សម្តេចធិបតី៖ ព្រះសង្ឃជួន កក្កដា សឹកគឺសឹកដោយការសម្រេចចិត្តខ្លួនឯងផ្ទាល់
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍ថា គ្មានអ្នកណាបង្ខំឲ្យព្រះសង្ឃជួន កក្កដា សឹកឡើយ គឺសឹកដោយការសម្រេចចិត្តខ្លួនឯងផ្ទាល់ រដ្ឋាភិបាលមិនបានបង្ខំឱ្យលោកសឹកឡើយ។
ក្នុងឳកាសអញ្ជើញជាអធិបតីបើកពិធីបុណ្យទន្លេលើកទី៩ នៅក្នុងខេត្តតាកែវ នៅល្ងាចថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥នេះសម្ដេចធិបតី បានស្នើសុំទៅលោក ជួន កក្កដា អតីតព្រះសង្ឃនៅ វត្តប្រាសាទនាងខ្មៅ ខេត្តតាកែវ ជួយពន្យល់ពីមូលហេតុដែលសម្រេចលាចាកពីភេទជាសង្ឃ ដើម្បីឱ្យប្រជាពលរដ្ឋបានជ្រាបច្បាស់ និងដើម្បីបញ្ជៀសកុំឱ្យមានការចោទប្រកាន់ថា រដ្ឋាភិបាលបង្ខំឱ្យលោកសឹក។
ជាមួយគ្នានេះសម្ដេចធិបតី បានស្នើពុទ្ធសាសនិក បន្តគាំទ្រចំពោះគម្រោងជួយវិស័យពុទ្ធសាសនា ដែលផ្ដួចផ្ដើមដោយ លោក ជួន កក្កដា អតីតសង្ឃបន្តទៀត ដើម្បីជាប្រយោជន៍ដល់វិស័យពុទ្ធសាសនា និងជួយកុមារជំនាន់ក្រោយដែលសិក្សានៅពុទ្ធិកសិក្សា៕