ឧត្តមសេនីយ៍ទោ គង់ មនោ អញ្ជើញបើកវគ្គហ្វឹកហ្វីនបំប៉នជំនាញអន្តរាគមន៍ពិសេសរយៈពេលខ្លី
ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥នេះ នៅទីលានហ្វឹកហាត់ នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង បានរៀបចំពិធីបើកវគ្គហ្វឹកហ្វីនបំប៉នជំនាញអន្តរាគមន៍ពិសេសរយៈពេលខ្លី ដែលមានសិក្ខាកាមចូលរួមចំនួន ៣០នាក់ ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង។
ឆ្លៀតក្នុងឱកាសនេះដែរ លោកឧត្តមសេនីយ៍ទោ ស្នងការ បានបញ្ជាក់ថា ការងារហ្វឹកហាត់នេះ គឺដេីម្បីរំលឹកមេរៀនចាស់ បំពេញបន្ថែមយុទ្ធវិធីថ្មីៗ និងបង្កើនសមត្ថភាពកងកម្លាំងក្នុងកិច្ចការការពារ ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈជូនថ្នាក់ដឹកនាំ ភ្ញៀវទេសចរជាតិ អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋដែលស្នាក់នៅក្នុងខេត្តកោះកុង និងដេីម្បីឆ្លើយតបសភាពការណផ្សេងៗដែលអាចកេីតឡេីងដោយយថាហេតុ ៕