**ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ដឹកនាំកិច្ចប្រជុំ ស្តីពីការងារប្រឆាំងភេរវកម្មអាកាសយានដ្ឋានអន្តរជាតិ**ឧបនាយករដ្ឋមន្ត្រី នេត សាវឿន៖ ការកាត់បន្ថយបញ្ហាគ្រឿងញៀនគឺដូចគ្នានឹងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ គឺធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋយល់ដឹងច្បាស់និងចូលរួមទាំងអស់គ្នា**លោក Khalil Hashmi៖ រពិភាក្សារវាងប៉ាគីស្ថាន និងចិន អំពីវិធានការសន្តិសុខដើម្បីការពារជនជាតិចិន ដែលកំពុងធ្វើការនៅក្នុងប្រទេសអាស៉ីខាងត្បូង**រដ្ឋមន្រ្តីពាណិជ្ជកម្មកម្ពុជា ចាប់ផ្តើមអញ្ជើញរាយការណ៍ជូនបណ្តាប្រទេសជាសមាជិក ពីរបាយការណ៍ស្តីពី «ការពិនិត្យឡើងវិញគោលនយោបាយពាណិជ្ជកម្មកម្ពុជាលើកទី៣»**ចិនទទូចឱ្យអាមេរិកឈប់សម្លឹងមើលមកលើខ្លួន ដោយប្រកាន់ផ្នត់គំនិតបែបអនុត្តរភាពនិយម**វៀតណាម អនុញ្ញាតឱ្យក្រុមហ៊ុន SpaceX បើកដំណើរការសេវាអ៊ីនធឺណិត តាមផ្កាយរណប Starlink ជាការសាកល្បង**អគ្គនាយកធនាគារ ARDB ចុះពិនិត្យមើលកសិដ្ឋានចិញ្ចឹមត្រី លោក ជា សុភិន នៅស្រុកពូក ខេត្តបន្ទាយមានជ័យ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ៖ និស្សិតអាហារូបករណ៍រដ្ឋាភិបាលជប៉ុន (MEXT Scholarship 2025) ត្រូវពាំនាំចំណេះវិជ្ជា ចំណេះធ្វើ និងបទពិសោធន៍ វិលត្រលប់មកបម្រើការងារ និងរួមចំណែកអភិវឌ្ឍសង្គម សេដ្ឋកិច្ចនៅកម្ពុជា**រដ្ឋមន្ត្រីក្រសួងការងារ ទួលជួបសម្តែងការគួរសម ជាមួយនិស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលជប៉ុន ឆ្នាំសិក្សា២០២៥**អាហារូបករណ៍ចិន MOFCOM រួមចំណែកបង្កើនទាំងគុណភាព ពង្រីកទាំងបរិមាណមូលធនមនុស្សនៅកម្ពុជា**អគ្គកុងស៊ុលកិត្តិយសចំនួន៨ប្រទេស សហការអភិវឌ្ឍវិស័យទេសចរណ៍នៅកម្ពុជា**រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃកម្ពុជា និងរដ្ឋមន្ដ្រីក្រសួងសន្ដិសុខសាធារណៈឡាវ ចុះហត្ថលេខាលើកំណត់ហេតុកិច្ចសហប្រតិបត្តិការ ឆ្នាំ២០២៥**សម្តេចតេជោ៖ «ភរិយាខ្ញុំធូរស្រាលហើយ គ្រូពេទ្យអនុញ្ញាតឲ្យភរិយាខ្ញុំចេញពីមន្ទីរពេទ្យ ទៅសម្រាកនៅសណ្ឋាគារ»**អភិបាលខេត្តកំពង់ធំ អំពាវនាវដល់យុវជនទាំងអស់ សូមរួមគ្នាការពារ អភិរក្ស និងអភិវឌ្ឍ ក្នុងនាមជាអ្នកបន្តវេនរបស់កម្ពុជា ដែលជាមហាអំណាចមួយ នៃវប្បធម៌**ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា៖ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ គឺជាវិស័យដែលមិនអាចខ្វះបានសម្រាប់ទស្សនៈវិស័យមុតស្រួច និងវែងឆ្ងាយរបស់កម្ពុជា**ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ផ្ដល់អនុសាសន៍ ១២ចំណុច ដល់ក្រសួងសង្គមកិច្ច ដើម្បីត្រៀមខ្លួនដោះស្រាយបញ្ហាជូនពលរដ្ឋ ស្របតាមផែនការអភិវឌ្ឍក្នុងវិស័យរបស់ខ្លួន**ក្រសួងមុខងារសាធារណៈ បន្តពិភាក្សាលើការរៀបចំយន្តការ និងវិធីសាស្ត្រការងារធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធក្រសួង ស្ថាប័ន និងការជំរឿនមន្ត្រីរាជការស៊ីវិល**ប្រមុខក្រសួងមហាផ្ទៃកម្ពុជា ស្នើនាយករដ្ឋមន្ដ្រីឡាវ ជួយជ្រោមជ្រែងការអនុវត្តកិច្ចសហប្រតិបត្តិការឆ្នាំ២០២៥ រវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈឡាវ ឱ្យសម្រេចបានជោគជ័យ**អាមេរិក កំពុងដាក់លក្ខខណ្ឌឱ្យស៉ីរី ជាថ្នូរនឹងការបន្ធូបន្ថយទណ្ឌកម្ម**រុស្ស៉ី ថាការផ្ទេរការគ្រប់គ្រងរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia ទៅឱ្យអ៊ុយក្រែន ឬប្រទេសដទៃណាមួយជារឿងមិនអាចទៅរួចនោះទេ

នាយឧត្តមសេនីយ៍ វង្ស ពិសេន ស្វាគមន៍ទៅលើបំណងនៃការភ្ជាប់កិច្ចសហប្រតិបត្តិការឧស្សាហកម្មការពារជាតិរបស់ក្រុមហ៊ុន ASELSAN ជាមួយកម្ពុជា

ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានអនុញ្ញាតឲ្យលោកជំទាវ UIKU Kocaefe ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋតួកគីប្រចាំកម្ពុជា និងលោក Anu នាយកគ្រប់គ្រងប្រចាំតំបន់អាស៊ី នៃក្រុមហ៊ុន ASELSAN ប្រទេសតួកគី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ នៅអគ្គបញ្ជាការដ្ឋាន។

ក្នុងឱកាសនោះ ឯកឧត្តម នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានសម្តែងការស្វាគមន៍លោកជំទាវឯកអគ្គរដ្ឋទូត និងគណៈប្រតិភូក្រុមហ៊ុន ASELSAN និងបានលើកឡើងពីកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជា-តួកគី ចាប់តាំងពីរដ្ឋាភិបាលប្រទេសទាំងពីរបានដាក់ឱ្យដំណើរការស្ថានអគ្គរាជទូតរៀងៗខ្លួន ព្រមទាំងកិច្ចខិតខំរបស់ថ្នាក់ដឹកនាំក្នុងការធ្វើឱ្យទំនាក់ទំនងកាន់តែរឹងមាំស៊ីជម្រៅ ពិសេសការគាំទ្រគ្នាទៅវិញទៅមកលើឆាកអន្តរជាតិ។

ទាក់ទងវិស័យការពារជាតិ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ បានលើកឡើងថា កន្លងមកទោះបីទំហំនៃកិច្ចសហប្រតិបត្តិការយោធានៃប្រទេសទាំងពីរស្ថិតក្នុងកម្រិតតិចតួចក្តី ប៉ុន្តែប្រទេសទាំងពីរបានស្វះស្វែងរកការបង្កើនទំនាក់ទំនងល្អជាមួយគ្នា បង្កើតឱ្យមានភាពជិតស្និទ្ធ និងល្អប្រសើរជាមួយគ្នា។

ក្នុងនាមក្រសួងការពារជាតិ និងអគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ឯកឧត្តម នាយឧត្តមសេនីយ៍ បានវាយតម្លៃខ្ពស់លើសមត្ថភាពការពារជាតិរបស់ប្រទេសតួកគី និយាយដោយឡែក ក្រុមហ៊ុន ASELSAN និងបានស្វាគមន៍ទៅលើបំណងនៃការភ្ជាប់កិច្ចសហប្រតិបត្តិការឧស្សាហកម្មការពារជាតិរបស់ក្រុមហ៊ុនជាមួយកម្ពុជា ព្រោះនេះជាកិច្ចការដែលស្របនឹងចក្ខុវិស័យរបស់កងយោធពលខេមរភូមិន្ទក្នុងការពង្រឹងសមត្ថភាពការពារជាតិ។

លោក Anu បានថ្លែងអំណរគុណចំពោះការស្វាគមន៍របស់ឯកឧត្តមអគ្គមេបញ្ជាការ និងបានធ្វើការបញ្ជាក់ជូនពីក្រុមហ៊ុន ASELSAN ដែលជាសាជីវកម្មការពារជាតិដ៏ធំនៃប្រទេសតួកគី មានកិច្ចសហប្រតិបត្តិការជាមួយប្រទេសជាង៥០ នៅទូទាំងពិភពលោក និងមានបុគ្គលិកជាច្រើនពាន់នាក់ សុទ្ធសឹងជាវិស្វករ មានជំនាញសិក្សាស្រាវជ្រាវ និងអភិវឌ្ឍន៍លើវិស័យការពារជាតិ។

លោក Anu បានបន្តថា ក្រុមហ៊ុន ASELSAN ជាសមាជិកនៃអង្គការណាតូ ហើយកន្លងមកក្រុមហ៊ុនបាននាំចេញនូវផលិតផលទៅកាន់បណ្ដាប្រទេសចំនួន៩០ នៃពិភពលោក ដែលផលិតផលទាំងនោះធានាដោយច្បាប់ និងស្របតាមស្តង់ដានៃអង្គការណាតូ ៕

អត្ថបទដែលជាប់ទាក់ទង