រដ្ឋបាលខេត្តឧត្តរមានជ័យ រៀបចំពិធីក្រុងពាលី រៀបចំព្រឹត្តិការណ៍ “សង្ក្រាន្តឧត្តរ” ឆ្នាំ២០២៥
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥នេះ រដ្ឋបាលខេត្តឧត្តរមានជ័យ បានរៀបចំពិធីក្រុងពាលី រៀបចំព្រឹត្តិការណ៍ “សង្ក្រាន្តឧត្តរ” ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្ដម សុី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ដ និងឯកឧត្ដម មាន ចាន់យ៉ាដា អភិបាល នៃគណៈអភិបាលខេត្ដឧត្ដរមានជ័យ។
ពិធីនេះមានការចូលរួមពី ឯកឧត្តម លោកជំទាវ ប្រធានមន្ទីរ អភិបាលក្រុង ស្រុក និងអង្គភាពជុំវិញខេត្ត លោកតា លោកយាយ បងប្អូនប្រជាពលរដ្ឋផងដែរ ៕