កម្ពុជា-ចិន ពិភាក្សាគ្នាពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ដើម្បីទាក់ទាញទេសចរចិនឱ្យមានកំណើនជាលំដាប់នៅកម្ពុជា
ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោក Zhen Zhanmin អនុប្រធានបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមចិន Chinese Academy of Social Sciences (CASS) ដែលត្រូវបានចាត់ទុកថាជាធនាគារខួរក្បាលរបស់ប្រទេសចិន និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារផ្លាស់ប្តូរទស្សនៈស៊ីជម្រៅអំពីការបង្កើតកិច្ចសហប្រតិបត្តិការរួមគ្នារវាងស្ថាប័នទំាងពីរ ដើម្បីជម្រុញ និងអភិវឌ្ឍទេសចរណ៍កម្ពុជាចិន ដែលរួមមានការរៀបចំទស្សនកិច្ចដកស្រង់និងផ្លាស់ប្តូរបទពិសោធចាប់ពីកម្រិតថ្នាក់ដឹកនាំនិងកម្រិតបច្ចេកទេស និងការពង្រឹងសមត្ថភាពមន្ត្រីរាជការ ព្រមទាំងការរួមគ្នាផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជាទៅកាន់ប្រជាជនចិន ដើម្បីទាក់ទាញប្រជាជនចិនឱ្យអញ្ជើញមកដំណើរកម្សាន្តនៅកម្ពុជាឱ្យច្រើនឡើងជាលំដាប់៕