**ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ដឹកនាំកិច្ចប្រជុំ ស្តីពីការងារប្រឆាំងភេរវកម្មអាកាសយានដ្ឋានអន្តរជាតិ**ឧបនាយករដ្ឋមន្ត្រី នេត សាវឿន៖ ការកាត់បន្ថយបញ្ហាគ្រឿងញៀនគឺដូចគ្នានឹងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ គឺធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋយល់ដឹងច្បាស់និងចូលរួមទាំងអស់គ្នា**លោក Khalil Hashmi៖ រពិភាក្សារវាងប៉ាគីស្ថាន និងចិន អំពីវិធានការសន្តិសុខដើម្បីការពារជនជាតិចិន ដែលកំពុងធ្វើការនៅក្នុងប្រទេសអាស៉ីខាងត្បូង**រដ្ឋមន្រ្តីពាណិជ្ជកម្មកម្ពុជា ចាប់ផ្តើមអញ្ជើញរាយការណ៍ជូនបណ្តាប្រទេសជាសមាជិក ពីរបាយការណ៍ស្តីពី «ការពិនិត្យឡើងវិញគោលនយោបាយពាណិជ្ជកម្មកម្ពុជាលើកទី៣»**ចិនទទូចឱ្យអាមេរិកឈប់សម្លឹងមើលមកលើខ្លួន ដោយប្រកាន់ផ្នត់គំនិតបែបអនុត្តរភាពនិយម**វៀតណាម អនុញ្ញាតឱ្យក្រុមហ៊ុន SpaceX បើកដំណើរការសេវាអ៊ីនធឺណិត តាមផ្កាយរណប Starlink ជាការសាកល្បង**អគ្គនាយកធនាគារ ARDB ចុះពិនិត្យមើលកសិដ្ឋានចិញ្ចឹមត្រី លោក ជា សុភិន នៅស្រុកពូក ខេត្តបន្ទាយមានជ័យ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ៖ និស្សិតអាហារូបករណ៍រដ្ឋាភិបាលជប៉ុន (MEXT Scholarship 2025) ត្រូវពាំនាំចំណេះវិជ្ជា ចំណេះធ្វើ និងបទពិសោធន៍ វិលត្រលប់មកបម្រើការងារ និងរួមចំណែកអភិវឌ្ឍសង្គម សេដ្ឋកិច្ចនៅកម្ពុជា**រដ្ឋមន្ត្រីក្រសួងការងារ ទួលជួបសម្តែងការគួរសម ជាមួយនិស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលជប៉ុន ឆ្នាំសិក្សា២០២៥**អាហារូបករណ៍ចិន MOFCOM រួមចំណែកបង្កើនទាំងគុណភាព ពង្រីកទាំងបរិមាណមូលធនមនុស្សនៅកម្ពុជា**អគ្គកុងស៊ុលកិត្តិយសចំនួន៨ប្រទេស សហការអភិវឌ្ឍវិស័យទេសចរណ៍នៅកម្ពុជា**រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃកម្ពុជា និងរដ្ឋមន្ដ្រីក្រសួងសន្ដិសុខសាធារណៈឡាវ ចុះហត្ថលេខាលើកំណត់ហេតុកិច្ចសហប្រតិបត្តិការ ឆ្នាំ២០២៥**សម្តេចតេជោ៖ «ភរិយាខ្ញុំធូរស្រាលហើយ គ្រូពេទ្យអនុញ្ញាតឲ្យភរិយាខ្ញុំចេញពីមន្ទីរពេទ្យ ទៅសម្រាកនៅសណ្ឋាគារ»**អភិបាលខេត្តកំពង់ធំ អំពាវនាវដល់យុវជនទាំងអស់ សូមរួមគ្នាការពារ អភិរក្ស និងអភិវឌ្ឍ ក្នុងនាមជាអ្នកបន្តវេនរបស់កម្ពុជា ដែលជាមហាអំណាចមួយ នៃវប្បធម៌**ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា៖ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ គឺជាវិស័យដែលមិនអាចខ្វះបានសម្រាប់ទស្សនៈវិស័យមុតស្រួច និងវែងឆ្ងាយរបស់កម្ពុជា**ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ផ្ដល់អនុសាសន៍ ១២ចំណុច ដល់ក្រសួងសង្គមកិច្ច ដើម្បីត្រៀមខ្លួនដោះស្រាយបញ្ហាជូនពលរដ្ឋ ស្របតាមផែនការអភិវឌ្ឍក្នុងវិស័យរបស់ខ្លួន**ក្រសួងមុខងារសាធារណៈ បន្តពិភាក្សាលើការរៀបចំយន្តការ និងវិធីសាស្ត្រការងារធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធក្រសួង ស្ថាប័ន និងការជំរឿនមន្ត្រីរាជការស៊ីវិល**ប្រមុខក្រសួងមហាផ្ទៃកម្ពុជា ស្នើនាយករដ្ឋមន្ដ្រីឡាវ ជួយជ្រោមជ្រែងការអនុវត្តកិច្ចសហប្រតិបត្តិការឆ្នាំ២០២៥ រវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈឡាវ ឱ្យសម្រេចបានជោគជ័យ**អាមេរិក កំពុងដាក់លក្ខខណ្ឌឱ្យស៉ីរី ជាថ្នូរនឹងការបន្ធូបន្ថយទណ្ឌកម្ម**រុស្ស៉ី ថាការផ្ទេរការគ្រប់គ្រងរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia ទៅឱ្យអ៊ុយក្រែន ឬប្រទេសដទៃណាមួយជារឿងមិនអាចទៅរួចនោះទេ

រដ្ឋមន្រ្តីការបទេសអ៉ីរ៉ង់ថា អាមេរិកត្រូវប្តូររបៀបធ្វើការ មុនពេលមានកិច្ចចរចាស្តីពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរ

តេហេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៉ីរ៉ង់ លោក Abbas Araqchi បាននិយាយថា ការពិភាក្សាជាមួយសហរដ្ឋអាមេរិក គឺមិនអាចទៅរួចទេ លុះត្រាតែទីក្រុងវ៉ាស៉ីនតោន ផ្លាស់ប្តូរគោលនយោបាយដាក់សម្ពាធរបស់ខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៤ ខែមីនា ឆ្នាំ២០២៥។

លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក បាននិយាយកាលពីដើមខែនេះថា លោកបានផ្ញើលិខិតមួយដើម្បីស្នើឱ្យមានកិច្ចចរចាស្តីពីកម្មវិធីនុយក្លេអ៊ែរទៅកាន់អ៉ីរ៉ង់ ដែលមានលោក Ayatollah Ali Khamenei ជាមេដឹកនាំកំពូល ដោយព្រមានថា «មានជម្រើសពីរឱ្យអ៉ីរ៉ង់នោះគឺការប្រើយោធា ឬធ្វើកិច្ចព្រមព្រៀង»។ ក្រោយមកលោក Khamenei បានច្រានចោលការព្រមាននោះ ដោយនិយាយថា «អ៉ីរ៉ង់មិនចរចាឡើយ ហើយអាមេរិកចង់ធ្វើអ្វីក៏ធ្វើទៅ»។

រដ្ឋមន្ត្រីការបរទេសអ៉ីរ៉ង់ លោក Araqchi បាននិយាយថា ទីក្រុងតេហេរ៉ង់ នឹងឆ្លើយតបវិញក្នុងពេលឆាប់ៗ។ ប៉ុ​ន្តែខណៈកំពុងរងចាំកិច្ចព្រមព្រៀងនុយក្លេអ៊ែរ លោក ត្រាំ បានដាក់សម្ពាធជាអតិបរមា ដូចកាលពីអាណត្តិដំបូងរបស់លោក រួមទាំងកិច្ចខិតខំប្រឹងប្រែងធ្វើឱ្យការនាំចេញប្រេងរបស់អ៉ីរ៉ង់ធ្លាក់ដល់សូន្យ។ ក្រោមលក្ខខណ្ឌបែបនេះ វាមិនអាចទៅរួចទេក្នុងការចូលទៅចរចាជាមួយអាមេរិក ជុំវិញកិច្ចព្រមព្រៀងនុយក្លេអ៊ែរដែលលោក ត្រាំ ស្នើឡើង លុះត្រាតែវិធីសាស្រ្តមួយចំនួនត្រូវបានផ្លាស់ប្តូរ។

គួរបញ្ជាក់ថា បន្ទាប់ពីការលុបចោលកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ឆ្នាំ២០១៨ លោក ត្រាំ បានដាក់ទណ្ឌកម្មរបស់អាមេរិកលើអ៉ីរ៉ង់ឡើងវិញ និងដែលបានធ្វើឱ្យសេដ្ឋកិច្ចអ៉ីរ៉ង់ចុះខ្សោយ។ មួយឆ្នាំក្រោយមក ទីក្រុងតេហេរ៉ង់ បានចាប់ផ្តើមបំពានបំរាមនៃកិច្ចព្រមព្រៀងស្តីពីកម្មវិធីនុយក្លេអ៊ែរ ដោយអនុវត្តលើសពីដែនកំណត់។

អត្ថបទដែលជាប់ទាក់ទង