កិច្ចពិភាក្សារវាងអាមេរិក និងរុស្ស៊ី នៅទីក្រុងរីយ៉ាដ បានបញ្ចប់ក្រោយរយៈពេល ១២ម៉ោង
រីយ៉ាដ៖ ទីភ្នាក់ងារព័ត៌មានរុស្ស៊ី RIA Novosti បានរាយការណ៍កាលពីថ្ងៃចន្ទ ទី២៤ ខែមីនាថា កិច្ចចរចាជុំថ្មីរវាងគណៈប្រតិភូរុស្ស៊ី និងសហរដ្ឋអាមេរិក បានបញ្ចប់នៅទីនេះកាលពីថ្ងៃចន្ទ បន្ទាប់ពីរយៈពេលប្រហែល ១២ម៉ោង។
RIA Novosti បានរាយការណ៍ថា សេចក្តីថ្លែងការណ៍រួមមួយបន្ទាប់ពីកិច្ចចរចានឹងត្រូវបានបោះពុម្ពផ្សាយនៅថ្ងៃអង្គារ ដោយដកស្រង់ប្រភពដែលស្គាល់ពីទីកន្លែងនៃកិច្ចចរចា។
យោងតាមសារព័ត៌មាន Al Arabiya ដែលមានមូលដ្ឋាននៅទីក្រុងរីយ៉ាដ គណៈប្រតិភូអាមេរិកដឹកនាំដោយលោក Andrew Peek នាយកជាន់ខ្ពស់នៅក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមាន និងលោក Michael Anton មន្ត្រីជាន់ខ្ពស់មកពីក្រសួងការបរទេស។
រុស្ស៊ីត្រូវបានតំណាងដោយលោក Grigory Karasin ប្រធានគណៈកម្មាធិការកិច្ចការបរទេសរបស់ក្រុមប្រឹក្សាសហព័ន្ធ និងជាអតីតអ្នកការទូត រួមជាមួយនឹងលោក Sergei Beseda ទីប្រឹក្សានាយកសេវាសន្តិសុខសហព័ន្ធ នេះបើតាមសារព័ត៌មាន Al Arabiya News បានចេញផ្សាយ។
កិច្ចពិភាក្សាដែលផ្តោតជាសំខាន់លើការឈានដល់កិច្ចព្រមព្រៀងបទឈប់បាញ់នៅសមុទ្រខ្មៅ មុនពេលទទួលបានកិច្ចព្រមព្រៀងទូលំទូលាយមួយ បន្ទាប់ពីកិច្ចប្រជុំរវាងសហរដ្ឋអាមេរិក និងអ៊ុយក្រែននៅប្រទេសអារ៉ាប៊ីសាអូឌីតកាលពីថ្ងៃអាទិត្យ។
កាលពីសប្តាហ៍មុន ប្រធានាធិបតីអាមេរិក លីក Donald Trump បានពិភាក្សាតាមទូរស័ព្ទជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky នៅថ្ងៃអង្គារ និងថ្ងៃពុធ រៀងគ្នា។