាអភិវឌ្ឍទេសចរណ៍ប្រកបដោយបរិយាបន្ន និងការអភិវឌ្ឍទេសចរណ៍នៅនឹងកន្លែង ដើម្បីជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋក្នុងសហគមន៍**ឯកឧត្តម ហេង សួរ អញ្ជើញសំណេះសំណាល និងពិសាអាហារសាមគ្គីរបស់ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍**អគ្គនាយកធនាគារ ARDB អំពាវនាវឱ្យរោងម៉ាស៊ីនកិនស្រូវនៅទូទាំងប្រទេសបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះអគ្គីភ័យ និងទិញធានារ៉ាប់រងអគ្គីភ័យ**សម្តេចធិបតី៖ ចូលឆ្នាំមិនមានការហាមលេងបាញ់ទឹកទេ ប៉ុន្ដែត្រូវលេងដោយប្រយ័ត្នប្រយែង**សម្តេចធិបតី៖ ខេត្តតាកែវមានសក្ដានុពលច្រើនខាងវិស័យទេសចរណ៍ ដែលអាចទាក់ទាញភ្ញៀវទេសចរណ៍ឱ្យមកទស្សនាច្រើន**សម្តេចធិបតី អំពាវនាវដល់គ្រឹះស្ថានហិរញ្ញវត្ថុ ផ្តល់កម្ចីជាមួយការប្រាក់សមរម្យ ដើម្បីជួយដល់សហគមន៍ទេសចរណ៍**សម្តេចធិបតី កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះភាគីពាក់ព័ន្ធដែលសហការគ្នារៀបចំពិធីបុណ្យទន្លេលើកទី៩ ប្រកបដោយភាពអធិកអធម**សម្តេចធិបតី៖ រាជរដ្ឋាភិបាល នឹងខិតខំជួយលើកស្ទួយគុណតម្លៃនៃវប្បធម៌ និងអត្តសញ្ញាណជាតិខ្មែរថែមទៀត**សម្តេចធិបតី៖ ទោះបីកម្ពុជាមានកំណើនភ្ញៀវទេសចរក៏ដោយ ក៏រាជរដ្ឋាភិបាលមិននៅស្ងៀមដែរ**សម្តេចធិបតី៖ ទោះបីកម្ពុជាមានកំណើនភ្ញៀវទេសចរក៏ដោយ ក៏រាជរដ្ឋាភិបាលមិននៅស្ងៀមដែរ**សម្តេចធិបតី៖ រាជរដ្ឋាភិបាលគ្រោងនឹងទូលស្នើព្រះមហាក្សត្រ តែងតាំងបណ្ឌិត ជួន កក្កដា អតីតព្រះសង្ឃនៅវត្តប្រាសាទនាងខ្មៅ ជាអនុរដ្ឋលេខាធិការក្រសួងធម្មការ**សម្តេចធិបតី៖ ព្រះសង្ឃជួន កក្កដា សឹកគឺសឹកដោយការសម្រេចចិត្តខ្លួនឯងផ្ទាល់**សម្ដេចធិបតី៖ ការវិនិយោគរបស់វិស័យឯកជននៅតំបន់ណាមួយ មិនត្រូវធ្វើឱ្យសហគមន៍ស្លាប់នោះឡើយ

ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បញ្ជាក់ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឱ្យមនុស្ស ៣នាក់ស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ

ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ បានចេញសេចក្តីបំភ្លឺព័ត៌មាន ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍ ម៉ូតូបុករថយន្ត បណ្តាលឱ្យមនុស្ស ៣នាក់ ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង១៥និង៤៥នាទី នៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ៦៥-៦៦ ត្រង់ចំណុចភូមិក្រាំងខ្ជាយ ឃុំតាំងស្យា ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺដូចខាងក្រោម៖

១. ក្រោយពីទទួលបានព័ត៌មាន សមត្ថកិច្ច បានចុះទៅដល់កន្លែងកើតហេតុ ដោយវាស់វែង ប្រមែប្រមូលវត្ថុតាង ព័ត៌មានផ្សេងៗ និងបំពេញការងារជំនាញ តាមគន្លងនីតិវិធីកំណត់ដោយច្បាប់យ៉ាងត្រឹមត្រូវ។ ដោយមានកិច្ចសហការល្អជាមួយអ្នកបើកបររថយន្ត ឈ្មោះ ឡាំ ភាង ភេទប្រុស អាយុ ៤៦ឆ្នាំ សមត្ថកិច្ច បានបន្តបំពេញការងារជំនាញស្របតាមនីតិវិធីកំណត់ក្នុងច្បាប់នៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច យ៉ាងសុក្រឹតបំផុត។

២. បន្ទាប់ពីបានត្រួតពិនិត្យកន្លែងកើតហេតុ វាស់វែង ប្រមូលវត្ថុតាង ព័ត៌មាននានា និងបានស្តាប់ចម្លើយបំភ្លឺរបស់អ្នកបើកបររថយន្ត រួចមក សមត្ថកិច្ច រកឃើញថា៖
– អ្នកបើកបរម៉ូតូ ម៉ាក HONDA DREAM 125CC ផ្ទុកមនុស្ស ៣នាក់ លើសចំនួនកំណត់ បើកបរមិនប្រកាន់ស្តាំ ត្រង់ចំណុចមានគំនូសជាប់បង្ហូតកណ្តាលទ្រូងផ្លូវ (ហាមបើកបរជែង ឬឆ្លងកាត់) បានបើកបញ្ច្រាសទិសចរាចរណ៍ក្នុងចំណែកផ្លូវម្ខាងទៀត ទៅបុករថយន្ត ១គ្រឿង ដែលកំពុងបើកបរបញ្ច្រាសទិសគ្នា បង្កជាគ្រោះថ្នាក់បណ្តាលឱ្យស្លាប់ខ្លួនឯង និងអ្នកដទៃ គឺខុសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។
– ចំណែកឯអ្នកបើកបររថយន្តវិញ បានបញ្ជាក់ថា ខ្លួនបើកបរដោយគ្មានប័ណ្ណបើកបរ។ ករណីនេះអ្នកបើកបរប្រឈមនឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកត្រង់មាត្រា៧៥ថ្មី។

៣. ជាកាតព្វកិច្ចច្បាប់កំណត់ ក្នុងនាមនគរបាលយុត្តិធម៌ ត្រូវរាយការជូនស្ថាប័នអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ បានជ្រាបនិងមានចំណាត់ការ។ ជាឆន្ទានុសិទ្ធិតាមច្បាប់ ស្ថាប័នយ្យការ សម្រេចបន្តនីតិវិធីករណីបើកបរដោយគ្មានប័ណ្ណបើកបរ តាមមាត្រា៧៥ថ្មី ខាងលើ ដើម្បីពិនិត្យទិដ្ឋភាពច្បាប់ប៉ុណ្ណ្ណោះ ពុំមែនបន្តនីតិវិធីតាមអង្គហេតុ ម៉ូតូបើបញ្ច្រាស់ទិសចូលរថយន្តនោះទេ។ មកដល់ពេលនេះ តំណាងអយ្យការ បានសម្រេចឱ្យអ្នកបើកបររថយន្តវិលត្រឡប់ទៅផ្ទះវិញហើយ៕

អត្ថបទដែលជាប់ទាក់ទង