សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកពិធីបុណ្យទន្លេលើកទី៩ នៅខេត្តតាកែវ
ភ្នំពេញ៖ នៅល្ងាចថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីបើកពិធីបុណ្យទន្លេលើកទី៩ នៅក្នុងខេត្តតាកែវ។
ពិធីបើកបុណ្យទន្លេនេះក៏មានការអញ្ជើញចូលរួមពីសមាជិក ព្រឹទ្ធសភា សមាជិករដ្ឋសភា សមាជិករាជរដ្ឋាភិបាល គណៈកម្មការអន្តរ ក្រសួងឯកអគ្គរាជទូត-រដ្ឋទូតប្រទេសជាមិត្ត គណៈអភិបាលខេត្ត ថ្នាក់ដឹកនាំ និងមន្ដ្រីរាជការក្រសួងទេសចរណ៍ និងខេត្តតាកែវ ភ្ញៀវជាតិ អន្តរជាតិរាប់ពាន់នាក់។
ពិធីបុណ្យទន្លេ បានក្លាយជាព្រឹត្តិការណ៍ទេសចរណ៍ដ៏សំខាន់មួយសម្រាប់កម្ពុជាដែលមិនត្រឹមតែ ចូលរួមចំណែកក្នុងការផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ នៃខេត្តជាប់ដងទន្លេរបស់កម្ពុជាប៉ុណ្ណោះទេប៉ុន្តែថែមទាំងចូលរួមគាំទ្រនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការយកចិត្តទុកដាក់ អភិវឌ្ឍតំបន់តាមដងទន្លេប្រកបដោយនិរន្តរភាព និងការទទួលខុសត្រូវ៕