**ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ដឹកនាំកិច្ចប្រជុំ ស្តីពីការងារប្រឆាំងភេរវកម្មអាកាសយានដ្ឋានអន្តរជាតិ**ឧបនាយករដ្ឋមន្ត្រី នេត សាវឿន៖ ការកាត់បន្ថយបញ្ហាគ្រឿងញៀនគឺដូចគ្នានឹងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ គឺធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋយល់ដឹងច្បាស់និងចូលរួមទាំងអស់គ្នា**លោក Khalil Hashmi៖ រពិភាក្សារវាងប៉ាគីស្ថាន និងចិន អំពីវិធានការសន្តិសុខដើម្បីការពារជនជាតិចិន ដែលកំពុងធ្វើការនៅក្នុងប្រទេសអាស៉ីខាងត្បូង**រដ្ឋមន្រ្តីពាណិជ្ជកម្មកម្ពុជា ចាប់ផ្តើមអញ្ជើញរាយការណ៍ជូនបណ្តាប្រទេសជាសមាជិក ពីរបាយការណ៍ស្តីពី «ការពិនិត្យឡើងវិញគោលនយោបាយពាណិជ្ជកម្មកម្ពុជាលើកទី៣»**ចិនទទូចឱ្យអាមេរិកឈប់សម្លឹងមើលមកលើខ្លួន ដោយប្រកាន់ផ្នត់គំនិតបែបអនុត្តរភាពនិយម**វៀតណាម អនុញ្ញាតឱ្យក្រុមហ៊ុន SpaceX បើកដំណើរការសេវាអ៊ីនធឺណិត តាមផ្កាយរណប Starlink ជាការសាកល្បង**អគ្គនាយកធនាគារ ARDB ចុះពិនិត្យមើលកសិដ្ឋានចិញ្ចឹមត្រី លោក ជា សុភិន នៅស្រុកពូក ខេត្តបន្ទាយមានជ័យ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ៖ និស្សិតអាហារូបករណ៍រដ្ឋាភិបាលជប៉ុន (MEXT Scholarship 2025) ត្រូវពាំនាំចំណេះវិជ្ជា ចំណេះធ្វើ និងបទពិសោធន៍ វិលត្រលប់មកបម្រើការងារ និងរួមចំណែកអភិវឌ្ឍសង្គម សេដ្ឋកិច្ចនៅកម្ពុជា**រដ្ឋមន្ត្រីក្រសួងការងារ ទួលជួបសម្តែងការគួរសម ជាមួយនិស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលជប៉ុន ឆ្នាំសិក្សា២០២៥**អាហារូបករណ៍ចិន MOFCOM រួមចំណែកបង្កើនទាំងគុណភាព ពង្រីកទាំងបរិមាណមូលធនមនុស្សនៅកម្ពុជា**អគ្គកុងស៊ុលកិត្តិយសចំនួន៨ប្រទេស សហការអភិវឌ្ឍវិស័យទេសចរណ៍នៅកម្ពុជា**រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃកម្ពុជា និងរដ្ឋមន្ដ្រីក្រសួងសន្ដិសុខសាធារណៈឡាវ ចុះហត្ថលេខាលើកំណត់ហេតុកិច្ចសហប្រតិបត្តិការ ឆ្នាំ២០២៥**សម្តេចតេជោ៖ «ភរិយាខ្ញុំធូរស្រាលហើយ គ្រូពេទ្យអនុញ្ញាតឲ្យភរិយាខ្ញុំចេញពីមន្ទីរពេទ្យ ទៅសម្រាកនៅសណ្ឋាគារ»**អភិបាលខេត្តកំពង់ធំ អំពាវនាវដល់យុវជនទាំងអស់ សូមរួមគ្នាការពារ អភិរក្ស និងអភិវឌ្ឍ ក្នុងនាមជាអ្នកបន្តវេនរបស់កម្ពុជា ដែលជាមហាអំណាចមួយ នៃវប្បធម៌**ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា៖ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ គឺជាវិស័យដែលមិនអាចខ្វះបានសម្រាប់ទស្សនៈវិស័យមុតស្រួច និងវែងឆ្ងាយរបស់កម្ពុជា**ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ផ្ដល់អនុសាសន៍ ១២ចំណុច ដល់ក្រសួងសង្គមកិច្ច ដើម្បីត្រៀមខ្លួនដោះស្រាយបញ្ហាជូនពលរដ្ឋ ស្របតាមផែនការអភិវឌ្ឍក្នុងវិស័យរបស់ខ្លួន**ក្រសួងមុខងារសាធារណៈ បន្តពិភាក្សាលើការរៀបចំយន្តការ និងវិធីសាស្ត្រការងារធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធក្រសួង ស្ថាប័ន និងការជំរឿនមន្ត្រីរាជការស៊ីវិល**ប្រមុខក្រសួងមហាផ្ទៃកម្ពុជា ស្នើនាយករដ្ឋមន្ដ្រីឡាវ ជួយជ្រោមជ្រែងការអនុវត្តកិច្ចសហប្រតិបត្តិការឆ្នាំ២០២៥ រវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈឡាវ ឱ្យសម្រេចបានជោគជ័យ**អាមេរិក កំពុងដាក់លក្ខខណ្ឌឱ្យស៉ីរី ជាថ្នូរនឹងការបន្ធូបន្ថយទណ្ឌកម្ម**រុស្ស៉ី ថាការផ្ទេរការគ្រប់គ្រងរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia ទៅឱ្យអ៊ុយក្រែន ឬប្រទេសដទៃណាមួយជារឿងមិនអាចទៅរួចនោះទេ

រដ្ឋបាលខេត្តពោធិ៍សាត់ សហការជាមួយគណៈបញ្ជាការបង្រ្កាបបទល្មើសនេសាទរបស់កងទ័ពជើងគោក បើកកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារបង្រ្កាបបទល្មើសនេសាទគ្រប់ប្រភេទ លើផ្ទៃបឹងទន្លេសាប

ភ្នំពេញ៖ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារបង្រ្កាបបទល្មើសនេសាទគ្រប់ប្រភេទ លើផ្ទៃបឹងទន្លេសាប ដែលពិធីនេះមានការអញ្ជើញចូលរួមពីអភិបាលរង បណ្តាខេត្តជុំវិញបឹងទន្លេសាប មេបញ្ជាការកងឯកភាព ប្រធានស្ថាប័ន អាជ្ញាធរមានសមត្ថកិច្ចដែលពាក់ព័ន្ធ នៅសាលប្រជុំរដ្ឋបាលខេត្តពោធិ៍សាត់។

លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ និងជាប្រធានគណៈបញ្ជាការដឹកនាំបង្រ្កាបបទល្មើសនេសាទខុសច្បាប់ លើផ្ទៃបឹងទន្លេសាប របស់កងទ័ពជើងគោក បានរាយការណ៍សង្ខេបអំពី លទ្ធផលបង្រ្កាបបទល្មើសនេសាទខុសច្បាប់គ្រប់ប្រភេទ លើផ្ទៃបឹងទន្លេសាប ក្នុងត្រីមាស១ ឆ្នាំ២០២៥ ដោយដំណាក់កាលអនុវត្តន៍មាន ០៣ដំណាក់កាល។

ជាលទ្ធផលសរុបរួម៖ បំផ្លាញឡុកចំនួន ៧,២២៥គ្រឿង; ស្បៃមុងគ្រប់ប្រភេទចំនួន ២,៨០០,៩៩៤ម៉ែត្រ; ក្បាល(អ៊ុយ-ស្បៃមុង-បរ)ចំនួន ១,១៩៤ក្បាល; ឡុកនិងអ៊ុយ ចំនួន ៧,៤០៦មាត់/លប; បង្គោលចម្រឹងចំនួន ៥៩០,០៧១ដើម; ប្រលែងត្រីចំនួន ២៧,៣៦៥គីឡូក្រាម; ប្រលែងលៀសចំនួន ៧២៥តោន; ប្រជាពលរដ្ឋស្ម័គ្រចិត្តប្រគល់ឧបករណ៍ឆក់ត្រីចំនួន ៣១៥គ្រឿង កាំភ្លើងខ្យល់ចំនួន០១ដើម; ដកហូតទូកចំនួន ៥៦គ្រឿង រថយន្តចំនួន ០២គ្រឿង ម៉ាស៊ីនទូកចំនួន ១៤គ្រឿង ម៉ាស៊ីនរែងលៀសចំនួន ០៨គ្រឿង ម៉ាស៊ីនប៉ូមខ្យល់ចំនួន ០៤គ្រឿង កាំភ្លើងច្នៃចំនួន ០១ដើម ឧបករណ៍ឆក់ត្រជាក់ចំនួន១៥គ្រឿង អាគុយចំនួន ២១គ្រាប់ ឧបករណ៍អូសលៀសចំនួន ០១ឈុត និងសម្ភារមួយចំនួនទៀត; អប់រំប្រជាពលរដ្ឋ អំពីការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ចំនួន ១,១៨៧នាក់; ធ្វើកិច្ចសន្យាប្រជានេសាទចំនួន ៤៤១នាក់ ទូកចំនួន៩៨គ្រឿង; ឃាត់ខ្លួនជនសង្ស័យចំនួន ៤៧៨នាក់(វៀតណាម៤៧នាក់)។

ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផល ដែលស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមានសមត្ថកិច្ច និងគណៈបញ្ជាការដឹកនាំបង្រ្កាបបទល្មើសនេសាទខុសច្បាប់ លើផ្ទៃបឹងទន្លេសាប របស់កងទ័ព ជើងគោក សម្រេចបានក្នុងកិច្ចការបង្ក្រាបបទល្មើសនេសាទគ្រប់ប្រភេទ ទាំងយប់ ទាំងថ្ងៃ និងជារៀងរាល់ថ្ងៃ ដោយមិនខ្លាចនឿយហត់ ដែលទទួលបានការសាទរយ៉ាងខ្លាំងពីប្រជានេសាទ និងសាធារណជនគ្រប់ទិសទី។

ឯកឧត្តម នាយឧត្តមសេនីយ៍ បានណែនាំឲ្យគណៈបញ្ជាការបង្រ្កាបបទល្មើសនេសាទរបស់កងទ័ពជើងគោក បន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ ជាមួយស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន ដើម្បីអនុវត្តន៍យុទ្ធនាការ បង្រ្កាប អភិរក្ស និងអភិវឌ្ឍបឹងទន្លេសាប ឲ្យទទួលបានប្រសិទ្ធភាពខ្ពស់ដោយផ្តោតកិច្ចការសំខាន់ចំនួន៣៖
ទី១៖ បង្រ្កាបរាល់បទល្មើសនេសាទគ្រប់ប្រភេទ គ្រប់រូបភាព និងគ្រប់ទម្រង់
ទី២៖ អភិរក្ស និងធានានិរន្តរភាព ធនធានជលផល និងជីវចម្រុះ សម្រាប់កូនចៅជំនាន់ក្រោយ
ទី៣៖ អភិវឌ្ឍបឹងទន្លេសាប ដោយត្រូវចុះជួបចុះផ្សព្វផ្សាយ និងបណ្តុះបណ្តាលជំនាញវារីវប្បកម្ម ដើម្បីប្រជាពលរដ្ឋអាចប្រកបរបរលើផ្ទៃបឹងទន្លេសាបដោយចីរភាព និងការទទួលខុសត្រូវ។

ឯកឧត្ដម ខូយ រីដា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការចូលរួមយ៉ាងសកម្មរបស់កងទ័ពជើងគោក និងស្ថាប័នពាក់ព័ន្ធ ដែលបានរួមគ្នាការពារសម្បត្តិធម្មជាតិដ៏មានតម្លៃនេះ និងប្តេជ្ញាគាំទ្រយុទ្ធនាការ បង្រ្កាប អភិរក្ស និងអភិវឌ្ឍបឹងទន្លេសាប អោយបានជោគជ័យ។

ក្នុងឱកាសត្រួតពិនិត្យវឌ្ឍនភាពការងារបង្រ្កាបបទល្មើសនេសាទគ្រប់ប្រភេទ លើផ្ទៃបឹងទន្លេសាបនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បាននាំយកអំណោយដ៍ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត មានដូចជា ថវិកា ទឹកក្រូច ទឹកត្រី ទឹកស៊ីអ៊ីវ អង្ករ មី ស្ករស ត្រីខ ជូនដល់បណ្តាកងឯកភាព ចំណុះគណៈបញ្ជាការដឹកនាំបង្រ្កាបបទល្មើសនេសាទខុសច្បាប់លើផ្ទៃបឹងទន្លេសាប របស់កងទ័ពជើងគោក ៕

អត្ថបទដែលជាប់ទាក់ទង