**ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៖ ក្រសួងបរិស្ថាន បើកយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ខណៈមានពលរដ្ឋប្រមាណ៦លាននាក់ បានចូលរួមយុទ្ធនាការនេះ**ក្រសួងបរិស្ថានដាក់ចេញនូវផែនសកម្មភាពជំរុញឱ្យផ្លូវជាតិស្អាត គ្មានសំរាម និងសំណល់ប្លាស្ទិក**រដ្ឋមន្ត្រី ហួត ហាក់ អញ្ជើញសំណេះសំណាលជាមួយបេក្ខជន និងបេក្ខនារីជ័យលាភីអាហារូបករណ៍ចំនួន ១៧រូប ទៅសិក្សានៅប្រទេសអូស្ត្រាលី**ឧបនាយករដ្ឋមន្ត្រី ស សុខា និងឯកអគ្គរាជទូតអូស្ត្រាលី កត់សម្គាល់វិជ្ជមានអំពីកិច្ចសហការអនុវត្តច្បាប់**លោក Donald Trump អាចនឹងកាត់បន្ថយពន្ធលើប្រទេសចិន ដើម្បីជួយសម្រួលដល់កិច្ចព្រមព្រៀងដែលពាក់ព័ន្ធនឹងការលក់ប្រតិបត្តិការ TikTok របស់សហរដ្ឋអាមេរិក**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកអគ្គរាជទូតអូស្ត្រាលីប្រចាំកម្ពុជា**ក្រសួងការងារ ក្រសួងបរិស្ថាន និងក្រសួងឧស្សាហកម្ម បើកកិច្ចប្រជុំពិភាក្សាផែនការអធិការកិច្ចអន្ដរក្រសួង**ក្រុមហ៊ុនអាកាសចរណ៍ឡាវ គ្រោងនឹងចាប់ផ្តើមប្រតិបត្តិការយន្តហោះ C909 របស់ក្រុមហ៊ុន COMAC ដោយចូលរួមជាមួយបណ្តាប្រទេសអាស៊ីអាគ្នេយ៍មួយចំនួនទៀតដែលកំពុងត្រៀមខ្លួនពង្រីកចំនួនយន្តហោះពាណិជ្ជកម្មផលិតដោយប្រទេសចិន**ជើងហោះហើរមួយ របស់ AirAsia ដែលមានគោលដៅឆ្ពោះទៅកាន់ប្រទេសចិន បានវិលត្រឡប់មកកាន់ទីក្រុងគូឡាឡាំពួវិញ ដោយសារតែម៉ាស៉ីន បានជួបបញ្ហា បន្ទាប់ពីហោះឡើងបានបន្តិច**សហរដ្ឋអាមេរិក យល់ព្រមលក់យន្តហោះដ្រូនធុនធំ MQ-9B ចំនួន ៨គ្រឿង ព្រមទាំងបរិក្ខារពាក់ព័ន្ធ ក្នុងទំហំទឹកប្រាក់ ១.៩៦ពាន់លានដុល្លារ ឱ្យទៅប្រទេសកាតា**អ្នកនាំពាក្យព្រឹទ្ធសភា៖ សមាជរដ្ឋសភានិងព្រឹទ្ធសភាគ្រោងនឹងធ្វើឡើងនៅដើមខែមិថុនាខាងមុខនេះ**ប៉ូលិសថៃកំពុងស្វែងរក បុរសជនជាតិសិង្ហបុរីម្នាក់ បន្ទាប់ពីស្រ្តីជាសង្សារត្រូវបានប្រទះឃើញស្លាប់ក្នុងបន្ទប់ នៅឯទីក្រុងបាងកក**ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី កោតសរសើរចំពោះការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជាចំពោះសមភាពយេនឌ័រ និងសិទ្ធិ ក៏ដូចជាពង្រឹងសមត្ថភាពរបស់ស្ត្រី**គណៈរដ្ឋមន្ត្រីថៃ បានអនុម័តលើសេចក្តីព្រាងច្បាប់សម្រាប់ការបើកដំណើរការកាស៊ីណូ និងកន្លែងកម្សាន្ត**សាលាដំបូងរាជធានីភ្នំពេញ ចេញដីកាបង្គាប់ឲ្យឃុំខ្លួន បុរសម្នាក់ដែលបង្កើត Facebook Page ក្លែងក្លាយ បោកប្រាស់អ្នកដទៃក្រោមរូបភាពផ្គត់ផ្គង់សាច់តាមហាង**កូរ៉េខាងជើង បញ្ជូនកងទ័ពរបស់ខ្លួនបន្ថែមជាង ៣០០០នាក់ទៀតទៅកាន់រុស្ស៉ី នៅក្នុងឆ្នាំ២០២៥នេះ**លោក Marco Rubio៖ សហរដ្ឋអាមេរិកនឹងធ្វើការវាយតម្លៃលើលក្ខខណ្ឌរបស់រុស្ស៉ី បន្ទាប់ពីទីក្រុងមូស្គូបានយល់ព្រមទទួលយកជាគោលការណ៍នូវបទឈប់បាញ់មួយ**បារាំងនឹងផ្ដល់ជំនួយយោធាបន្ថែម ២ពាន់លានអឺរ៉ូ ឬស្មើនឹង ២.១៥ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន**នាយករដ្ឋមន្រ្តីជប៉ុន បាននិយាយថា ទីក្រុងតូក្យូនឹងចេញនូវជម្រើសគ្រប់យ៉ាង ដើម្បីដោះស្រាយបញ្ហាដាក់ពន្ធគយ ២៥ភាគរយលើការនាំចូលរថយន្ត ពីសំណាក់សហរដ្ឋអាមេរិក**អគ្គលេខាធិការអង្គការណាតូ ព្រមានទៅកាន់សហរដ្ឋអាមេរិក និងអឺរ៉ុប ជុំវិញការណ៍ដែលចង់ប្រឈមមុខតែម្នាក់ឯង នៅក្នុងបញ្ហាសន្តិសុខពិភពលោក

ការជជែកដេញដោលប្រឆាំងនឹងលោកស្រីនាយករដ្ឋមន្ត្រី ផែថងថា ឈិនៈវ៉ាត់ ចាប់ផ្តើមដោយផ្តោតលើការចោទប្រកាន់ថា លោកស្រីខ្វះសមត្ថភាព គេចវេះមិនបង់ពន្ធ និងធ្វើតាមបញ្ជារបស់ឪពុក

បាងកក ៖ ការជជែកដេញដោលប្រឆាំងនឹងលោកស្រីនាយករដ្ឋមន្ត្រី ផែថងថា ឈិនៈវ៉ាត់ បានចាប់ផ្តើមកាលពីព្រឹកថ្ងៃចន្ទទី២៤មីនា ដោយផ្តោតលើការចោទប្រកាន់ថា លោកស្រីខ្វះសមត្ថភាព គេចវេះមិនបង់ពន្ធ និងធ្វើតាមបញ្ជារបស់ឪពុក។

ក្នុងអំឡុងការជជែកដេញដោលនេះ មេដឹកនាំគណបក្សផាឡាំង ប្រាឆារ៉ាត់ បានរិះគន់ចំពោះការធ្វើការរបស់លោកស្រីនាយករដ្ឋមន្ត្រី លើអនុស្សរណៈ នៃ ការ យោគយល់ គ្នា (MoU) ជាមួយប្រទេសកម្ពុជា ដែល លោក អះអាងថា បូរណភាពទឹកដីថៃអាចបាត់បង់ទៅកម្ពុជា។

លោក ណាត់ថៈភុង រឿងបញ្ញាវុទ្ធ មេដឹកនាំគណបក្សប្រជាជន ដែលជាបក្សប្រឆាំង បានបើកការជជែកដេញដោល ដោយបញ្ជាក់ថា គណបក្សប្រឆាំងមិនអាចជឿទុកចិត្តលើគោលនយោបាយរបស់រាជរដ្ឋាភិបាលឡើយ។

លោកប្រាប់សភាថា លោកស្រី ផែថងថាន ខ្វះចេតនាដោះស្រាយបញ្ហាជាតិ និងចំណេះដឹងដែលត្រូវការសម្រាប់ការគ្រប់គ្រងជាតិ។

លោកបរិយាយថា៖«បញ្ហាជាតិ រួមទាំងការបំពុលបរិយាកាស ថ្លៃអគ្គិសនីខ្ពស់ និងការកើនឡើងយ៉ាងគំហុកនៃវត្តមាន ត្រីទីឡាបយ៉ាខ្មៅនៅតែមិនអាចដោះស្រាយបាន ហើយគោលនយោបាយផ្តល់ប្រាក់១០ ០០០បាតរបស់រាជរដ្ឋាភិបាល បានបរាជ័យក្នុងការជំរុញសេដ្ឋកិច្ច»។

លោក ណាត់ថៈភុង បាន និយាយ សំដៅ ទៅលើការវិលត្រឡប់របស់ លោក ថាក់ស៊ីន ឈិនៈវ៉ាត់ ឪពុករបស់លោកស្រី ផែថងថានថា៖«យើងមានមេដឹកនាំក្រៅ ប្រព័ន្ធដែលធ្វើការនៅក្រៅវិមានរាជរដ្ឋាភិបាលដោយមិនចាំបាច់ទទួលខុសត្រូវ ព្រោះ គាត់ មិនស្ថិតក្រោមយន្តការត្រួតពិនិត្យណា មួយ»។

ទន្ទឹមនឹងនោះ មេដឹកនាំគណបក្សផាឡាំង ប្រាឆារ៉ាត់ លោក ប្រាវីត វង្ស ស៊ូវ៉ុន  បានប្រាប់សភាថា នាយករដ្ឋមន្ត្រីបានបន្តគោលនយោបាយផ្តល់ប្រាក់១០០០០បាត ទោះបីជាធនាគារពិភពលោក និងមូលនិធិរូបិយវត្ថុអន្តរជាតិបានព្រមានថា វាមិនមានប្រសិទ្ធភាពក្នុងការជំរុញសេដ្ឋកិច្ចក៏ដោយ។

លោក ថា៖«គោលនយោបាយ កិច្ចការ បរទេស របស់ នាយក រដ្ឋមន្ត្រី ទាក់ទង នឹង អនុស្សរណៈ នៃការយោគយល់គ្នាឆ្នាំ ២០០១ ជាមួយកម្ពុជាបានធ្វើឱ្យធនធានសមុទ្ទនិង ទឹកដីថៃប្រឈមនឹងហានិភ័យ»។

បន្ថែមលើនេះ លោកក៏បានលើកឡើងថា ការគាំទ្ររបស់រាជរដ្ឋាភិបាលចំពោះកន្លែងកម្សាន្ត ដែលមានកាស៊ីណូស្របច្បាប់នឹងធ្វើឱ្យប៉ះពាល់ដល់ប្រទេស ធ្វើឱ្យប្រជាជនចុះខ្សោយ និងជំរុញសកម្មភាពខុសច្បាប់ រួមទាំងការលាងលុយកខ្វក់ផងដែរ។

គួរជម្រាបថា លោកស្រី ផែថងថាន វ័យ៣៨ឆ្នាំ បានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រី កាលពីខែសីហាឆ្នាំមុន បន្ទាប់ពីសម្ព័ន្ធមិត្តនយោបាយរបស់លោកស្រី គឺលោក សេដ្ឋា ថាវីស៊ីន ត្រូវបានបណ្តេញចេញពីតំណែង ដោយតុលាការជុំវិញការរំលោភលើក្រមសីលធម៌។ លោកស្រី គឺ ជា សមាជិកទីបួន នៃត្រកូលឈិនៈវ៉ាត់ ដែលបានឡើងកាន់តំណែង កំពូលរបស់ប្រ ទេសក្បែរខាងកម្ពុជាយើងនេះ៕

អត្ថបទដែលជាប់ទាក់ទង