ឯកឧត្តមទេសរដ្ឋមន្រ្តី សក់ សេដ្ឋា ដឹកនាំប្រតិភូកម្ពុជា បំពេញទស្សកិច្ចសិក្សាស្វែងយល់អំពីការប្រព្រឹត្តទៅ នៃរដ្ឋបាលទីក្រុងបាងកក រដ្ឋបាលខេត្ត និងរដ្ឋបាលមូលដ្ឋាន នៃប្រទេសថៃ
ភ្នំពេញ៖ នាថ្ងៃចន្ទ ១១រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម សក់ សេដ្ឋា ទេសរដ្ឋមន្រ្តី និងជាអនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.) ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. បានដឹកនាំប្រតិភូកម្ពុជា ចំនួន ២០រូប បំពេញទស្សនកិច្ចសិក្សារយៈពេល ៥ថ្ងៃ ដើម្បីស្វែងយល់អំពីការរៀបចំ និងការប្រព្រឹត្តទៅនៃរដ្ឋបាលទីក្រុងបាងកកមេត្រូប៉ូលីទែន រដ្ឋបាលខេត្ត និងរដ្ឋបាលមូលដ្ឋាននៃព្រះរាជាណាចក្រថៃ។
នៅថ្ងៃទី១ នៃដំណើរទស្សនកិច្ច ប្រតិភូបានទទួលស្វាគមន៍ដោយ ឯកឧត្តម Chestha Mosikarat លេខាអចិន្រ្តៃយ៍រងនៃក្រសួងមហាផ្ទៃព្រះរាជាណាចក្រថៃ និងបានស្វែងយល់លើប្រធានបទចំនួន៧ រួមមាន៖
-ប្រធានបទទី១៖ អំពីតួនាទីក្រសួងមហាផ្ទៃថៃ លើរដ្ឋបាលមូលដ្ឋាន ទំនាក់ទំនងរវាងក្រសួងមហាផ្ទៃ និងរដ្ឋបាលមូលដ្ឋាន និងតួនាទីក្រសួងមហាផ្ទៃក្នុងការអភិវឌ្ឍសមត្ថភាពរដ្ឋបាលមូលដ្ឋាន។
-ប្រធានបទទី២៖ ការតាមដានត្រួតពិនិត្យវាយតម្លៃកិច្ចការផ្ទៃក្នុងរបស់រដ្ឋបាលមូលដ្ឋាន។
-ប្រធានបទទី៣៖ ប្រភពចំណូលរបស់រដ្ឋបាលមូលដ្ឋាន (ពន្ធ និងឧបត្ថម្ភធន) និងការគ្រប់គ្រងថវិការបស់រដ្ឋបាលមូលដ្ឋាន។
-ប្រធានបទទី៤៖ កិច្ចការផ្ទៃក្នុង និងការតាមដានការអនុវត្តរបស់រដ្ឋបាលមូលដ្ឋាន។
-ប្រធានបទទី៥៖ ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងនីតិវិធីលទ្ធកម្ម។
-ប្រធានបទទី៦៖ ការគ្រប់គ្រងមន្រ្តីរាជការស៊ីវិល
-ប្រធានបទទី៧៖ តួនាទីរបស់ការិយាល័យថវិកាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុមូលដ្ឋាន។
នាថ្ងៃទី១នេះដែរ ប្រតិភូកម្ពុជា ត្រូវបានទទួលស្វាគមន៍នូវអាហារពេលល្ងាច ដោយវត្តមាន អនុរដ្ឋមន្រ្តីក្រសួងមហាផ្ទ ៕