**នាយករដ្ឋមន្ត្រីថៃ បដិសេធពីការជ្រៀតជ្រែក ក្នុងការដោះស្រាយជម្លោះដីធ្លីដ៏ល្បីចំនួនពីរ**បណ្ឌិត កៅ ថាច ចង់ឃើញសិប្បកម្មកែច្នៃកសិផលខ្មែរ និងត្រីសាច់ក្នុងស្រុកមានឧត្តមភាពខ្ពស់អាចផ្គត់ផ្គង់លើទីផ្សារប្រកបដោយនិរន្តភាព**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំ បូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និង លើកផែនការសកម្មភាពការងារឆ្នាំ២០២៥ របស់ «ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រី»**ក្រសួងមុខងារសាធារណៈ ប្រជុំពិភាក្សាត្រៀមរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិលចំនួន៤ ក្រសួង ស្ថាប័ន**កម្ពុជា និងជប៉ុន ចុះហត្ថលេខាលើលិខិតប្តូរសារ ស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន**ឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ណឌី៖ ក្រសួងឧស្សាហកម្មដាក់ចេញទិសដៅយុទ្ធសាស្ត្រចំនួន៧ ដើម្បីសម្រេចយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១**ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកម្លាំងនគរបាលក្រោមឱវាទប្រជុំបូកសរុបលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែមីនា ឆ្នាំ២០២៥ និងផ្សព្វផ្សាយផែនការ ការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គម ក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ**រដ្ឋបាលខេត្តកំពង់ចាម ដាក់ផែនការចាត់តាំងអនុវត្តសកម្មភាពរៀបចំសង្ក្រាន្ត ដើម្បីអបអរសាទរចូលឆ្នាំថ្មី និងបង្កលក្ខណៈឱ្យសប្បាយរីករាយជូនប្រជាពលរដ្ឋ**អគ្គនាយកធនាគារ ARDB អញ្ជើញផ្សព្វផ្សាយស្តីពីឥណទានដល់សហគមន៍ដាំបន្លែ ចិញ្ចឹមសត្វ ក្នុងស្រុកស្ទោងខេត្តកំពង់ធំ និងខេត្តសៀមរាប**ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន អញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងសង្គមកិច្ច**មហាយក្សចិន នៅតែជាប្រទេសដែលគំរាមកំហែងកំពូលទាំងផ្នែកយោធា និងតាមអ៊ីនធឺណិតចំពោះសហរដ្ឋអាម៉េរិក**នាយករដ្ឋមន្ត្រីថៃ បានឆ្លងផុតការបោះឆ្នោតដកសេចក្ដីទុកចិត្តនៅក្នុងរដ្ឋសភាយ៉ាងងាយស្រួល**លោក JD Vance នឹងដឹកនាំគណៈប្រតិភូអាមេរិក ធ្វើទស្សនកិច្ចទៅកាន់ដែនដី Greenland នៅក្នុងសប្ដាហ៍នេះ**សម្តេចធិបតី សង្ឃឹមថា ឆ្នាំ២០២៥នេះ នឹងអាចឈានទៅដល់ការសម្អាតខេត្តព្រះសីហនុ ជាកន្លែងសុវត្ថិភាពល្អ**វៀតណាម នឹងកាត់បន្ថយពន្ធរបស់ខ្លួនលើផលិតផលអាម៉េរិកមួយចំនួន រួមទាំងឧស្ម័នធម្មជាតិរាវ LNG និងរថយន្ត**សហរដ្ឋអាម៉េរិក ឈានដល់កិច្ចព្រមព្រៀងទាំងជាមួយអ៊ុយក្រែន និងរុស្ស៊ី ដើម្បីផ្អាកការវាយប្រហារនៅសមុទ្ទ និងហេដ្ឋារចនាសម្ព័ន្ធថាមពល **យ៉ាងហោចណាស់មនុស្ស១៨នាក់បានបាត់បង់ជីវិត ដោយសារភ្លើងឆេះព្រៃនៅទូទាំងតំបន់ភាគអាគ្នេយ៍ប្រទេសកូរ៉េខាងត្បូង**អ្នកនាំពាក្យ៖ សាធារណជនសូមពិនិត្យនិងតាមដានការប្រែប្រួលគុណភាពខ្យល់ តាមប្រព័ន្ធផ្សព្វផ្សាយរបស់ក្រសួងបរិស្ថាន ព័ត៌មានផ្ទាល់តាមរយៈឧបករណ៍នៅទូទាំងប្រទេស**ប្រធានាធិបតីអ៊ុយក្រែនអះអាងថា ប្រទេសរុស្ស៊ីអាចមានឥទ្ធិពល លើសមាជិកនៃរដ្ឋបាលសហរដ្ឋអាមេរិក “តាមរយៈព័ត៌មាន”**នាយករដ្ឋមន្ត្រីអ៊ីស្រាអែល កំពុងរៀបចំផែនការវាយលុកលើដីថ្មីដ៏ធំមួយ ដែលគ្រោងនឹងដណ្តើមយកទឹកដីដ៏ធំនៅក្នុងតំបន់ហ្គាហ្សា

ប្រជាជនអ៉ីស្រាអែលរាប់ម៉ឺននាក់ ធ្វើបាតុកម្មតវ៉ា ប្រឆាំងជំទាស់ទៅនឹងការសម្រេចចិត្តរបស់លោក Netanyahu ដោយបណ្ដេញប្រមុខចារកម្ម Shin Bet ចេញពីតំណែង

តែលអាវីវ៖ ប្រជាជនអ៉ីស្រាអែលរាប់ម៉ឺននាក់ បានប្រមូលផ្ដុំគ្នាធ្វើបាតុកម្មតវ៉ា កាលពីថ្ងៃសៅរ៍ ទី២២ ខែមីនា ដើម្បីបង្ហាញការប្រឆាំងជំទាស់ទៅនឹងការសម្រេចចិត្តរបស់រដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី Benjamin Netanyahu ដោយបណ្ដេញប្រមុខចារកម្ម Shin Bet លោក Ronen Bar ចេញពីតំណែង និងការចាប់ផ្ដើមសង្រ្គាមឡើងវិញនៅហ្កាហ្សា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

នៅឯទីលាន Habima Square ក្នុងទីក្រុង Tel Aviv ក្រុមបាតុករបាននាំគ្នាប្រវីទង់ជាតិអ៉ីស្រាអែល និងអំពាវនាវឱ្យមានកិច្ចព្រមព្រៀងមួយដែលអាចនាំទៅរកការដោះលែងចំណាប់ខ្មាំងអ៉ីស្រាអែលដែលកំពុង ជាប់ឃុំក្នុងតំបន់ហ្កាហ្សា។ បាតុករម្នាក់ឈ្មោះ Moshe Haaharony មានអាយុ៦៣ឆ្នាំ បានប្រាប់ Reuters ថាសត្រូវដ៏គ្រោះថ្នាក់បំផុតរបស់អ៉ីស្រាអែល គឺលោក Benjamin Netanyahu ហើយក្នុងពេលជាង ២០ឆ្នាំមកនេះ លោកមិនដែលខ្វាយខ្វល់ពីប្រទេសជាតិនោះទេ ហើយក៏មិនបានខ្វាយខ្វល់ពីប្រជាជននោះដែរ។

លោក Netanyahu បាននិយាយថាលោកបានបាត់បង់ជំនឿចិត្តលើលោក Ronen Bar ដែលបានដឹកនាំទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ក្នុងស្រុក ឬ Shin Bet ចាប់តាំងពីឆ្នាំ២០២១មក ហើយការបណ្ដេញចេញនេះ នឹងចូលជាធរមាននៅថ្ងៃទី១០ ខែមេសាខាងមុខ។ ប៉ុន្តែ ប្រជាជនអ៉ីស្រាអែលមួយចំនួនមិនពេញចិត្តនោះទេ ជាហេតុជំរុញឱ្យពួកគេធ្វើបាតុកម្មតវ៉ា រីឯតុលាការកំពូលអ៉ីស្រាអែល បានចេញបញ្ជា កាលពីថ្ងៃសុក្រ ឱ្យផ្អាកបណ្ដេញលោក Ronen Bar ចេញពីតំណែងជាបណ្ដោះអាសន្នសិន។

លោក Netanyahu ចំពោះការចោទប្រកាន់ដែលថាការសម្រេចចិត្តរបស់លោកបណ្ដេញលោក Ronen Bar ពីតំណែងជាចេតនានយោបាយ។ តែក្រុមអ្នករិះគន់ បានចោទប្រកាន់ថានាយករដ្ឋមន្ត្រីរូបនេះថាកំពុង បំផ្លាញស្ថាប័នមួយចំនួនដែលជាមូលដ្ឋាននៃប្រជាធិបតេយ្យរបស់អ៉ីស្រាអែល តាមរយៈការបណ្ដេញប្រមុខចារកម្ម Shin Bet។

អត្ថបទដែលជាប់ទាក់ទង