**គណៈប្រតិភូជាន់ខ្ពស់អាមេរិក នឹងធ្វើទស្សនកិច្ចទៅកាន់កោះ Greenland ក្នុងសប្តាហ៍នេះ**ផ្លូវបេតុងមួយខ្សែ ស្ថិតនៅភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ គ្រោងនឹងដាក់ឱ្យប្រើប្រាស់នាបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ**ឧត្តមសេនីយ៍ទោ គង់​ មនោ អញ្ជើញបើកវគ្គហ្វឹកហ្វីនបំប៉នជំនាញអន្តរាគមន៍ពិសេសរយៈពេលខ្លី**ឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ណឌី អញ្ជើញប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “ផែនការប្រតិបត្តិស្តីពីយន្តការជំរុញការចុះបញ្ជីក្នុងប្រព័ន្ធសន្តិសុខសង្គម ឆ្នាំ២០២៤-២០២៦”**លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចាត់ក្រុមការងារអាវុធហត្ថ យកអំណោយជូនដល់គ្រួសារដែលជួបគ្រោះអគ្គីភ័យ**ក្រសួងបរិស្ថាន រកឃើញមានផលប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋដោយសារការបញ្ចេញសំណល់រាវរបស់រោងចក្រកែច្នៃផ្លែឈើ នៅក្នុងស្រុករតនមណ្ឌល ខេត្តបាត់ដំបង**នាយករដ្ឋមន្ត្រីថ្មីរបស់កាណាដា លោក Mark Carney អំពាវនាវឱ្យមានការបោះឆ្នោតសកលមុនអាណត្តិ**នាយករដ្ឋមន្ត្រីថៃ លោកស្រី Paetongtarn Shinawatra កំពុងប្រឈមមុខនឹងញត្តិដកសេចក្ដីទុកចិត្តនៅក្នុងរដ្ឋសភា**ទេសរដ្ឋមន្ត្រី គន់ គីម កោតសរសើរ និងវាយតម្លៃខ្ពស់ដល់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយខេត្តរតនគិរីដែលបំពេញមុខនាទី របស់ខ្លួនបានល្អប្រសើរ ពេលមានហេតុការណ៍កើតឡើងខេត្តម្ចាស់ការ ចុះទៅដោះស្រាយបានភ្លាមៗ**រដ្ឋបាលខេត្តឧត្តរមានជ័យ រៀបចំពិធីក្រុងពាលី រៀបចំព្រឹត្តិការណ៍ “សង្ក្រាន្តឧត្តរ” ឆ្នាំ២០២៥**ប្រទេសចិន នឹងបន្តធ្វើសកលភាវូបនីយកម្មសេដ្ឋកិច្ច បើទោះបីជាមានការបែកបាក់ផ្នែកសេដ្ឋកិច្ចដោយសារលើភាពចលាចលពាណិជ្ជកម្មដែលបង្កឡើងដោយលោក ដូណាល់ ត្រាំក៏ដោយ**តុលាការធម្មនុញ្ញរបស់កូរ៉េខាងត្បូងបានកាត់ក្ដីឱ្យបញ្ឈប់ការចោទប្រកាន់លើលោកនាយករដ្ឋមន្រ្តី ហាន ដុកសូ**ប្រធានាធិបតីអ៊ុយក្រែន ទទួលស្គាល់ថា អ៊ុយក្រែន នឹងមិនអាចចូលរួមជាមួយអង្គការណាតូបានទេ**ឧត្តមសេនីយ៍ទោ ហួត សុធី ផ្តល់ថវិការសមាគមមិត្តនគរបាលជាតិកម្ពុជា ដល់ក្រុមគ្រួសារសមាជិកមរណភាព ប្រពន្ធសមាជិកមរណភាព និងសមាជិកជួបប្រធានសក្កិ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប**គណៈប្រតិភូអ៊ុយក្រែន និងសហរដ្ឋអាម៉េរិកបានជួបពិភាក្សា នូវសំណើដើម្បីការពាររោងចក្រថាមពល និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗពីការវាយប្រហារ**ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា ដឹកនាំគណៈប្រតិភូក្រសួងសុខាភិបាល ធ្វើដំណើរទស្សនកិច្ចទៅទីក្រុងហុងកុង ប្រទេសចិន**យន្តហោះចម្បាំងអ៊ីស្រាអែល បើកការវាយប្រហារតាមអាកាសនៅភាគខាងត្បូងតំបន់កាហ្សា បានសម្លាប់មេដឹកនាំនយោបាយជាន់ខ្ពស់របស់ក្រុមហាម៉ាស**លោក ដូណាល់ ត្រាំ ប្រកាសថា យន្តការនានាដែលកំពុងដំណើរការដើម្បីទប់ស្កាត់ការរីករាលដាលបន្ថែមទៀត នៃជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន កំពុងស្ថិតក្នុង «កម្រិតគ្រប់គ្រងមួយ»**បទវិភាគ៖តើជំនឿចិត្តរបស់ទុនបរទេសចំពោះទីផ្សារប្រើប្រាស់របស់ចិនមកពីណា?**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្កើតក្រុមការងារចំពោះកិច្ច ដើម្បីរៀបចំគ្រឿងឥស្សរិយសជូនមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាល និងមន្ត្រីពន្ធនាគារ ចំណុះក្រសួងមហាផ្ទៃ

ពុទ្ធាភិសេកព្រះពុទ្ធរូបអង្គធំ និងសម្ពោធឆ្លងសមិទ្ធផលនានា នៅវត្តសំរោងពន្លៃ ស្ថិតក្នុងភូមិសំរោង ឃុំពន្លៃ ស្រុកអង្គរបុរី ខេត្តតាកែវ ដែលមានតម្លៃជាង ៣៧ម៉ឺនដុល្លារ

ភ្នំពេញ៖ សម្តេចកិត្តិសង្គបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជានាណាចក្រកម្ពុជាបានអញ្ជើញជាអធិបតីក្នុងពិធីពុទ្ធាភិសេកព្រះពុទ្ធរូបអង្គធំ និងសម្ពោធឆ្លងសមិទ្ធផលនានា នៅវត្តសំរោងពន្លៃ ស្ថិតក្នុងភូមិសំរោង ឃុំពន្លៃ ស្រុកអង្គរបុរី ខេត្តតាកែវ នាព្រឹកថ្ងៃសៅរ៍ ៩រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥។

យោងតាមរបាយការណ៍របស់ លោក មូល វិចិត្រ អភិបាលរងខេត្តតាកែវ បានលើកឡើងអំពីវឌ្ឍនៈភាពរបស់ខេត្ត មានការរីកចម្រើនលើគ្រប់វិស័យ គួរឱ្យកត់សម្គាល់ ទាំងផ្នែកអាណាចក្រ និងផ្នែកពុទ្ធចក្រ ក្នុងនោះទូទាំងខេត្តមានវត្តចំនួន ៣៤៧វត្ត ព្រះសង្ឃចំនួន ៤.៣៩២អង្គ ដោយឡែកសម្រាប់ស្រុកអង្គរបូរីវិញមានវត្តសរុបចំនួន ១២វត្ត ព្រះសង្ឃចំនួន ១៨០អង្គ ភិក្ខុ៤៧អង្គ សាមណេរ ១៣៣អង្គ អាចារ្យ ៣៩នាក់ គណៈកម្មការចំនួន ៨៩នាក់ យាយជី ៦នាក់ តាជី ២នាក់ ក្មេងស្នាក់នៅវត្តចំនួន ២២នាក់។

លោកបានបន្តទៀតថា វត្តសំរោងពន្លៃមានអាយុកាលជាង ២០០ឆ្នាំ ហើយបានក្លាយជាវត្តដែលមានវ័យចំណាស់ជាងគេ ដែលកាលពីមុនសម័យ ប៉ុល ពត គឺមានការគ្រប់គ្រងដោយព្រះចៅអធិការចំនួន ១១អង្គ។ ប៉ុន្តែ ក្រោយថ្ងៃ រំដោះ ៧មករា មក គឺមានព្រះចៅអធិការ ៤អង្គជាបន្តបន្ទាប់ទៀត រហូតដល់ឆ្នាំ ២០១១ គឺវត្តត្រូវបានការដឹកនាំ និងគ្រប់គ្រងដោយ ព្រះគ្រូវិមលភិរ័ក្ខញាណ សេក សុវណ្ណារិន្ទ ព្រះវិន័យធរអនុគណស្រុកអង្គរបូរី និងជាព្រះចៅអធិការវត្ត សំរោងពន្លៃនាពេលបច្ចុប្បន្ននេះ។

លោកអភិបាលរងខេត្ត បានបន្ថែមថា សមិទ្ធផលដែលត្រូវដាក់សម្ពោធឆ្លងនាថ្ងៃនេះ រួមមាន៖ (១).ព្រះពុទ្ធរូបព្រះអង្គធំ មានបណ្ណាល័យជាបល្ល័ង្កស្ថិតនៅពីក្រោម និងសាវ័កទាំង១២ព្រះអង្គឈរជុំវិញ, (២).កប្បិយកុដិ, (៣).ចាក់សាបបេតុងបន្ថែម, (៤).ជួសជុលព្រះវិហារជាថ្មី, (៥).តដំបូលសាលាធម្មភា, (៦).ធ្វើសួនច្បារ, (៧).ខ្យុះថ្ម ប្រក់ក្បឿង, (៨).សាងសង់អគារសិក្សា ១ខ្នង មាន ៥បន្ទប់ នៅវិទ្យាល័យសំរោងពន្លៃ, (៩).អំពូលសូឡា ក្នុងវត្ត, (១០).ជួសជុលកុដិ, (១១).សួនរុក្ខជាតិ, (១២).ទីស្នាក់ការទទួលបច្ច័យ, (១៣).លាបថ្នាំកែលម្អរឡើងវិញ សាលាឆាន់ សួនច្បារ ចាក់សាប ចំណាយថវិកាសាងសង់អស់ ជាង៣៧ម៉ឺនដុល្លារសហរដ្ឋអាមេរិក។

ថ្លែងក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិតបានលើកឡើងថា សម្តេចពិតជាមានមោទនភាពបំផុត ជាមួយនឹងសមិទ្ធផលដែលកើតចេញពីកម្លាំងសាមគ្គី របស់សប្បុរសជន និងពុទ្ធបរិស័ទជិតឆ្ងាយ បានចូលរួមកសាង ឱ្យកើតចេញជាសមិទ្ធផលទាំងនេះឡើង ដើម្បីបម្រើសេចក្តីត្រូវការរបស់បងប្អូនប្រជាពលរដ្ឋយើង។ យ៉ាងណាមិញសមិទ្ធផល ដែលកើតមានចំពោះមុខយើងនេះ មិនមែនកើតឡើងដោយឯងៗនោះទេ គឺដោយសារគុណបំណាច់នៃសន្តិភាព ទើបយើងអាចអភិវឌ្ឍបានសព្វបែបយ៉ាង។ យើងទាំងអស់គ្នា ត្រូវចង់ចាំ និងគោរពដឹងគុណជានិច្ច ចំពោះវីរភាពគំរូ និងបិតានយោបាយ ឈ្នះ-ឈ្នះ ដែលមានសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភានៃកម្ពុជា បាននាំមកនូវសន្តិភាព ជូនប្រជាជនកម្ពុជាទាំងមូល។

សម្តេចបានថ្លែងអំណរគុណ ចំពោះសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលមានឆន្ទៈ ក្នុងការកសាងប្រទេស ឱ្យមានការអភិវឌ្ឍ និងរីកចម្រើន ស្របតាមគោលនយោបាយបញ្ចកោណ ដំណាក់កាលទី១។ ជាមួយគ្នានោះ សម្តេច សូមអរគុណ ចំពោះ មហាឧបាសិកា ចាន ឡុញ, ឯកឧត្តម ហ៊ឺ ប៉ាវី ប្រតិភូរាជរដ្ឋាភិបាល និងប្រធានអគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ និងលោកជំទាវ សាយ សុផា, ឯកឧត្តម ហ៊ឺ វីរៈ តំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង និងលោកជំទាវ យី សុភា, ឯកឧត្ដមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកជំទាវ ប៉ុល ស៊ាងហៃ, លោកជំទាវ ប៉ោ ណារ៉ូ រួមជាមួយនឹង ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា លោកឧកញ៉ា ឧកញ៉ា លោក លោកស្រី ពុទ្ធបរិស័ទជិតឆ្ងាយទាំងក្នុង និងក្រៅប្រទេស ដែលតែងតែលះបង់ពេលវេលា និងធនធាន ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍មូលដ្ឋាន និងដោះស្រាយបញ្ហាផ្សេងៗ ពិសេសបានផ្តល់នូវជំនឿជឿជាក់ រួបរួមសាមគ្គី ក្នុងការកសាងសមិទ្ធផលនានាក្នុងវត្ត សម្រាប់ទុកជាទីសេនាសនៈដ៏គាប់ប្រសើរ ក្នុងវិស័យព្រះពុទ្ធសាសនា។

សម្តេចបានសំណូមពរឲ្យប្រជាពលរដ្ឋទាំងអស់គ្នាត្រូវយកចិត្តទុកដាក់ខ្ពស់ បន្តពង្រឹងការអនុវត្ត គោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ពិសេសឆ្លើយតបតាមបទបញ្ជារបស់ប្រមុខនៃរាជរដ្ឋាភិបាល ៕

អត្ថបទដែលជាប់ទាក់ទង