**នាយករដ្ឋមន្ត្រីថៃ បដិសេធពីការជ្រៀតជ្រែក ក្នុងការដោះស្រាយជម្លោះដីធ្លីដ៏ល្បីចំនួនពីរ**បណ្ឌិត កៅ ថាច ចង់ឃើញសិប្បកម្មកែច្នៃកសិផលខ្មែរ និងត្រីសាច់ក្នុងស្រុកមានឧត្តមភាពខ្ពស់អាចផ្គត់ផ្គង់លើទីផ្សារប្រកបដោយនិរន្តភាព**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំ បូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និង លើកផែនការសកម្មភាពការងារឆ្នាំ២០២៥ របស់ «ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រី»**ក្រសួងមុខងារសាធារណៈ ប្រជុំពិភាក្សាត្រៀមរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិលចំនួន៤ ក្រសួង ស្ថាប័ន**កម្ពុជា និងជប៉ុន ចុះហត្ថលេខាលើលិខិតប្តូរសារ ស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន**ឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ណឌី៖ ក្រសួងឧស្សាហកម្មដាក់ចេញទិសដៅយុទ្ធសាស្ត្រចំនួន៧ ដើម្បីសម្រេចយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១**ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកម្លាំងនគរបាលក្រោមឱវាទប្រជុំបូកសរុបលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែមីនា ឆ្នាំ២០២៥ និងផ្សព្វផ្សាយផែនការ ការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គម ក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ**រដ្ឋបាលខេត្តកំពង់ចាម ដាក់ផែនការចាត់តាំងអនុវត្តសកម្មភាពរៀបចំសង្ក្រាន្ត ដើម្បីអបអរសាទរចូលឆ្នាំថ្មី និងបង្កលក្ខណៈឱ្យសប្បាយរីករាយជូនប្រជាពលរដ្ឋ**អគ្គនាយកធនាគារ ARDB អញ្ជើញផ្សព្វផ្សាយស្តីពីឥណទានដល់សហគមន៍ដាំបន្លែ ចិញ្ចឹមសត្វ ក្នុងស្រុកស្ទោងខេត្តកំពង់ធំ និងខេត្តសៀមរាប**ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន អញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងសង្គមកិច្ច**មហាយក្សចិន នៅតែជាប្រទេសដែលគំរាមកំហែងកំពូលទាំងផ្នែកយោធា និងតាមអ៊ីនធឺណិតចំពោះសហរដ្ឋអាម៉េរិក**នាយករដ្ឋមន្ត្រីថៃ បានឆ្លងផុតការបោះឆ្នោតដកសេចក្ដីទុកចិត្តនៅក្នុងរដ្ឋសភាយ៉ាងងាយស្រួល**លោក JD Vance នឹងដឹកនាំគណៈប្រតិភូអាមេរិក ធ្វើទស្សនកិច្ចទៅកាន់ដែនដី Greenland នៅក្នុងសប្ដាហ៍នេះ**សម្តេចធិបតី សង្ឃឹមថា ឆ្នាំ២០២៥នេះ នឹងអាចឈានទៅដល់ការសម្អាតខេត្តព្រះសីហនុ ជាកន្លែងសុវត្ថិភាពល្អ**វៀតណាម នឹងកាត់បន្ថយពន្ធរបស់ខ្លួនលើផលិតផលអាម៉េរិកមួយចំនួន រួមទាំងឧស្ម័នធម្មជាតិរាវ LNG និងរថយន្ត**សហរដ្ឋអាម៉េរិក ឈានដល់កិច្ចព្រមព្រៀងទាំងជាមួយអ៊ុយក្រែន និងរុស្ស៊ី ដើម្បីផ្អាកការវាយប្រហារនៅសមុទ្ទ និងហេដ្ឋារចនាសម្ព័ន្ធថាមពល **យ៉ាងហោចណាស់មនុស្ស១៨នាក់បានបាត់បង់ជីវិត ដោយសារភ្លើងឆេះព្រៃនៅទូទាំងតំបន់ភាគអាគ្នេយ៍ប្រទេសកូរ៉េខាងត្បូង**អ្នកនាំពាក្យ៖ សាធារណជនសូមពិនិត្យនិងតាមដានការប្រែប្រួលគុណភាពខ្យល់ តាមប្រព័ន្ធផ្សព្វផ្សាយរបស់ក្រសួងបរិស្ថាន ព័ត៌មានផ្ទាល់តាមរយៈឧបករណ៍នៅទូទាំងប្រទេស**ប្រធានាធិបតីអ៊ុយក្រែនអះអាងថា ប្រទេសរុស្ស៊ីអាចមានឥទ្ធិពល លើសមាជិកនៃរដ្ឋបាលសហរដ្ឋអាមេរិក “តាមរយៈព័ត៌មាន”**នាយករដ្ឋមន្ត្រីអ៊ីស្រាអែល កំពុងរៀបចំផែនការវាយលុកលើដីថ្មីដ៏ធំមួយ ដែលគ្រោងនឹងដណ្តើមយកទឹកដីដ៏ធំនៅក្នុងតំបន់ហ្គាហ្សា

ឯកឧត្តម អេង ទូច នាំយកអំណោយឯកឧត្តម វង្សី វិស្សុត ជូនលោកគ្រូ-អ្នកគ្រូ ប្រជាការពារ និងយុវជនក្នុងឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម អេង ទូច រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ បានចុះជួបសំណេះសំណាលសាកសួរសុខទុក្ខ និងនាំយកអំណោយរបស់ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ ជូនលោកគ្រូអ្នកគ្រូ បងប្អូនប្រជាការពារ និងក្រុមយុវជន ដើម្បីចូលរួមចំណែកលើកកម្ពស់គុណភាពវិស័យអបំរំ និងចូលរួមថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ក្នុងមូលដ្ឋាន ដើម្បីធានាឱ្យបាននូវភូមិឃុំមានសុវត្ថិភាពល្អប្រសើរ។

ក្នុងពិធីសំណេះសំណាលនាឱកាសនោះដែរ ក៏មានការចូលរួមពីឯកឧត្តម ទិត សុធា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់ស្វាយ, ឯកឧត្តម នន់ សុផល ប្រធានក្រុមការងារចុះជួយឃុំកំពង់គោ, លោក អៀង សុភាព ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត, លោកស្នងការនគរបាលខេត្តកំពង់ធំ, អភិបាលរងស្រុក, នាយកសាលា លោកគ្រូអ្នកគ្រូ មន្ត្រីរដ្ឋបាល យុវជន និងបងប្អូនប្រជាពលរដ្ឋឃុំកំពង់គោ ប្រមាណជាង ៤០០នាក់។

ឯកឧត្តម អេង ទូច បានសំដែងនូវការកោតសរសើរចំពោះប្រជាពលរដ្ឋ និងរដ្ឋបាលក្នុងមូលដ្ឋានដែលបានចូលរួមថែរក្សាសុខសន្តិភាព និងបានគាំទ្រយ៉ាងពេញទំហឹងចំពោះការដឹកនាំដ៏ប៉ិនប្រសប់និងប្រាកដនិយមរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ សម្រេចបាននូវសមិទ្ធផលជាច្រើនជូនប្រជាជន។

ឯកឧត្តមបានបន្តថា សមិទ្ធផលជាច្រើនបានកើតឡើងជាបន្តបន្ទាប់ក្នុងនីតិកាលទី៧ នៃរដ្ឋសភា បន្ថែមលើសមិទ្ធផលដែលមានពីមុនមក រួមមាន ប្រព័ន្ធធារាសាស្ត្រ ហេដ្ឋារចនាសម្ព័ន្ធ សាលារៀន វត្តអារាម មណ្ឌលសុខភាព ជាពិសេសការរីកចម្រើនក្នុងជីវភាពរស់នៅរបស់ប្រជាជន ក្រោមការយកចិត្តទុកដាក់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល និងក្រុមការងារចុះមូលដ្ឋានគ្រប់លំដាប់ថ្នាក់ដែលបានដាក់ចេញនូវសកម្មភាពការងារផ្សាភ្ជាប់ផ្ទាល់ជាមួយប្រជាជនក្នុងមូលដ្ឋាន ទាំងការគិតគូពីសេដ្ឋកិច្ចគ្រួសារ និងពង្រីកសក្កានុពលទេសចរ ការទាក់ទាញអ្នកវិនិយោគគិនជាដើម។ល។

ឯកឧត្តម អេង ទូច ក៏បានលើកឡើងផងដែរ អំពីកម្មវិធីគោលនយោបាយអាទិភាពទាំង៦ និងវិធានការគន្លឹះទាំង៥ របស់រាជរដ្ឋាភិបាល ក្នុងគោលដៅបន្តរក្សាឱ្យបានរឹងមាំនូវចលនាការនៃសុខសន្តិភាព ក៏ដូចជាពូនជ្រំនិងពង្រឹងសមិទ្ធផលនៃកិច្ចអភិវឌ្ឍដែលសម្រេចបាននាពេលកន្លងមក និងដើម្បីកសាងនិងពង្រឹងមូលដ្ឋានគ្រឹះ សម្រាប់ជំរុញសម្ទុះនៃការអភិវឌ្ឍប្រទេសជាតិ ក្នុងដំណើរឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។

ឯកឧត្តមបានបន្តថា ប្រជាពលរដ្ឋទូទៅនៅទូទាំងប្រទេស និយាយជារួម និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្តកំពង់ធំ និយាយដោយឡែក បាននិងកំពុងទទួលបាននូវអត្ថប្រយោជន៍ពីគោលនយោបាយអាទិភាពទាំង៦ របស់រាជរដ្ឋាភិបាល។

ឯកឧត្តម អេង ទូច បានសំណូមពរឱ្យបងប្អូនទាំងអស់ សូមកុំជឿការញុះញង់ផ្សេងៗ តែសូមជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ ដើម្បីចូលរួមការពារនិងថែរក្សាសុខសន្តិភាព និងនាំប្រទេសជាតិយើងឆ្ពោះទៅកាន់ជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

បន្ទាប់ពីសំណេះសំណាលរួចមក ឯកឧត្តម អេង ទូច ក៏បាននាំយកអំណោយរបស់លោក វង្សី វិស្សុត ជូនលោកគ្រូអ្នកគ្រូ បងប្អូនប្រជាការពារ និងក្រុមយុវជន ដែលរួមមាន៖ ម៉ូតូម៉ាក Honda VAVE ចំនួន ២គ្រឿង, កំព្យូទ័រលើតុចំនួន ១គ្រឿង, ម៉ាស៊ីន Printer ចំនួន ១គ្រឿង, ម៉ាស៊ីន LCD ចំនួន ១គ្រឿង, ផ្ទាំងស្លាយចំនួន១, វិទ្យុទាក់ទងចំនួន ៣៨គ្រឿង, សម្លៀកបំពាក់ប្រជាការពារចំនួន ១៨២កំភ្លេរ, អាវយុវជនចំនួន ៧២អាវ និងបានឧបត្ថម្ភថវិកាមួយចំនួនទៀត ព្រមទាំងបានប្រគេនបច្ច័យព្រះចៅអធិការវត្តចំនួន ២ម៉ឺនដុល្លារអាមេរិក សម្រាប់ការកសាងព្រះពុទ្ធរូបក្នុងវត្តកំពង់គោ សម្រាប់ពង្រឹងវិស័យពុទ្ធចក្រឱ្យបានជាឧត្តមប្រយោជន៍ដល់ពុទ្ធបរិស័ទបដិបត្តិនាំមកនូវមកនូវសេចក្តីសុខ សេចក្តីចម្រើន រុងរឿង យូរអង្វែងតរៀងទៅ ៕

អត្ថបទដែលជាប់ទាក់ទង