សម្តេចធិបតី៖ បុណ្យទន្លេលើកទី៩ ក្រោមប្រធានបទ«គុណតម្លៃនៃទន្លេ៖ ផ្សារភ្ជាប់វប្បធម៌ និងទេសចរណ៍ធម្មជាតិ» មានអត្ថន័យជ្រាលជ្រៅឆ្លុះបញ្ចាំងពីអត្ថប្រយោជន៍របស់ទន្លេ
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍ថា បុណ្យទន្លេលើកទី៩ ក្រោមប្រធានបទ«គុណតម្លៃនៃទន្លេ៖ ផ្សារភ្ជាប់វប្បធម៌ និងទេសចរណ៍ធម្មជាតិ» មានអត្ថន័យជ្រាលជ្រៅដែលឆ្លុះបញ្ចាំងពីអត្ថ ប្រយោជន៍របស់ទន្លេ បង្ហាញពីទំនៀមប្រពៃណី និងធម្មជាតិនៅកម្ពុជា។
ក្នុងឳកាសអញ្ជើញជាអធិបតីបើកពិធីបុណ្យទន្លេលើកទី៩ នៅក្នុងខេត្តតាកែវ នៅល្ងាចថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥នេះ សម្ដេចធិបតី បានលើកឡើងថា នៅបុរាណសម័យទន្លេគឺជាចំណុចកណ្ដាលនៃការបង្រួបបង្រួមមនុស្សក្នុងសហគមន៍រស់នៅរបស់ខ្មែរ។
សម្ដេចធិបតីបន្ថែមថា ដោយកត្តាសុខសន្តិភាពរយៈពេល ២៧ ឆ្នាំកន្លងមកកម្ពុជាជាតំបន់ទាក់ទាញទេសចរណ៍មួយធ្វើឲ្យវិស័យទេសចរណ៍ជាចលករទាក់ទាញភ្ញៀវទេសចរណ៍ ជាតិអន្តរជាតិមកទស្សនាជាការចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ៕