ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រៀបចំពិធីជប់លៀងដើម្បីអបអរទិវាអន្តរជាតិហ្វ្រង់កូហ្វូនី ក្រោមប្រធានបទ «ខ្ញុំរៀន ដូច្នេះខ្ញុំត្រូវធ្វើ»
ភ្នំពេញ៖ នៅល្ងាចថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានរៀបចំពិធីជប់លៀងដើម្បីអបអរទិវាអន្តរជាតិហ្វ្រង់កូហ្វូនី ក្រោមប្រធានបទ «ខ្ញុំរៀន ដូច្នេះខ្ញុំត្រូវធ្វើ» នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ។
ដោយមានការអញ្ជើញចូលរួមពីឥស្សរជនមកពីក្រសួង/ស្ថាប័នសាធារណៈនៃរាជរដ្ឋាភិបាល ស្ថាប័ននីតិបញ្ញត្តិ តំណាងអង្គទូតបរទេស តំណាងអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) ប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ព្រមទាំងតំណាងមកពីវិស័យសាធារណៈ និងឯកជន ប្រមាណ១២០នាក់។
ការប្រារព្ធពិធីនេះក៏ជាការរំលឹកខួបនៃការបង្កើតអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី នៅថ្ងៃទី២០ ខែមីនា ឆ្នាំ១៩៧០ នៅទីក្រុង Niamey ប្រទេសនីហ្សេ ផងដែរ ៕