សម្តេចធិបតី៖ ដើម្បីជួយសហគមន៍នៅតាមមូលដ្ឋាន គឺត្រូវពង្រឹងសមត្ថភាពរបស់សហគមន៍ឱ្យរឹងមាំជាមុនសិន
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍ថា ដើម្បីជួយសហគមន៍នៅតាមមូលដ្ឋាន គឺយើងត្រូវពង្រឹងសមត្ថភាពរបស់សហគមន៍ឱ្យរឹងមាំជាមុនសិន មុននឹងសម្រេចរកវិស័យឯកជន។
ក្នុងឳកាសអញ្ជើញជាអធិបតីបើកពិធីបុណ្យទន្លេលើកទី៩ នៅក្នុងខេត្តតាកែវ នៅល្ងាចថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥នេះ សម្ដេចធិបតី បានលើកឡើងថា ការវិនិយោគរបស់វិស័យឯកជននៅតំបន់ណា មួយ ត្រូវជួយឱ្យបង្កើនសក្ដានុពលដល់សហគមន៍ បង្កើនការរីកចម្រើនដល់សហគមន៍ និងមិនត្រូវធ្វើឱ្យសហគមន៍ស្លាប់នោះឡើយ។
ជាមួយគ្នានេះសម្ដេចធិបតីស្នើក្រសួងទេសចរណ៍ជួយសហគមន៍បង្រៀន បង្កើនសមត្ថភាពធ្វើទំនាក់ទំនងទីផ្សារ និងការបដិសណ្ឋារកិច្ចទទួលភ្ញៀវទេសចរ និងចងក្រងឲ្យមានសហគមន៍ទេសចរណ៍៕