**ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ដឹកនាំកិច្ចប្រជុំ ស្តីពីការងារប្រឆាំងភេរវកម្មអាកាសយានដ្ឋានអន្តរជាតិ**ឧបនាយករដ្ឋមន្ត្រី នេត សាវឿន៖ ការកាត់បន្ថយបញ្ហាគ្រឿងញៀនគឺដូចគ្នានឹងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ គឺធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋយល់ដឹងច្បាស់និងចូលរួមទាំងអស់គ្នា**លោក Khalil Hashmi៖ រពិភាក្សារវាងប៉ាគីស្ថាន និងចិន អំពីវិធានការសន្តិសុខដើម្បីការពារជនជាតិចិន ដែលកំពុងធ្វើការនៅក្នុងប្រទេសអាស៉ីខាងត្បូង**រដ្ឋមន្រ្តីពាណិជ្ជកម្មកម្ពុជា ចាប់ផ្តើមអញ្ជើញរាយការណ៍ជូនបណ្តាប្រទេសជាសមាជិក ពីរបាយការណ៍ស្តីពី «ការពិនិត្យឡើងវិញគោលនយោបាយពាណិជ្ជកម្មកម្ពុជាលើកទី៣»**ចិនទទូចឱ្យអាមេរិកឈប់សម្លឹងមើលមកលើខ្លួន ដោយប្រកាន់ផ្នត់គំនិតបែបអនុត្តរភាពនិយម**វៀតណាម អនុញ្ញាតឱ្យក្រុមហ៊ុន SpaceX បើកដំណើរការសេវាអ៊ីនធឺណិត តាមផ្កាយរណប Starlink ជាការសាកល្បង**អគ្គនាយកធនាគារ ARDB ចុះពិនិត្យមើលកសិដ្ឋានចិញ្ចឹមត្រី លោក ជា សុភិន នៅស្រុកពូក ខេត្តបន្ទាយមានជ័យ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ៖ និស្សិតអាហារូបករណ៍រដ្ឋាភិបាលជប៉ុន (MEXT Scholarship 2025) ត្រូវពាំនាំចំណេះវិជ្ជា ចំណេះធ្វើ និងបទពិសោធន៍ វិលត្រលប់មកបម្រើការងារ និងរួមចំណែកអភិវឌ្ឍសង្គម សេដ្ឋកិច្ចនៅកម្ពុជា**រដ្ឋមន្ត្រីក្រសួងការងារ ទួលជួបសម្តែងការគួរសម ជាមួយនិស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលជប៉ុន ឆ្នាំសិក្សា២០២៥**អាហារូបករណ៍ចិន MOFCOM រួមចំណែកបង្កើនទាំងគុណភាព ពង្រីកទាំងបរិមាណមូលធនមនុស្សនៅកម្ពុជា**អគ្គកុងស៊ុលកិត្តិយសចំនួន៨ប្រទេស សហការអភិវឌ្ឍវិស័យទេសចរណ៍នៅកម្ពុជា**រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃកម្ពុជា និងរដ្ឋមន្ដ្រីក្រសួងសន្ដិសុខសាធារណៈឡាវ ចុះហត្ថលេខាលើកំណត់ហេតុកិច្ចសហប្រតិបត្តិការ ឆ្នាំ២០២៥**សម្តេចតេជោ៖ «ភរិយាខ្ញុំធូរស្រាលហើយ គ្រូពេទ្យអនុញ្ញាតឲ្យភរិយាខ្ញុំចេញពីមន្ទីរពេទ្យ ទៅសម្រាកនៅសណ្ឋាគារ»**អភិបាលខេត្តកំពង់ធំ អំពាវនាវដល់យុវជនទាំងអស់ សូមរួមគ្នាការពារ អភិរក្ស និងអភិវឌ្ឍ ក្នុងនាមជាអ្នកបន្តវេនរបស់កម្ពុជា ដែលជាមហាអំណាចមួយ នៃវប្បធម៌**ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា៖ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ គឺជាវិស័យដែលមិនអាចខ្វះបានសម្រាប់ទស្សនៈវិស័យមុតស្រួច និងវែងឆ្ងាយរបស់កម្ពុជា**ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ផ្ដល់អនុសាសន៍ ១២ចំណុច ដល់ក្រសួងសង្គមកិច្ច ដើម្បីត្រៀមខ្លួនដោះស្រាយបញ្ហាជូនពលរដ្ឋ ស្របតាមផែនការអភិវឌ្ឍក្នុងវិស័យរបស់ខ្លួន**ក្រសួងមុខងារសាធារណៈ បន្តពិភាក្សាលើការរៀបចំយន្តការ និងវិធីសាស្ត្រការងារធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធក្រសួង ស្ថាប័ន និងការជំរឿនមន្ត្រីរាជការស៊ីវិល**ប្រមុខក្រសួងមហាផ្ទៃកម្ពុជា ស្នើនាយករដ្ឋមន្ដ្រីឡាវ ជួយជ្រោមជ្រែងការអនុវត្តកិច្ចសហប្រតិបត្តិការឆ្នាំ២០២៥ រវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈឡាវ ឱ្យសម្រេចបានជោគជ័យ**អាមេរិក កំពុងដាក់លក្ខខណ្ឌឱ្យស៉ីរី ជាថ្នូរនឹងការបន្ធូបន្ថយទណ្ឌកម្ម**រុស្ស៉ី ថាការផ្ទេរការគ្រប់គ្រងរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia ទៅឱ្យអ៊ុយក្រែន ឬប្រទេសដទៃណាមួយជារឿងមិនអាចទៅរួចនោះទេ

ឯកឧត្តម វ៉ា ថន៖ ប្រទេសជាតិ មានការីកចំរើនប្រកបដោយកិត្យានុភាពរហូត មិនមែនប្រឹងប្រែងតែមួយជ្រុងពីរជ្រុងប៉ុណ្ណោះទេ គឺប្រឹងលើកស្ទួយគ្រប់វិស័យ ពិសេសវិស័យអប់រំ

ភ្នំពេញ៖ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម វ៉ា ថន អភិបាល នៃគណៈអភិបាលខេត្តក្រចេះ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រគល់សញ្ញាបត្រ ជូនដល់និស្សិតជ័យលាភី កម្រិតបរិញ្ញាបត្រជាន់ខ្ពស់ កម្រិតបរិញ្ញាបត្រ និងកម្រិតបរិញ្ញាបត្ររង ព្រមទាំងសិក្ខាកាមកម្រិតវិញ្ញាបនបត្រសរុបចំនួន ២.៣៣៧នាក់ នៃវិទ្យាស្ថានអាស៊ីកម្ពុជា នៅទីតាំងគោលខេត្តក្រចេះ។

យោងតាមរយៈរបាយការណ៍ លោក ឆាន សុភាព ប្រធានក្រុមប្រឹក្សាភិបាល និងនាយកវិទ្យាស្ថានអាស៊ីកម្ពុជា បានឲ្យដឹងថា ពិធីប្រគល់សញ្ញាបត្រ និងវិញ្ញាបនបត្រជូននិស្សិត និងសិក្ខាកាមជ័យលាភីថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្ររង និងថ្នាក់វិញ្ញាបនបត្រ នៃ វិទ្យាស្ថានអាស៊ីកម្ពុជាសរុបចំនួន ២.៣៣៧នាក់ ក្នុងនោះនារី ៦៨៤នាក់ ដែលបានបញ្ចប់ការសិក្សាក្នុងឆ្នាំសិក្សា ២០២១-២០២២ និងឆ្នាំសិក្សា ២០២២-២០២៣ កន្លងមកនេះ ក្នុងនោះនិស្សិតអាហារូបករណ៍ដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ និងសម្តេចកិព្រឹទ្ធបណ្ឌិតចំនួន ៣៧នាក់ផងដែរ។

លោកប្រធានក្រុមប្រឹក្សាភិបាល និងនាយកវិទ្យាស្ថានអាស៊ីកម្ពុជា ក៏បានឲ្យដឹងដែរថា ចាប់តាំងពីការបង្កើតវិទ្យាស្ថានអាស៊ីកម្ពុជា រយៈកាលជាង ១៣ឆ្នាំ រហូតដល់ពេលបច្ចុប្បន្ននេះ វិទ្យាស្ថានអាស៊ីកម្ពុជា បានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តក្នុងការ អភិវឌ្ឍខ្លួន ចាប់ពីជួលអគារជាផ្ទះពីរល្វែង មកអគារផ្ទាល់ខ្លួនលើផ្ទៃដីផ្ទាល់ខ្លួន ហើយវិទ្យាស្ថាន ក៏បានពង្រីកខ្លួនបាន៥ទីតាំងក្នុងនោះ ទីតាំងគោលខេត្តក្រចេះ ខេត្តមណ្ឌលគីរី ខេត្តព្រះវិហារ ខេត្តឧត្តរមានជ័យ និងរាជធានីភ្នំពេញ។

ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ បានលើកឡើងថា ប្រទេសជាតិ មានការីកចំរើនប្រកបដោយកិត្យានុភាពរហូត មកដល់ពេលនេះ មិនមែនយើងប្រឹងប្រែងតែមួយជ្រុងពីរជ្រុងប៉ុណ្ណោះទេ គឺយើងប្រឹងប្រែងស្តារ និងលើកស្ទួយគ្រប់វិស័យ ពិសេសវិស័យអប់រំ ដែលបានបញ្ចូលទៅក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល សំដៅកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដើម្បីកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ដើម្បីធានាឱ្យគុណភាព នៃការអប់រំកាន់តែខ្ពស់ ស្របតាមស្តង់តំបន់។

ឯកឧត្តម វ៉ា ថន បានបញ្ជាក់ថា ការពង្រឹងគុណភាព និងការបណ្តុះបណ្តាលធនធានមនុស្ស ដើម្បីទទួលបានបទពិសោធន៍ និងសមត្ថភាពគ្រប់គ្រាន់ ក្នុងការបំពេញការងារតាមស្ថាប័នផ្សេងៗ គឺពិតជារឿងស្មុគស្មាញ និងលំបាកខ្លាំងណាស់ដោយហេតុ តែការឆ្លងកាត់សង្គ្រាមច្រើនទសវត្សរ៍។ កត្តាទាំងនេះហើយ ទើបប្រទេសកម្ពុជាខ្វះខាតអ្នកជំនាញក៏ដូចជា ធនធាន មនុស្សសំខាន់ៗ ដើម្បីចូលរួមអភិវឌ្ឍធនធានមនុស្សឱ្យបានកាន់តែច្រើនក្នុងគោល បំណងពន្លឿនការអភិវឌ្ឍ។

បើទោះជាយ៉ាងនេះក្តី រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រីកម្ពុជា នាពេលបច្ចុប្បន្ននេះ បានយកចិត្តទុកដាក់ខ្ពស់ចំពោះវិស័យអប់រំឧត្តមសិក្សាសារធារណៈ និងជាពិសេសទៅទៀតនោះ អនុញ្ញាតឱ្យគ្រឹះស្ថានឧត្តមសិក្សារឯកជនជាច្រើន បានចូលរួមចំណែកយ៉ាងសកម្មក្នុងការ អភិវឌ្ឍធនធានមនុស្ស ដើម្បីចូលរួមអភិវឌ្ឍប្រទេសឱ្យកាន់តែរីចម្រើន។

ទន្ទឹមគ្នានេះ វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏ត្រូវបានរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាចាត់ទុកថា ជាវិស័យអត្ថិភាពមួយផងដែរ ក្នុងការជំរុញកំណើនសេដ្ឋកិច្ច បង្កើតការងារធានាសមធម៌ និងប្រសិទ្ធភាពដូចចែងក្នុងយុទ្ធសាស្ត្រចតុកោណ។

រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានចក្ខុវិស័យក្នុងការធានា និងលើកកំពស់លក្ខខណ្ឌការងារល្អប្រសើរ ពង្រឹងភាពសុខដុមរមនា នៃទំនាក់ទំនងវិជ្ជាជីវៈ បង្កើតបរិយាកាសការងារ និងបង្កើនឱកាសការងារ ព្រមទាំងផ្តល់ការបណ្តុះបណ្តាលបច្ចេកទេសនិង វិជ្ជាជីវៈ ឱ្យស្របទៅតាមតម្រូវការទីផ្សារ ការងារ ដើម្បីធ្វើឲ្យប្រសើរឡើងនូវជីវភាពរបស់ប្រជាពលរដ្ឋសំដៅសម្រេចបាននូវការអភិវឌ្ឍន៍ធនធានមនុស្ស ប្រកបដោយសមធម៌ទាំងបរិមាណ និងគុណភាព។

ឯកឧត្តមអភិបាលខេត្ត បានបន្តថា វិទ្យាស្ថានអាស៊ីកម្ពុជា បានរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍវិស័យអប់រំ ក៏ដូចជា វិស័យសេដ្ឋកិច្ច និងសង្គមកិច្ចផងដែរ។ ម្យ៉ាងវិញទៀត វិទ្យាស្ថានអាស៊ីកម្ពុជា ក៏បានចូលរួមចំណែកក្នុងការបង្កើតការងារពេញម៉ោង និងក្រៅម៉ោងដល់បុគ្គលិកសាស្ត្រាចារ្យមន្ត្រីរាជការ បុគ្គលិកក្រុមហ៊ុនសហគ្រាសនិងអង្គការនានា ដោយពួកគេទទួលបាន ការងារធ្វើនៅតាមស្ថាប័នរដ្ឋ និងឯកជនស្មើនឹង ៩៧.២% និងបើកអាជីវកម្មផ្ទាល់ខ្លួន ២.២៨%។

ឯកឧត្តមអភិបាលខេត្ត ក៏បានអំពាវនាវដល់គណៈគ្រប់គ្រង បុគ្គលិក សាស្ត្រាចារ្យវិទ្យាស្ថានអាស៊ី កម្ពុជាទាំងអស់ ឱ្យខិតខំប្រឹងប្រែងទ្វេរដងថែមទៀត ក្នុងការធ្វើឱ្យប្រសើរឡើងនូវគុណភាព និងប្រសិទ្ធភាពអប់រំ ដើម្បីជាវិភាគទានដ៏ថ្លៃថ្លាក្នុងការស្តារនិងការអភិវឌ្ឍធនធានមនុស្ស រួមទាំងការអភិវឌ្ឍបច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍ ដែលស្ថិតក្នុងកន្សោមអត្ថិភាព នៃវិស័យអប់រំ ៕

អត្ថបទដែលជាប់ទាក់ទង