ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន ដឹកនាំកិច្ចប្រជុំគណៈកម្មការដំឡើងថ្នាក់ និងឋានន្តរស័ក្តិសម្រាប់ចៅក្រម និងព្រះរាជអាជ្ញា
ភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ១២រោច ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការដំឡើងថ្នាក់ និងឋានន្តរស័ក្តិ សម្រាប់ចៅក្រម និងព្រះរាជអាជ្ញា បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការដំឡើងថ្នាក់ និងឋានន្តរស័ក្តិសម្រាប់ចៅក្រម និងព្រះរាជអាជ្ញា នៅអគ្គលេខាធិការដ្ឋានឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម។
កិច្ចប្រជុំ បានធ្វើការពិនិត្យ ពិភាក្សា និងវាយតម្លៃ អំពីការស្នើដំឡើងថ្នាក់ ឬឋានន្តរស័ក្តិតាមវេនអតីតភាព និងតាមកម្រិតសញ្ញាបត្រ របស់ចៅក្រម ព្រះរាជអាជ្ញាទូទាំងប្រទេស សម្រាប់ឆ្នាំ២០២៥ ចំនួនសរុប ១៨១រូប ក្នុងនោះតាមវេនអតីតភាពមានចំនួន ១៤០រូប តាមកម្រិតសញ្ញាបត្រមានចំនួន ៤១រូប និង មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមជាសមាជិកគណៈកម្មការដំឡើងថ្នាក់ និងឋានន្តរស័ក្តិ សម្រាប់ចៅក្រម និងព្រះរាជអាជ្ញា ៕