លោក លី ឈាង ចុះហត្ថលេខាលើបទបញ្ជាមួយ ដើម្បីអនុវត្តវិធានថ្មីសម្រាប់ការពង្រឹងវិធានការឆ្លើយតបរបស់ចិន ចំពោះទណ្ឌកម្មបរទេស
ប៉េកាំង៖ រដ្ឋាភិបាលចិន បានប្រកាសកាលពីថ្ងៃចន្ទទី២៤មីនាថា នាយករដ្ឋមន្ត្រីចិន លោក លី ឈាង បានចុះហត្ថលេខាលើបទបញ្ជាមួយ ដើម្បីអនុវត្តវិធានថ្មីសម្រាប់ការពង្រឹងវិធានការឆ្លើយតបរបស់ចិន ចំពោះទណ្ឌកម្មបរទេស។
ច្បាប់ពាក់ព័ន្ធនឹងការអនុវត្តច្បាប់ប្រឆាំងទណ្ឌកម្មបរទេសរបស់ចិន ដែលត្រូវបានអនុម័តក្នុងឆ្នាំ២០២១។ ច្បាប់នេះចែងថា បុគ្គល ឬអង្គភាព ដែលពាក់ព័ន្ធក្នុងការបង្កើត ឬអនុវត្តវិធានការរើសអើងប្រឆាំងនឹងពលរដ្ឋ ឬអង្គភាពនានាអាចត្រូវបានដាក់ក្នុងបញ្ជីប្រឆាំងទណ្ឌកម្មដោយរដ្ឋាភិបាលចិន។ អ្នកដែលស្ថិតក្នុងបញ្ជីអាចនឹងត្រូវបដិសេធមិនឱ្យចូលក្នុងប្រទេសចិន ឬត្រូវបានបណ្ដេញចេញពីប្រទេសចិន។ ទ្រព្យសម្បត្តិរបស់ពួកគេនៅក្នុងប្រទេសចិនអាចត្រូវបានរឹបអូស ឬបង្កក ហើយពួកគេអាចត្រូវបានរឹតបន្តឹងមិនឱ្យធ្វើអាជីវកម្មជាមួយអង្គភាព ឬមនុស្សនៅក្នុងប្រទេសចិន។
បទប្បញ្ញត្តិថ្មីរៀបរាប់លម្អិតអំពីវិស័យដែលបុគ្គល និងអង្គការបរទេសអាចត្រូវបានរឹតបន្តឹងទាំងនោះរួមមាន៖ ការអប់រំ វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា សេវាច្បាប់ ការការពារបរិស្ថាន សេដ្ឋកិច្ច និងពាណិជ្ជកម្ម វប្បធម៌ ទេសចរណ៍ សុខភាព និងកីឡា។ បទប្បញ្ញត្តិ ក៏កំណត់នូវជំហានអ្វីដែលរដ្ឋាភិបាលចិនអាចអនុវត្តដើម្បីអនុវត្តវិធានការតបត ដូចជាការហាមឃាត់ ឬរឹតបន្តឹងបុគ្គល និងអង្គការពីការនាំចូល និងនាំចេញទំនិញ និងបច្ចេកវិទ្យាដែលពាក់ព័ន្ធ។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ប្រទេសមានសេដ្ឋកិច្ចធំបំផុតលំដាប់ទី២ លើសាកលលោក បាននិងក្រពុលមុខជាមួយនឹងការទប់ស្កាត់ពាណិជ្ជកម្ម និងការវិនិយោគពីទីផ្សារលោកខាងលិចសំខាន់ៗ។ ប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ បានដាក់ពន្ធបន្ថែម២០ ភាគរយលើទំនិញចិន ចាប់តាំងពីខែកុម្ភៈ ហើយការដាក់ពន្ធបន្ថែមទៀតអាចលេចឡើងនៅដើមខែមេសា។ ជាការឆ្លើយតប ចិនបានដាក់ពន្ធប្រឆាំងអនុវត្តការទប់ស្កាត់លើការនាំចេញធនធានមួយចំនួន រួមទាំងរ៉ែកម្រ និងបានចាប់ផ្តើមការស៊ើបអង្កេតលើក្រុមហ៊ុនបរទេស។
គួរបញ្ជាក់ថា ច្បាប់ប្រឆាំងទណ្ឌកម្មបរទេស គឺជាឧបករណ៍មួយផ្សេងទៀតដែលចិនអាចប្រើដើម្បីរុញច្រានប្រឆាំងនឹងរដ្ឋាភិបាលបរទេស ចំពោះការបំពានលើអ្វីដែលខ្លួននិយាយថា ជាសិទ្ធិក្នុងការអភិវឌ្ឍរបស់ខ្លួន។