លោក Ding Xuexiang ឧបនាយករដ្ឋមន្រ្តីចិនគូសបញ្ជាក់នៅពេលចុះត្រួតពិនិត្យការងារនៅខេត្ត Hainan ថា ត្រូវជំរុញការអនុវត្តយ៉ាងប្រាកដប្រជានូវកិច្ចកសាងកំពង់ផែពាណិជ្ជកម្មសេរីដែលប្រកបដោយលក្ខណៈពិសេសចិនដើម្បីបង្កើតជាច្រកទ្វារដ៏សំខាន់សម្រាប់ជំរុញការបើកទូលាយចំពោះបរទេសក្នុងយុគសម័យថ្មី
លោក Ding Xuexiang សមាជិកអចិន្ត្រៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាឧបនាយករដ្ឋមន្រ្តីចិនបានអញ្ជើញចុះត្រួតពិនិត្យការងារនៅខេត្ត Hainan ចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៥ ខែមីនា ។ លោកបានគូសបញ្ជាក់ថា ត្រូវសិក្សានិងអនុវត្តយ៉ាងម៉តចត់នូវស្មារតីនៃសុន្ទរកថាគន្លឹះរបស់លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនដើម្បីជំរុញការអនុវត្តយ៉ាងប្រាកដប្រជានូវកិច្ចកសាងកំពង់ផែពាណិជ្ជកម្មសេរីដែលប្រកបដោយលក្ខណៈពិសេសចិននិងខិតខំកសាងឱ្យកំពង់ផែពាណិជ្ជកម្មសេរីខេត្ត Hainan ក្លាយជាច្រកទ្វារដ៏សំខាន់សម្រាប់ជំរុញការបើកទូលាយចំពោះបរទេសក្នុងយុគសម័យថ្មី ៕