សម្តេចធិបតី៖ បើគេប្រឆាំងចោទយើង យើងត្រូវផ្គើនទៅវិញដោយធ្វើការងារបំរើពលរដ្ឋ និងជាតិយើងឲ្យកាន់តែច្រើន
ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សា អគារស្នាក់នៅរបស់គ្រូបង្រៀន ទីចាត់ការ និងអគារកាត់ដេរ នៅវិទ្យាល័យ ហ៊ុនសែន វាលរេញ នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គេប្រឆាំងចោទយើង យើងត្រូវផ្គើនទៅវិញដោយធ្វើការងារបំរើពលរដ្ឋ និងជាតិយើងឲ្យកាន់តែច្រើន ធ្វើពិតប្រាកដ ឲ្យប្រជាពលរដ្ឋទទួលបានផលពិតប្រាកដ”។
សម្តេចធិបតីបន្តថា ប្រសិនគេចោទថា “យើងមិនធ្វើអ្វីសោះយើងដើរសម្ពោធសមិទ្ធិផលឲ្យកាន់តែច្រើន បើគេប្រឆាំងចោទយើងថា យើងយកពលរដ្ឋ យើងដើរធ្វើប្លង់ ផ្តល់ដីឲ្យពលរដ្ឋដែលអត់ដី”។
សម្តេចនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា “គេចោទយើងពីរាប់គីឡូដី យើងកុំខ្វល់ សំខាន់យើងផ្តល់ផលពិតប្រាកដដល់ពលរដ្ឋ អ្វីដែលពលរដ្ឋចង់បាន” ហើយកុំខ្វល់ និងរវល់តែអន់ចិត្តតូចចិត្តនឹងការរិះគន់របស់គេ ។បើគេរិះគន់ ដើម្បីស្ថាបនាយើងទទួលយក “៕