ចិនច្រានចោលរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយដែលស្នើថាប្រទេសនេះអាចចូលរួមក្នុងការ ដាក់ពង្រាយកងកម្លាំង រក្សាសន្តិភាព
បរទេស៖ ប្រទេសចិនបានច្រានចោលរបាយការណ៍ ប្រព័ន្ធផ្សព្វផ្សាយដែលស្នើថាប្រទេសនេះអាចចូលរួមក្នុងការ ដាក់ពង្រាយកងកម្លាំង រក្សាសន្តិភាព ជាមួយនឹងនិងបញ្ជាក់ឡើងវិញ នូវជំហររបស់ខ្លួនក្នុងការពេញចិត្តចំពោះដំណោះស្រាយ ការទូតចំពោះជម្លោះ។ នេះបើយោងតាមការចេញផ្សាយរបស់ RT ។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Guo Jiakun បានប្រាប់សន្និសីទសារព័ត៌មានកាលពីថ្ងៃចន្ទ នៅពេលត្រូវបានសួរឱ្យធ្វើអត្ថាធិប្បាយលើការអះអាងនេះថា របាយការណ៍របស់ភ្នាក់ងារអាល្លឺម៉ង់ Welt am Sonntag ថាវាគឺជារឿងមិនពិតទាល់តែសោះ។
ទីក្រុងប៉េកាំងបានដើរតួនាទីយ៉ាងសកម្ម ក្នុងការតស៊ូមតិសម្រាប់ដំណោះស្រាយការទូត ចាប់តាំងពីការកើនឡើងនៃអរិភាពកាលពីបីឆ្នាំមុន ដោយបានស្នើផែនការសន្តិភាពចំនួន១២ចំនុច នៅឆ្នាំ២០២៣ និងរក្សាការសន្ទនាជាមួយទាំងទីក្រុងមូស្គូ និងទីក្រុងគៀវ។
លោក Guo ធ្លាប់បានថ្លែងដែរថា ក្រុងប៉េកាំងជឿជាក់ថាការសន្ទនានិងការចរចាគឺជា ផ្លូវសម្រេចបានតែមួយគត់ចេញពីវិបត្តិ។
គួរឲ្យដឹងដែរថាកាលពីថ្ងៃសៅរ៍ កាសែត Welt បានរាយការណ៍ដោយដកស្រង់ សម្តីអ្នកការទូតសហភាពអឺរ៉ុបដែលមិនបញ្ចេញឈ្មោះថា ទីក្រុងប៉េកាំងកំពុងពិចារណា ចូលរួមក្នុង បេសកកម្មរក្សាសន្តិភាពដែលមាន សក្តានុពលដឹកនាំដោយចក្រភពអង់គ្លេស និងបារាំង៕