**ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ដឹកនាំកិច្ចប្រជុំ ស្តីពីការងារប្រឆាំងភេរវកម្មអាកាសយានដ្ឋានអន្តរជាតិ**ឧបនាយករដ្ឋមន្ត្រី នេត សាវឿន៖ ការកាត់បន្ថយបញ្ហាគ្រឿងញៀនគឺដូចគ្នានឹងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ គឺធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋយល់ដឹងច្បាស់និងចូលរួមទាំងអស់គ្នា**លោក Khalil Hashmi៖ រពិភាក្សារវាងប៉ាគីស្ថាន និងចិន អំពីវិធានការសន្តិសុខដើម្បីការពារជនជាតិចិន ដែលកំពុងធ្វើការនៅក្នុងប្រទេសអាស៉ីខាងត្បូង**រដ្ឋមន្រ្តីពាណិជ្ជកម្មកម្ពុជា ចាប់ផ្តើមអញ្ជើញរាយការណ៍ជូនបណ្តាប្រទេសជាសមាជិក ពីរបាយការណ៍ស្តីពី «ការពិនិត្យឡើងវិញគោលនយោបាយពាណិជ្ជកម្មកម្ពុជាលើកទី៣»**ចិនទទូចឱ្យអាមេរិកឈប់សម្លឹងមើលមកលើខ្លួន ដោយប្រកាន់ផ្នត់គំនិតបែបអនុត្តរភាពនិយម**វៀតណាម អនុញ្ញាតឱ្យក្រុមហ៊ុន SpaceX បើកដំណើរការសេវាអ៊ីនធឺណិត តាមផ្កាយរណប Starlink ជាការសាកល្បង**អគ្គនាយកធនាគារ ARDB ចុះពិនិត្យមើលកសិដ្ឋានចិញ្ចឹមត្រី លោក ជា សុភិន នៅស្រុកពូក ខេត្តបន្ទាយមានជ័យ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ៖ និស្សិតអាហារូបករណ៍រដ្ឋាភិបាលជប៉ុន (MEXT Scholarship 2025) ត្រូវពាំនាំចំណេះវិជ្ជា ចំណេះធ្វើ និងបទពិសោធន៍ វិលត្រលប់មកបម្រើការងារ និងរួមចំណែកអភិវឌ្ឍសង្គម សេដ្ឋកិច្ចនៅកម្ពុជា**រដ្ឋមន្ត្រីក្រសួងការងារ ទួលជួបសម្តែងការគួរសម ជាមួយនិស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលជប៉ុន ឆ្នាំសិក្សា២០២៥**អាហារូបករណ៍ចិន MOFCOM រួមចំណែកបង្កើនទាំងគុណភាព ពង្រីកទាំងបរិមាណមូលធនមនុស្សនៅកម្ពុជា**អគ្គកុងស៊ុលកិត្តិយសចំនួន៨ប្រទេស សហការអភិវឌ្ឍវិស័យទេសចរណ៍នៅកម្ពុជា**រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃកម្ពុជា និងរដ្ឋមន្ដ្រីក្រសួងសន្ដិសុខសាធារណៈឡាវ ចុះហត្ថលេខាលើកំណត់ហេតុកិច្ចសហប្រតិបត្តិការ ឆ្នាំ២០២៥**សម្តេចតេជោ៖ «ភរិយាខ្ញុំធូរស្រាលហើយ គ្រូពេទ្យអនុញ្ញាតឲ្យភរិយាខ្ញុំចេញពីមន្ទីរពេទ្យ ទៅសម្រាកនៅសណ្ឋាគារ»**អភិបាលខេត្តកំពង់ធំ អំពាវនាវដល់យុវជនទាំងអស់ សូមរួមគ្នាការពារ អភិរក្ស និងអភិវឌ្ឍ ក្នុងនាមជាអ្នកបន្តវេនរបស់កម្ពុជា ដែលជាមហាអំណាចមួយ នៃវប្បធម៌**ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា៖ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ គឺជាវិស័យដែលមិនអាចខ្វះបានសម្រាប់ទស្សនៈវិស័យមុតស្រួច និងវែងឆ្ងាយរបស់កម្ពុជា**ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ផ្ដល់អនុសាសន៍ ១២ចំណុច ដល់ក្រសួងសង្គមកិច្ច ដើម្បីត្រៀមខ្លួនដោះស្រាយបញ្ហាជូនពលរដ្ឋ ស្របតាមផែនការអភិវឌ្ឍក្នុងវិស័យរបស់ខ្លួន**ក្រសួងមុខងារសាធារណៈ បន្តពិភាក្សាលើការរៀបចំយន្តការ និងវិធីសាស្ត្រការងារធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធក្រសួង ស្ថាប័ន និងការជំរឿនមន្ត្រីរាជការស៊ីវិល**ប្រមុខក្រសួងមហាផ្ទៃកម្ពុជា ស្នើនាយករដ្ឋមន្ដ្រីឡាវ ជួយជ្រោមជ្រែងការអនុវត្តកិច្ចសហប្រតិបត្តិការឆ្នាំ២០២៥ រវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈឡាវ ឱ្យសម្រេចបានជោគជ័យ**អាមេរិក កំពុងដាក់លក្ខខណ្ឌឱ្យស៉ីរី ជាថ្នូរនឹងការបន្ធូបន្ថយទណ្ឌកម្ម**រុស្ស៉ី ថាការផ្ទេរការគ្រប់គ្រងរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia ទៅឱ្យអ៊ុយក្រែន ឬប្រទេសដទៃណាមួយជារឿងមិនអាចទៅរួចនោះទេ

ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំលើកទី៤ របស់គណៈកម្មាធិការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្ត យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ (គ.យ.ប.)

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ (គ.យ.ប.) បានអញ្ជើញដឹកនាំកិច្ចប្រជុំ គ.យ.ប. លើកទី៤ ដើម្បី
ពិនិត្យនិងពិភាក្សាលើសូចនាករសមិទ្ធកម្មគន្លឹះ ដែលមិនទាន់បានកំណត់បន្ទាត់មូលដ្ឋាន និងចំណុចដៅពេញលេញនៅក្នុងតារាងម៉ាទ្រីសវាស់វែងសមិទ្ធកម្មរបស់ក្របខ័ណ្ឌតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធសាស្ត្រ
បញ្ចកោណ ដំណាក់កាលទី១ (ក្របខ័ណ្ឌ M&E-PS1)។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម
ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានប្រចាំការ គ.យ.ប., ឯកឧត្ដម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ និងជាអនុប្រធាន គ.យ.ប., ឯកឧត្ដមជាសមាជិក គ.យ.ប. និង ឯកឧត្ដម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ នៃទីស្ដីការគណៈរដ្ឋមន្រ្ដី និងអគ្គលេខាធិការដ្ឋាន គ.យ.ប. ផងដែរ។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានគូសរំលេចជូនអង្គប្រជុំថា បន្ទាប់ពីក្របខ័ណ្ឌ M&E-PS1 ត្រូវបានសម្រេចដាក់ឱ្យអនុវត្តផ្លូវការនៅកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្ដី កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤កន្លងមកនេះ, ក្នុងចំណោមសូចនាករសមិទ្ធកម្មគន្លឹះ (KPI) សរុបទាំង ៣៩, គ.យ.ប. ត្រូវដឹកនាំសម្របសម្រួលជាមួយក្រសួង ស្ថាប័ន ក្នុងការកំណត់បន្ទាត់មូលដ្ឋាន និងចំណុចដៅនៃសូចនាករសមិទ្ធកម្មគន្លឹះដែលនៅសេសសល់មួយចំនួន ដែលពុំទាន់មានបន្ទាត់មូលដ្ឋាន និងចំណុចដៅពេញលេញនៅឡើយ ទាំងសូចនាករដែលប្រើប្រាស់ទិន្នន័យរដ្ឋបាល និង ទិន្នន័យដែលតម្រូវឱ្យមានការអង្កេតថ្មី។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានសង្កត់ធ្ងន់ថា ការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ គឺជាកិច្ចការមួយដ៏សំខាន់ក្នុងដំណើរការគ្រប់គ្រងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់ប្រទេស ដើម្បីវាស់វែងសមិទ្ធកម្មនៃការអនុវត្តគោលនយោបាយ សម្រាប់ជាមូលដ្ឋាន ក្នុងការលើកកម្ពស់គណនេយ្យភាពរបស់ក្រសួង ស្ថាប័ន ចំពោះប្រមុខរាជរដ្ឋាភិបាលផង និងប្រជាពលរដ្ឋផង។

ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានបញ្ជាក់ជូនអង្គប្រជុំថា ការកំណត់ចំណុចដៅ គឺមានភាពខុសគ្នាពីការព្យាករទូទៅ ដោយសារការកំណត់ចំណុចដៅ ត្រូវពិនិត្យលើនិន្នាការកន្លងមកនៃទិន្នន័យដោយវាយតម្លៃនូវនិន្នាការ ឬការវិវឌ្ឍទៅមុខ (Business As Usual) ផង និងរួមបញ្ចូលទាំងកិច្ចខិតខំប្រឹងប្រែងបន្ថែមរបស់ក្រសួង ស្ថាប័ន (Additional Effort) ផង តាមរយៈការដាក់ចេញនូវគោលនយោបាយ វិធានការជំរុញ ឬផែនការសកម្មភាពនានា ដើម្បីសម្រេចឱ្យបាននូវការប្តេជ្ញាចិត្ត ដែលបានកំណត់ជាចំណុចដៅ។

ពាក់ព័ន្ធនឹងការកំណត់បន្ទាត់មូលដ្ឋាន និងចំណុចដៅនេះ អង្គប្រជុំបានពិភាក្សាយ៉ាងផុសផុលលើបញ្ហាជាច្រើន ដែលសង្គម សេដ្ឋកិច្ចកម្ពុជា បាននិងកំពុងជួបប្រទះ និងត្រូវគិតគូរដោះស្រាយជាយុទ្ធសាស្រ្តនិងជាដំណាក់កាលៗ រួមមាន៖ កំណើនសេដ្ឋកិច្ច សន្តិសុខសង្គម ភាពក្រីក្រ គ្រោះមហន្តរាយ ការអប់រំ ការកៀរគរវិនិយោគ ភស្តុភារកម្ម បរិយាកាសធុរកិច្ច សហគ្រាសធុនតូចនិងមធ្យម និងកសិកម្ម ជាពិសេសបញ្ហាទិន្នន័យនិងស្ថិតិ ជាដើម។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានសង្កត់ធ្ងន់ថា កិច្ចការដ៏មានសារៈសំខាន់នេះ គឺជាមូលដ្ឋានមិនអាចខ្វះបាន សម្រាប់រាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃ ស្វាហាប់ និងចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការតាមដានវឌ្ឍនភាព និងសមិទ្ធកម្មរបស់ក្រសួង ស្ថាប័នលើការអនុវត្តគោលនយោបាយ កម្មវិធីអាទិភាព និងវិធានការគន្លឹះនានា ដើម្បីឆ្លុះបញ្ចាំងនូវទិដ្ឋភាពជាក់ស្តែងក្នុងកិច្ចដំណើរការអភិវឌ្ឍសង្គម សេដ្ឋកិច្ច របស់កម្ពុជា។

ទន្ទឹមនេះ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានណែនាំឱ្យអគ្គលេខាធិការដ្ឋាន គ.យ.ប. និងក្រសួង ស្ថាប័នពាក់ព័ន្ធ បន្តយកចិត្តទុកដាក់ខ្ពស់លើកិច្ចការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ ទាំងក្នុងដំណាក់កាលនៃការរៀបចំបន្ទាត់មូលដ្ឋាននិងចំណុចដៅ រហូតដល់ដំណាក់កាលតាមដាន ត្រួតពិនិត្យ និងវាយតម្លៃជាក់ស្តែង ជាពិសេសការប្រមូល និងការប្រើប្រាស់ទិន្នន័យប្រកបដោយគុណភាព និងប្រើប្រាស់វិធីសាស្រ្តបែបលក្ខណៈវិទ្យាសាស្រ្ត ដើម្បីបន្តធានា និងបង្កើនភាពជឿទុកចិត្តរបស់ប្រជាពលរដ្ឋ និងធុរកិច្ចមកលើរាជរដ្ឋាភិបាល។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បានថ្លែងអំណរគុណដល់ ឯកឧត្ដមជាសមាជិក គ.យ.ប. និងឯកឧត្ដម លោកជំទាវ លោក លោកស្រីទាំងអស់ ដែលបានចូលរួមយ៉ាងសកម្ម ក្នុងការផ្ដល់ធាតុចូល ដើម្បីកំណត់បន្ទាត់មូលដ្ឋាន និងចំណុចដៅ ក្នុងតារាងម៉ាទ្រីសវាស់វែងសមិទ្ធកម្ម នៃក្របខ័ណ្ឌ M&E-PS1 ឱ្យមានភាពពេញលេញ និងគ្រប់ជ្រុងជ្រោយ និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អគ្គលេខាធិការដ្ឋាន គ.យ.ប.ដែលបានបន្តសម្របសម្រួល និងសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ប្រកបដោយស្មារតីបុរេសកម្ម និងការទទួលខុសត្រូវខ្ពស់ ដើម្បីរៀបចំកិច្ចការនេះឱ្យមានគុណភាព។

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានណែនាំឱ្យអគ្គលេខាធិការដ្ឋាន គ.យ.ប. បន្តសម្អាតតារាងម៉ាទ្រីសវាស់វែងសមិទ្ធកម្ម និងរៀបចំរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តក្របខ័ណ្ឌ M&E-PS1 ដើម្បីដាក់ជូនកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ពិនិត្យ ពិភាក្សា និងតម្រង់ទិស នាពេលខាងមុខ ក្នុងន័យធានាគណនេយ្យភាពរបស់ក្រសួង ស្ថាប័ន និងរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភានេះ ក្នុងការបន្តកិច្ចដំណើរការអភិវឌ្ឍសង្គម សេដ្ឋកិច្ចជូនប្រជាពលរដ្ឋ និងប្រទេសជាតិទាំងមូល ៕

អត្ថបទដែលជាប់ទាក់ទង