សម្តេចធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ទិវាជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី៣ ក្រោមប្រធានបទ «បណ្តុះទេពកោសល្យសម្រាប់វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍»
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អបអរសាទរ ទិវាជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី៣ ក្រោមប្រធានបទ «បណ្តុះទេពកោសល្យសម្រាប់វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍» ក្នុងគោលបំណងបង្កើតជាវេទិកាថ្នាក់ជាតិមួយសម្រាប់អ្នកវិទ្យាសាស្ត្រ អ្នកស្រាវជ្រាវ អ្នកជំនាញតាមវិស័យ និងសិស្សានុសិស្ស មកជួបជុំគ្នា ដើម្បីចែករំលែកចំណេះដឹង សហការលើគំនិតផ្តួចផ្តើមសំខាន់ៗ និងបណ្តុះបុគ្គលមានទេពកោសល្យសម្រាប់អនាគត។