**ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៖ ក្រសួងបរិស្ថាន បើកយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ខណៈមានពលរដ្ឋប្រមាណ៦លាននាក់ បានចូលរួមយុទ្ធនាការនេះ**ក្រសួងបរិស្ថានដាក់ចេញនូវផែនសកម្មភាពជំរុញឱ្យផ្លូវជាតិស្អាត គ្មានសំរាម និងសំណល់ប្លាស្ទិក**រដ្ឋមន្ត្រី ហួត ហាក់ អញ្ជើញសំណេះសំណាលជាមួយបេក្ខជន និងបេក្ខនារីជ័យលាភីអាហារូបករណ៍ចំនួន ១៧រូប ទៅសិក្សានៅប្រទេសអូស្ត្រាលី**ឧបនាយករដ្ឋមន្ត្រី ស សុខា និងឯកអគ្គរាជទូតអូស្ត្រាលី កត់សម្គាល់វិជ្ជមានអំពីកិច្ចសហការអនុវត្តច្បាប់**លោក Donald Trump អាចនឹងកាត់បន្ថយពន្ធលើប្រទេសចិន ដើម្បីជួយសម្រួលដល់កិច្ចព្រមព្រៀងដែលពាក់ព័ន្ធនឹងការលក់ប្រតិបត្តិការ TikTok របស់សហរដ្ឋអាមេរិក**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកអគ្គរាជទូតអូស្ត្រាលីប្រចាំកម្ពុជា**ក្រសួងការងារ ក្រសួងបរិស្ថាន និងក្រសួងឧស្សាហកម្ម បើកកិច្ចប្រជុំពិភាក្សាផែនការអធិការកិច្ចអន្ដរក្រសួង**ក្រុមហ៊ុនអាកាសចរណ៍ឡាវ គ្រោងនឹងចាប់ផ្តើមប្រតិបត្តិការយន្តហោះ C909 របស់ក្រុមហ៊ុន COMAC ដោយចូលរួមជាមួយបណ្តាប្រទេសអាស៊ីអាគ្នេយ៍មួយចំនួនទៀតដែលកំពុងត្រៀមខ្លួនពង្រីកចំនួនយន្តហោះពាណិជ្ជកម្មផលិតដោយប្រទេសចិន**ជើងហោះហើរមួយ របស់ AirAsia ដែលមានគោលដៅឆ្ពោះទៅកាន់ប្រទេសចិន បានវិលត្រឡប់មកកាន់ទីក្រុងគូឡាឡាំពួវិញ ដោយសារតែម៉ាស៉ីន បានជួបបញ្ហា បន្ទាប់ពីហោះឡើងបានបន្តិច**សហរដ្ឋអាមេរិក យល់ព្រមលក់យន្តហោះដ្រូនធុនធំ MQ-9B ចំនួន ៨គ្រឿង ព្រមទាំងបរិក្ខារពាក់ព័ន្ធ ក្នុងទំហំទឹកប្រាក់ ១.៩៦ពាន់លានដុល្លារ ឱ្យទៅប្រទេសកាតា**អ្នកនាំពាក្យព្រឹទ្ធសភា៖ សមាជរដ្ឋសភានិងព្រឹទ្ធសភាគ្រោងនឹងធ្វើឡើងនៅដើមខែមិថុនាខាងមុខនេះ**ប៉ូលិសថៃកំពុងស្វែងរក បុរសជនជាតិសិង្ហបុរីម្នាក់ បន្ទាប់ពីស្រ្តីជាសង្សារត្រូវបានប្រទះឃើញស្លាប់ក្នុងបន្ទប់ នៅឯទីក្រុងបាងកក**ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី កោតសរសើរចំពោះការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជាចំពោះសមភាពយេនឌ័រ និងសិទ្ធិ ក៏ដូចជាពង្រឹងសមត្ថភាពរបស់ស្ត្រី**គណៈរដ្ឋមន្ត្រីថៃ បានអនុម័តលើសេចក្តីព្រាងច្បាប់សម្រាប់ការបើកដំណើរការកាស៊ីណូ និងកន្លែងកម្សាន្ត**សាលាដំបូងរាជធានីភ្នំពេញ ចេញដីកាបង្គាប់ឲ្យឃុំខ្លួន បុរសម្នាក់ដែលបង្កើត Facebook Page ក្លែងក្លាយ បោកប្រាស់អ្នកដទៃក្រោមរូបភាពផ្គត់ផ្គង់សាច់តាមហាង**កូរ៉េខាងជើង បញ្ជូនកងទ័ពរបស់ខ្លួនបន្ថែមជាង ៣០០០នាក់ទៀតទៅកាន់រុស្ស៉ី នៅក្នុងឆ្នាំ២០២៥នេះ**លោក Marco Rubio៖ សហរដ្ឋអាមេរិកនឹងធ្វើការវាយតម្លៃលើលក្ខខណ្ឌរបស់រុស្ស៉ី បន្ទាប់ពីទីក្រុងមូស្គូបានយល់ព្រមទទួលយកជាគោលការណ៍នូវបទឈប់បាញ់មួយ**បារាំងនឹងផ្ដល់ជំនួយយោធាបន្ថែម ២ពាន់លានអឺរ៉ូ ឬស្មើនឹង ២.១៥ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន**នាយករដ្ឋមន្រ្តីជប៉ុន បាននិយាយថា ទីក្រុងតូក្យូនឹងចេញនូវជម្រើសគ្រប់យ៉ាង ដើម្បីដោះស្រាយបញ្ហាដាក់ពន្ធគយ ២៥ភាគរយលើការនាំចូលរថយន្ត ពីសំណាក់សហរដ្ឋអាមេរិក**អគ្គលេខាធិការអង្គការណាតូ ព្រមានទៅកាន់សហរដ្ឋអាមេរិក និងអឺរ៉ុប ជុំវិញការណ៍ដែលចង់ប្រឈមមុខតែម្នាក់ឯង នៅក្នុងបញ្ហាសន្តិសុខពិភពលោក

លោក Han Jong-hee ដែលជា co-CEO របស់ Samsung បានទទួលមរណភាពហើយ ដោយសារគាំងបេះដូង

បរទេស៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សកូរ៉េខាងត្បូង Samsung Electronic បានជូនដំណឹងនៅព្រឹកថ្ងៃអង្គារសប្តាហ៍នេះថា អនុប្រធាន និងជានាយកប្រតិបត្តិ (co-CEO) លោក Han Jong-hee បានទទួលមរណភាពហើយក្នុងអាយុ ៦៣ឆ្នាំ ដោយសារគាំងបេះដូង។

លោក Han គឺជាតួអង្គសំខាន់នៅក្នុងក្រុមហ៊ុន Samsung ដោយមើលការខុសត្រូវផ្នែកគ្រឿងអេឡិចត្រូនិក និងឧបករណ៍ចល័ត។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥។

អ្នកនាំពាក្យក្រុមហ៊ុន Samsung បានឲ្យដឹងថា លោក Han បានទទួលមរណៈភាពនៅមន្ទីពេទ្យនៅថ្ងៃអង្គារនេះ ខណៈកំពុងសម្រាកព្យាបាលដោយសារជំងឺគាំងបេះដូង។ អ្នកនាំពាក្យរូបនេះ បានបញ្ជាក់ថា អ្នកស្នងតំណែងនៅមិនទាន់ត្រូវបានសម្រេចនៅឡើយនោះទេ។

ដំណឹងនៃការទទួលមរណៈភាពរបស់លោក បានធ្វើឱ្យភាគហ៊ុនរបស់ក្រុមហ៊ុន Samsung ធ្លាក់ចុះនៅក្នុងការជួយដូរនេាពេលព្រឹកនេះ។

លោក Han បានចូលរួមជាមួយនឹង Samsung គិតមកទល់ពេលនេះជិត ៤០ឆ្នាំហើយ ចាប់តាំងពីឆ្នាំ១៩៨៨ ខណៈភាពជាអ្នកដឹកនាំរបស់លោកបានជួយរក្សាតំណែង Samsung ជាម៉ាកទូរទស្សន៍លេខ ១ របស់ពិភពលោកក្នុងរយៈពេល ១៩ ឆ្នាំជាប់ៗគ្នា។

ទន្ទឹមនឹងនេះ លោក Han បានទទួលដំណែងជាអនុប្រធាន និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Samsung ក្នុងឆ្នាំ២០២២ ហើយលោកក៏ជាក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនផងដែរ។

លោក Han ត្រូវបានគេរាយការណ៍មកថា មុនពេលលោកទទួលមរណៈភាព កាលពីសប្តាហ៍មុនលោកបានធ្វើជាប្រធានកិច្ចប្រជុំម្ចាស់ភាគហ៊ុនរបស់ក្រុមហ៊ុន Samsung ដោយលោកបានលើកឡើងថា ជាលើកដំបូង និងសំខាន់បំផុត, ខ្ញុំសូមអភ័យទោសដោយស្មោះចំពោះដំណើរការភាគហ៊ុននាពេលថ្មីៗនេះ ដែលមិនបានបំពេញតាមការរំពឹងទុករបស់អ្នក។ ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ ក្រុមហ៊ុនរបស់យើងបានបរាជ័យក្នុងការឆ្លើយតបឱ្យបានគ្រប់គ្រាន់ចំពោះទីផ្សារ AI semiconductor ដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស។

គួរជម្រាបថា លោក Han ក៏គ្រោងនឹងចូលរួមក្នុងព្រឹត្តិការណ៍សម្ពោធរបស់ Samsung សម្រាប់ឧបករណ៍ប្រើប្រាស់ក្នុងផ្ទះថ្មីនៅថ្ងៃពុធនេះផងដែរ។

អត្ថបទដែលជាប់ទាក់ទង