**គ្រឹះស្ថានអង្គរ៖ រយៈពេល៣ខែ កម្ពុជាទទួលបានចំណូលជិត ១៩លានដុល្លារ ពីការលក់បណ្ណចូលទស្សនា រមណីយដ្ឋានអង្គរ**លោក ឌួង ឆាយ សម្រេចប្រគល់កូនស្រី ទៅឲ្យអតីតប្រពន្ធ អ្នកនាង ដេត ម៉ាលីណា ដោយការស្ម័គ្រចិត្ត តាមកាលកំណត់របស់អាជ្ញាសាលា**អ្នកភូមិប្រាសាទ ស្រុកពួក មកធ្វើកិច្ចពិធីកោរជុក នៅប្រាសាទអង្គរវត្ត**អ្នកត្រៀមឆ្លងស្ពានអ្នកលឿង ត្រូវដឹងពីការត្រៀមជើងព្រួលរំដោះការកកស្ទះរបស់អាជ្ញាធរ ក្នុងឱកាសឆ្នាំថ្មី**មន្ទីរបញ្ចកោណ៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ភីត ហេគសិត បានពង្រឹងសមត្ថភាពយោធាសហរដ្ឋអាម៉េរិកកាន់តែខ្លាំងនៅតំបន់មជ្ឈិមបូព៌ា**សហរដ្ឋអាម៉េរិកយល់ព្រមលក់យន្តហោះចម្បាំង F-16 ក្នុងតម្លៃ៥,៥៨ ពាន់លានដុល្លារ ទៅឱ្យហ្វីលីពីន**រដ្ឋមន្ត្រីមហាផ្ទៃ៖ ឆន្ទៈដ៏ធំរបស់រាជរដ្ឋាភិបាល គឺមិនឱ្យទឹកដីបាត់បង់សូម្បីតែ ១សង់ទីម៉ែត្រ ហើយក៏មិនមានចិត្តទៅដណ្ដើមទឹកដីរបស់អ្នកណាឡើយ**រដ្ឋបាលរាជធានីភ្នំពេញ ចេញសេចក្តីណែនាំ ស្តីពីការរៀបចំបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ខ្មែរនៅរាជធានីភ្នំពេញ**សម្តេចធិបតី និងលោកជំទាវ ឧបត្ថម្ភគ្រឿងឧបភោគបរិភោគ និងសម្ភារសំណង់មួយចំនួន ជូនប្រតិបត្តិការសឹករងកំពង់ធំ**រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ណែនាំអាជ្ញាធរបន្តថែរក្សាសន្តិសុខជូនប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី**បទវិភាគ៖សូមដាស់តឿនអាជ្ញាធរតៃវ៉ាន់របស់បុគ្គលវីលៀម ឡៃថា៖រាល់សកម្មភាពអបគមន៍និយមដែលប៉ុនប៉ងឱ្យតៃវ៉ាន់ឯករាជ្យគឺមានតែផ្លូវទាល់ច្រកប៉ុណ្ណោះ**លោក Wang Yi ថ្លែងអំពីសង្គ្រាមពាណិជ្ជកម្មរវាងចិននិងអាមេរិក៖ បើអាមេរិកបន្តកំហែងយកប្រយោជន៍ នោះភាគីចិននឹងតបតវិញយ៉ាងដាច់ខាត**អង្គភាពសារព័ត៌មាន Hot News Asia ទទួលបានបណ្ណសរសើរពី អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ក្នុងការផ្សព្វផ្សាយគោលនយោបាយ និងសមិទ្ធផលនានា របស់រាជរដ្ឋាភិបាល**អភិបាលខេត្តបាត់ដំបង ចុះទទួលស្វាគមន៍ពលករខ្មែរវិលត្រលប់ពីប្រទេសថៃមកលេងស្រុកកំណើតអំឡុងពេលចូលឆ្នាំថ្មី នៅច្រកទ្វាព្រំដែនអន្តរជាតិដូង**ឧបនាយករដ្ឋមន្ត្រី ស សុខា អញ្ជើញសម្ពោធ និងសំណេះសំណាលជាមួយកងកម្លាំងនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម**ប.ស.ស. បានធ្វើបច្ចុប្បន្នភាពអនុវត្តផ្ដល់សេវាតាមប្រព័ន្ធអនឡាញ ស្របតាមការរីកចម្រើននៃបច្ចេកវិទ្យាថ្មីៗ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញអមដំណើរឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចុះពិនិត្យមើលដំណើរការនៃការបំពេញការងាររបស់មន្ត្រីនៅអង្គភាពច្រកចេញចូលតែមួយរបស់រដ្ឋបាលខេត្តកំពង់ចាម**ឧត្តមសេនីយ៍ទោ ស សំបូរធន ដឹកនាំអង្គប្រជុំផ្សព្វផ្សាយបទបញ្ជា និងផែនការសន្តិសុខ សុវត្ថិភាព និងសង្គ្រោះបន្ទាន់ព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនដល់កម្ពុជា និងផែនការការពារសន្តិសុខ សម្រាប់ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅខេត្តសៀមរាប**សម្ដេចតេជោ អញ្ជើញជូនដំណើរបងប្រុសជាលើកចុងក្រោយ**ឯកឧត្តមឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត ជួបប្រជុំពិភាក្សាការងារអំពីការគាំទ្រការអនុវត្តកម្មវិធីរដ្ឋាភិបាលឌីជីថលកម្ពុជា នៅគម្រោងរដ្ឋបាលថ្នាក់ក្រោមជាតិ

រដ្ឋមន្ត្រីការបរទេសអ៉ីរ៉ង់ បាននិយាយថា ការពិភាក្សាជាមួយសហរដ្ឋអាមេរិក គឺមិនអាចទៅរួចទេ លុះត្រាតែទីក្រុងវ៉ាស៉ីនតោន ផ្លាស់ប្តូរគោលនយោបាយដាក់សម្ពាធរបស់ខ្លួន

តេហេរ៉ង់៖ បើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៤ ខែមីនា ឆ្នាំ២០២៥ រដ្ឋមន្ត្រីការបរទេសអ៉ីរ៉ង់ លោក Abbas Araqchi បាននិយាយថា ការពិភាក្សាជាមួយសហរដ្ឋអាមេរិក គឺមិនអាចទៅរួចទេ លុះត្រាតែទីក្រុងវ៉ាស៉ីនតោន ផ្លាស់ប្តូរគោលនយោបាយដាក់សម្ពាធរបស់ខ្លួន។

លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក បាននិយាយកាលពីដើមខែនេះថា លោកបានផ្ញើលិខិតមួយដើម្បីស្នើឱ្យមានកិច្ចចរចាស្តីពីកម្មវិធីនុយក្លេអ៊ែរទៅកាន់អ៉ីរ៉ង់ ដែលមានលោក Ayatollah Ali Khamenei ជាមេដឹកនាំកំពូល ដោយព្រមានថា «មានជម្រើសពីរឱ្យអ៉ីរ៉ង់នោះគឺការប្រើយោធា ឬធ្វើកិច្ចព្រមព្រៀង»។

ក្រោយមកលោក Khamenei បានច្រានចោលការព្រមាននោះ ដោយនិយាយថា «អ៉ីរ៉ង់មិនចរចាឡើយ ហើយអាមេរិកចង់ធ្វើអ្វីក៏ធ្វើទៅ»។

រដ្ឋមន្ត្រីការបរទេសអ៉ីរ៉ង់ លោក Araqchi បាននិយាយថា ទីក្រុងតេហេរ៉ង់ នឹងឆ្លើយតបវិញក្នុងពេលឆាប់ៗ។ ប៉ុ ន្តែខណៈកំពុងរងចាំកិច្ចព្រមព្រៀងនុយក្លេអ៊ែរ លោក ត្រាំ បានដាក់សម្ពាធជាអតិបរមា ដូចកាលពីអាណត្តិដំបូងរបស់លោក រួមទាំងកិច្ចខិតខំប្រឹងប្រែងធ្វើឱ្យការនាំចេញប្រេងរបស់អ៉ីរ៉ង់ធ្លាក់ដល់សូន្យ។ ក្រោមលក្ខខណ្ឌបែបនេះ វាមិនអាចទៅរួចទេក្នុងការចូលទៅចរចាជាមួយអាមេរិក ជុំវិញកិច្ចព្រមព្រៀងនុយក្លេអ៊ែរដែលលោក ត្រាំ ស្នើឡើង លុះត្រាតែវិធីសាស្រ្តមួយចំនួនត្រូវបានផ្លាស់ប្តូរ។

គួរបញ្ជាក់ថា បន្ទាប់ពីការលុបចោលកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៨ លោក ត្រាំ បានដាក់ទណ្ឌកម្មរបស់អាមេរិកលើអ៉ីរ៉ង់ឡើងវិញ និងដែលបានធ្វើឱ្យសេដ្ឋកិច្ចអ៉ីរ៉ង់ចុះខ្សោយ។ មួយឆ្នាំក្រោយមក ទីក្រុងតេហេរ៉ង់ បានចាប់ផ្តើមបំពានបំរាមនៃកិច្ចព្រមព្រៀងស្តីពីកម្មវិធីនុយក្លេអ៊ែរ ដោយអនុវត្តលើសពីដែនកំណត់៕

អត្ថបទដែលជាប់ទាក់ទង