សម្ដេចធិបតី ផ្ញើសារអបអរសាទរ សម្ដេចពិជ័យសេនា ទៀ បាញ់ និងសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដែលព្រះមហាក្សត្រសព្វព្រះហឫទ័យ ព្រះរាជទាន ឋានន្តរសក្តិថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥
ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ផ្ញើសារអបអរសាទរ សម្ដេចពិជ័យសេនា ទៀ បាញ់ និងសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដែលព្រះមហាក្សត្រ បានសព្វព្រះហឫទ័យ ព្រះរាជទាន ឋានន្តរសក្តិថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥ នៃកងយោធពលខេមរភូមិន្ទ។
សម្តេចទាំងទ្វេ គឺជាឥស្សរជនដ៏ស្មោះស្ម័គ្រនឹងរាជបល្ល័ង្ក ព្រមទាំងបានចូលរួមជ្រោងទង់ព្រះមហាក្សត្រ បង្កើតនូវរបបរាជានិយមឡើងវិញ មិនតែប៉ុណ្ណោះគុណូបការៈស្នេហាជាតិ ក្នុងការចូលរួមរំដោះ ការពារ និងអភិវឌ្ឍជាតិឡើងវិញ តាំងពីបាតដៃទទេរ ក៏ជាសក្ខីភាពនៃវីរៈភាពរបស់សម្តេចទាំងទ្វេរផងដែរ៕